Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរសន្និដ្ឋានពីព្រឹត្ដិការណ៍សំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យសាធារណរដ្ឋខ្មែរ ។
សន្និដ្ឋានពីព្រឹត្ដិការណ៍សំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យសាធារណរដ្ឋខ្មែរ ៖ • ការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរ • មានការប្តូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋខ្មែរ • ប្រទេសបែកជាពីរបក្ស ក្រុងភ្នំពេញសាធារណរដ្ឋសេរី រីឯជនបទកុម្មុយនីស្ត • មានសង្រ្គាមរវាងសាធារណរដ្ឋ និងពួកខ្មែរក្រហម • ការលំអៀងរបស់របបសRead more
សន្និដ្ឋានពីព្រឹត្ដិការណ៍សំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យសាធារណរដ្ឋខ្មែរ ៖
See less• ការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរ
• មានការប្តូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋខ្មែរ
• ប្រទេសបែកជាពីរបក្ស ក្រុងភ្នំពេញសាធារណរដ្ឋសេរី រីឯជនបទកុម្មុយនីស្ត
• មានសង្រ្គាមរវាងសាធារណរដ្ឋ និងពួកខ្មែរក្រហម
• ការលំអៀងរបស់របបសាធារណរដ្ឋខ្មែរទៅលើសហរដ្ឋអាមេរិក
• ផលវិបាកដែលកើតចេញពីការលំអៀងក្នុងរបបសាធារណរដ្ឋខ្មែរ
• កើតសង្រ្គាមត្រជាក់ (សេរី និងកុមុយនីស្ត)ខ្មែរមានឱកាសកាន់អំណាច និងសម្លាប់ប្រជាជនចោទថាជាខ្មាំង
• ការដួលរលំរបបសាធារណរដ្ឋខ្មែរ
ហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរដួលរលំ ?
មូលហេតុដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំពីព្រោះ៖ • ប្រជាជនមិនពេញចិត្តនិងការដឹកនាំរបស់លោក លន់ នល់ • មានការបង្កើតរណសិរ្សរួបរួមជាតិពីសំណាក់ព្រះបាទនរោត្តមសីហនុគាំទ្រដោយកុម្មុយនីស្តចិន និងវៀតណាម • សង្គមមានភាពពុករលួយ បក្សពួកនិយម • មេដឹកនាំរបបសាធារណរដ្ឋខ្មែរមានការភ័យខ្លាច បានភៀសខ្លួនចេញប្រទេស...។
មូលហេតុដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំពីព្រោះ៖
See less• ប្រជាជនមិនពេញចិត្តនិងការដឹកនាំរបស់លោក លន់ នល់
• មានការបង្កើតរណសិរ្សរួបរួមជាតិពីសំណាក់ព្រះបាទនរោត្តមសីហនុគាំទ្រដោយកុម្មុយនីស្តចិន និងវៀតណាម
• សង្គមមានភាពពុករលួយ បក្សពួកនិយម
• មេដឹកនាំរបបសាធារណរដ្ឋខ្មែរមានការភ័យខ្លាច បានភៀសខ្លួនចេញប្រទេស…។
តើសង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឱ្យមានផលវិបាកអ្វីខ្លះ?
សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឱ្យមានផលវិបាកដូចជា៖ • ប្រជាជនបាត់បង់ជីវិត ជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ អំពើហឹង្សា • ជួបគ្រោះទុរ្ភិក្ស ជំងឺ • ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លិចបំផ្លាញអស់ • ដីធ្លីពោរពេញទៅដោយគ្រាប់មីនទូទាំងប្រទេស...។
សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឱ្យមានផលវិបាកដូចជា៖
See less• ប្រជាជនបាត់បង់ជីវិត ជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ អំពើហឹង្សា
• ជួបគ្រោះទុរ្ភិក្ស ជំងឺ
• ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លិចបំផ្លាញអស់
• ដីធ្លីពោរពេញទៅដោយគ្រាប់មីនទូទាំងប្រទេស…។
តើសម័យសាធារណរដ្ឋខ្មែរផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិអ្វីខ្លះ?
