Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសង្គមរាស្រ្តនិយមបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា ?
សង្គមរាស្រ្តនិយមបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចជា៖ • ធ្វើឱ្យប្រទេសជាតិមានភាពសាមគ្គីនិងឯកភាពជាតិតែមួយ • ធ្វើឱ្យថ្នាក់ដឹកនាំប្រទេសនិងប្រជាជនមានភាពស្និតស្នាល • រក្សាបានសន្តិភាព និងនិរន្តរភាពសេដ្ឋកិច្ច.....។
សង្គមរាស្រ្តនិយមបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចជា៖
See less• ធ្វើឱ្យប្រទេសជាតិមានភាពសាមគ្គីនិងឯកភាពជាតិតែមួយ
• ធ្វើឱ្យថ្នាក់ដឹកនាំប្រទេសនិងប្រជាជនមានភាពស្និតស្នាល
• រក្សាបានសន្តិភាព និងនិរន្តរភាពសេដ្ឋកិច្ច…..។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រជាជនជឿជាក់លើសង្គមរាស្រ្តនិយម?
កត្តាដែលធ្វើឱ្យប្រជាជនជឿជាក់លើសង្គមរាស្រ្តនិយមមានដូចជា៖ • ប្រជាប្រិយភាពរបស់សម្ដេចព្រះនរោត្តមសីហនុជាមេដឹកនាំ • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំថ្នាក់មូលដ្ឋានមហាជនគាំទ្រ • ក្បាលម៉ាស៊ីនដឹកនាំមានព្រះបាទនរោត្តមសីហនុនិងឥស្សរជនខ្មែរធំៗ • វិស័យហិរញ្ញវត្ថុមានការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់មជ្ឈដ្ឋាន.....។
កត្តាដែលធ្វើឱ្យប្រជាជនជឿជាក់លើសង្គមរាស្រ្តនិយមមានដូចជា៖
See less• ប្រជាប្រិយភាពរបស់សម្ដេចព្រះនរោត្តមសីហនុជាមេដឹកនាំ
• ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំថ្នាក់មូលដ្ឋានមហាជនគាំទ្រ
• ក្បាលម៉ាស៊ីនដឹកនាំមានព្រះបាទនរោត្តមសីហនុនិងឥស្សរជនខ្មែរធំៗ
• វិស័យហិរញ្ញវត្ថុមានការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់មជ្ឈដ្ឋាន…..។
ហេតុអ្វីបានជាព្រះបាទនរោត្ដមសីហនុ បង្កើតសង្គមរាស្រ្ដនិយម?
បានជាព្រះបាទនរោត្ដមសីហនុ បង្កើតសង្គមរាស្រ្ដនិយមពីព្រោះ៖ • ដើម្បីរៀបចំសង្គមកម្ពុជាជាថ្មីក្រោយពីសម័យអាណានិគមបារាំង • រៀបចំសេដ្ឋកិច្ចឱ្យរីកចម្រើន(បរទេស រដ្ឋ មូលដ្ឋាន សហករណ៍) • កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល • អភិវឌ្ឍវិស័យវប្បធម៌(សាលារៀន កីឡា...) • បង្កើតសមាជជាតិ(សភា មន្ដ្រីរាជការ ប្រជារាស្រ្ដ)បំបាត់អំពើRead more
បានជាព្រះបាទនរោត្ដមសីហនុ បង្កើតសង្គមរាស្រ្ដនិយមពីព្រោះ៖
See less• ដើម្បីរៀបចំសង្គមកម្ពុជាជាថ្មីក្រោយពីសម័យអាណានិគមបារាំង
• រៀបចំសេដ្ឋកិច្ចឱ្យរីកចម្រើន(បរទេស រដ្ឋ មូលដ្ឋាន សហករណ៍)
• កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល
• អភិវឌ្ឍវិស័យវប្បធម៌(សាលារៀន កីឡា…)
• បង្កើតសមាជជាតិ(សភា មន្ដ្រីរាជការ ប្រជារាស្រ្ដ)បំបាត់អំពើពុករលួយ
• ដើម្បីបង្រួបបង្រួមនិងដង្ហែតាមព្រះមហាក្សត្រ…….។
ដើម្បីការពារកុំឱ្យមានគំនាបសង្កត់បែបនោះកើតឡើងទៀត តើប្អូនគួរមានវិធានការទប់ស្កាត់បែបណាខ្លះ?
ដើម្បីការពារកុំឱ្យមានគំនាបសង្កត់បែបនោះកើតឡើងទៀត យើងគួរមានវិធានការទប់ស្កាត់ដូចជា៖ • ខិតខំរៀនសូត្រ • ត្រូវមានសាមគ្គីភាព កុំបែកបាក់ផ្ទៃក្នុង • មិនគិតផលប្រយោជន៍ខ្លួន ធំជាងប្រយោជន៍រួមមិនកេងប្រវ័ញ្ច រំលោភសិទ្ធិសេរីភាពលើអ្នកទន់ខ្សោយ • មានអធ្យាស្រ័យ ចេះជួយគ្នាទៅវិញទៅមក • ស្រឡាញ់សន្ដិភាពនិងភាពស្ងប់សុខ ដោយមិនRead more
ដើម្បីការពារកុំឱ្យមានគំនាបសង្កត់បែបនោះកើតឡើងទៀត យើងគួរមានវិធានការទប់ស្កាត់ដូចជា៖
See less• ខិតខំរៀនសូត្រ
• ត្រូវមានសាមគ្គីភាព កុំបែកបាក់ផ្ទៃក្នុង
• មិនគិតផលប្រយោជន៍ខ្លួន ធំជាងប្រយោជន៍រួមមិនកេងប្រវ័ញ្ច រំលោភសិទ្ធិសេរីភាពលើអ្នកទន់ខ្សោយ
• មានអធ្យាស្រ័យ ចេះជួយគ្នាទៅវិញទៅមក
• ស្រឡាញ់សន្ដិភាពនិងភាពស្ងប់សុខ ដោយមិនញុះញង់អ្នកដទៃឱ្យមានជម្លោះនឹងគ្នា
• ចេះសម្របសម្រួលនិងចេះដោះស្រាយគ្រប់បញ្ហាដែលកំពុងប្រឈម……..។
បើបានជួបនូវបញ្ហាទាំងនោះហើយ តើប្អូនគួរមានដំណោះស្រាយយ៉ាងដូចម្ដេចខ្លះ?
បើបានជួបនូវបញ្ហាទាំងនោះហើយ យើងគួរមានដំណោះស្រាយដូចជា៖ • ស្វែងរកជំនួយពីសំណាក់អាជ្ញាធរនិងដំណោះស្រាយដោយសន្ដិវិធី • ប្រឆាំងតវ៉ា • សម្របសម្រួលទៅស្ថានភាពជាក់ស្ដែង....។
បើបានជួបនូវបញ្ហាទាំងនោះហើយ យើងគួរមានដំណោះស្រាយដូចជា៖
See less• ស្វែងរកជំនួយពីសំណាក់អាជ្ញាធរនិងដំណោះស្រាយដោយសន្ដិវិធី
• ប្រឆាំងតវ៉ា
• សម្របសម្រួលទៅស្ថានភាពជាក់ស្ដែង….។
តើក្នុងមជ្ឈដ្ឋានដែលប្អូនកំពុងតែរស់នៅមានការគាបសង្កត់អ្វីខ្លះ ?
ក្នុងមជ្ឈដ្ឋានដែលយើងកំពុងតែរស់នៅមានការគាបសង្កត់ ដូចជា៖ • ការប្រើប្រាស់កម្លាំងពលកម្មកុមារ • អំពើហិង្សាក្នុងគ្រួសារ • បញ្ហាផ្លូវចិត្ដ • ការជួញដូរ • ការគម្រាមកំហែង ការរើសអើង.......
ក្នុងមជ្ឈដ្ឋានដែលយើងកំពុងតែរស់នៅមានការគាបសង្កត់ ដូចជា៖
See less• ការប្រើប្រាស់កម្លាំងពលកម្មកុមារ
• អំពើហិង្សាក្នុងគ្រួសារ
• បញ្ហាផ្លូវចិត្ដ
• ការជួញដូរ
• ការគម្រាមកំហែង ការរើសអើង…….
តើប្រជាជនខ្មែររស់នៅយ៉ាងដូចម្ដេចខ្លះក្នុងសម័យអាណានិគមនិយមបារាំង?
ប្រជាជនខ្មែរ ក្នុងសម័យអាណានិគមនិយមបារាំងមានជីវភាពដូចជា៖ • ត្រូវបង់ពន្ធទៅតាមការកំណត់របស់បារាំង • ត្រូវប្រើលុយកាក់បារាំងក្នុងការចរាចរបណ្ដូរទំនិញ • ត្រូវជាប់កំណែនក្នុងការកសាងសំណង់ផ្សេងៗ និងធ្វើជាកងទ័ព • បាត់បង់សិទ្ធិសេរីភាពស្ទើរតែទាំងស្រុង • ការហូបចុកបានព្រឹកខ្វះល្ងាច • សម្លៀកបំពាក់ ភាសារៀន និយាយ ការគ្Read more
ប្រជាជនខ្មែរ ក្នុងសម័យអាណានិគមនិយមបារាំងមានជីវភាពដូចជា៖
See less• ត្រូវបង់ពន្ធទៅតាមការកំណត់របស់បារាំង
• ត្រូវប្រើលុយកាក់បារាំងក្នុងការចរាចរបណ្ដូរទំនិញ
• ត្រូវជាប់កំណែនក្នុងការកសាងសំណង់ផ្សេងៗ និងធ្វើជាកងទ័ព
• បាត់បង់សិទ្ធិសេរីភាពស្ទើរតែទាំងស្រុង
• ការហូបចុកបានព្រឹកខ្វះល្ងាច
• សម្លៀកបំពាក់ ភាសារៀន និយាយ ការគ្រប់គ្រងរដ្ឋគឺតាមរបៀបរបបបារាំងស្ទើរតែទាំងអស់
• គំនាបសង្កត់ខ្លាំងពេក កើតមានគំនិតបះបោររើបម្រាស់ទាមទារឯករាជ្យ….។
ចូរសនិ្នដ្ឋានពីព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំង។
ព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំងមាន៖ • ប្រទេសកម្ពុជាមានការគាបសង្កត់ពីសំណាក់ប្រទេសជិតខាង មុនពេលមានវត្ដមានរបស់បារាំង • សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ បារាំងបានចូលមកត្រួតត្រាលើប្រទេសកម្ពុជាដោយមានការយល់ព្រមពីសំណាក់មេដឹកនាំខ្មែរ • សង្គមកម្ពុជាមានការកែប្រែទៅលRead more
ព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំងមាន៖
See less• ប្រទេសកម្ពុជាមានការគាបសង្កត់ពីសំណាក់ប្រទេសជិតខាង មុនពេលមានវត្ដមានរបស់បារាំង
• សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ បារាំងបានចូលមកត្រួតត្រាលើប្រទេសកម្ពុជាដោយមានការយល់ព្រមពីសំណាក់មេដឹកនាំខ្មែរ
• សង្គមកម្ពុជាមានការកែប្រែទៅលើ ការគ្រប់គ្រងរដ្ឋបាល សេដ្ឋកិច្ច សាសនា និង ហេដ្ឋារចនាសម្ព័ន្ធ
• អនុសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ មានការកែទម្រង់បន្ថែមលើសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣
• សេដ្ឋកិច្ចខ្មែរក្រោយកំណែទម្រង់ថ្ងៃទី១៧ មិថុនា ១៨៨៤
• ចលនាតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំង
• បារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យយួនក្នុងឆ្នាំ១៩៤៩……….។
ហេតុអ្វីបានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយជាអាណានិគមរបស់បារាំង?
បានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយដែនដីជាអាណានិគមរបស់បារាំងព្រោះ៖ • ដោយសារព្រះរាជានៅសម័យនោះខ្វះសមត្ថភាពក្នុងការដឹកនាំ • មានការឃុបឃិតពីមន្រ្ដីខ្មែរជាមួយសៀមនិងយួន • វៀតណាមចាញ់សង្គ្រាមបារាំង • ព្រះចៅធូឌឹក ចុះសន្ធិសញ្ញាទទួលស្គាល់ការកាន់កាប់របស់បារាំង • បារាំងយកដែនដីកម្ពុជាក្រោមជាទីតាំងបង្រ្កាបចលនាបះRead more
បានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយដែនដីជាអាណានិគមរបស់បារាំងព្រោះ៖
See less• ដោយសារព្រះរាជានៅសម័យនោះខ្វះសមត្ថភាពក្នុងការដឹកនាំ
• មានការឃុបឃិតពីមន្រ្ដីខ្មែរជាមួយសៀមនិងយួន
• វៀតណាមចាញ់សង្គ្រាមបារាំង
• ព្រះចៅធូឌឹក ចុះសន្ធិសញ្ញាទទួលស្គាល់ការកាន់កាប់របស់បារាំង
• បារាំងយកដែនដីកម្ពុជាក្រោមជាទីតាំងបង្រ្កាបចលនាបះបោរ
• ដោយមានការឈ្លានពានពីសំណាក់ពួកយួន និងសៀមជាញឹកញាប់ច្រើនលើកច្រើនសារ…។
ហេតុអ្វីបានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង?
បានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង ដោយសារ៖ • ការមិនពេញចំពោះការបង្កើតច្បាប់តឹងតែងពីសំណាក់បារាំងទៅលើការរស់នៅរបស់ប្រជាជន • វីរភាពរបស់ព្រះបាទនរោត្ដមសីហនុ • មេដឹកនាំនិងប្រជារាស្រ្តខ្មែរមានស្មារតីចូលរួមក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិ • សេដ្ឋកិច្ចបារាំងត្រូវខូចខាតខ្ទេចខ្ទាំដោយសារសង្រ្គាមលោកទី២.Read more
បានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង ដោយសារ៖
See less• ការមិនពេញចំពោះការបង្កើតច្បាប់តឹងតែងពីសំណាក់បារាំងទៅលើការរស់នៅរបស់ប្រជាជន
• វីរភាពរបស់ព្រះបាទនរោត្ដមសីហនុ
• មេដឹកនាំនិងប្រជារាស្រ្តខ្មែរមានស្មារតីចូលរួមក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិ
• សេដ្ឋកិច្ចបារាំងត្រូវខូចខាតខ្ទេចខ្ទាំដោយសារសង្រ្គាមលោកទី២…..។