របបសាធារណរដ្ឋខ្មែរបានផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិដល់សង្គមកម្ពុជាដូចជា៖ • គុណសម្បត្ដិ ធ្វើឱ្យប្រទេសកម្ពុជាមានរបបនយោបាយមួយយ៉ាងច្បាស់លាស់គឺរបបប្រជាធិបតេយ្យ កម្ពុជាទទួលបានការទំនុក បម្រុងយ៉ាងច្រើនពីសហរដ្ឋអាមេរិក ដែលជាមេប្រជាធិបតេយ្យ ជួយបណ្ដេញយួនចេញពីប្រទេសកម្ពុជា ពួកសាធារណរដ្ឋបានប្ដេជ្ញាថានិងជំរRead more
របបសាធារណរដ្ឋខ្មែរបានផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិដល់សង្គមកម្ពុជាដូចជា៖
See less• គុណសម្បត្ដិ
ធ្វើឱ្យប្រទេសកម្ពុជាមានរបបនយោបាយមួយយ៉ាងច្បាស់លាស់គឺរបបប្រជាធិបតេយ្យ
កម្ពុជាទទួលបានការទំនុក បម្រុងយ៉ាងច្រើនពីសហរដ្ឋអាមេរិក ដែលជាមេប្រជាធិបតេយ្យ
ជួយបណ្ដេញយួនចេញពីប្រទេសកម្ពុជា
ពួកសាធារណរដ្ឋបានប្ដេជ្ញាថានិងជំរុញឱ្យប្រទេសកម្ពុជាលុបបំបាត់ឱ្យអស់នូវអំពើជិះជាន់ កេងប្រវ័ញ្ច ខ្វះអធ្យាស្រ័យដើម្បីឆ្ពោះទៅរកសុភមង្គលនិងភាពសម្បូរសប្បាយ……..
• គុណវិបត្ដិ
ខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមដោយសារតែសង្រ្គាមស៊ីវិល ព្រោះមានការទម្លាក់គ្រាប់បែក
អ្នកស្រែចម្ការឃ្លាតឆ្ងាយពីស្រុកកំណើតបាត់បង់មុខរបរ គ្មានការងារធ្វើ កង្វះស្បៀងអាហារ
ព្រាត់ប្រាស់គ្រួសារ គ្មានទីពឹង
កំណើនប្រជាជនមករស់នៅក្រុងភ្នំពេញកាន់តែខ្លាំង
មានការចាប់យុវជនចូលធ្វើទាហាន
បាត់បង់អាយុជីវិតប្រជាជនយ៉ាងច្រើន
សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ ជំពាក់បំណុលគេ
បង្ខំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរវាងជាតិសាសន៍ឯងនិងជាមួយជាតិសាសន៍ដទៃ…..
តើសង្គមខ្មែរនៅក្នុងសម័យសាធារណរដ្ឋខ្មែរទទួលការវាយប្រហារពីសំណាក់ក្រុមណាខ្លះ?
សង្គមខ្មែរនៅក្នុងសាធារណរដ្ឋខ្មែរទទួលការវាយប្រហារពីសំណាក់ក្រុមដូចជា៖ • កម្ពុជាទទួលការវាយប្រហារសហរដ្ឋអាមេរិក ១៩៦៩ ដល់ ១៩៧៣ ទម្លាក់គ្រាប់បែកប្រមាណពីរលានតោនកន្លះលើកម្ពុជា ពួកវៀតកុងយកកម្ពុជា ជាទីជម្រកវាយពួកវៀតមិញខាងត្បូង • ការវាយប្រហាររបស់ពួកខ្មែរក្រហម ១៩៧០ ពួកខ្មែរក្រហមបានបង្កភាពអន្តិសុខ ពួកខ្មែRead more
សង្គមខ្មែរនៅក្នុងសាធារណរដ្ឋខ្មែរទទួលការវាយប្រហារពីសំណាក់ក្រុមដូចជា៖
See less• កម្ពុជាទទួលការវាយប្រហារសហរដ្ឋអាមេរិក
១៩៦៩ ដល់ ១៩៧៣ ទម្លាក់គ្រាប់បែកប្រមាណពីរលានតោនកន្លះលើកម្ពុជា
ពួកវៀតកុងយកកម្ពុជា ជាទីជម្រកវាយពួកវៀតមិញខាងត្បូង
• ការវាយប្រហាររបស់ពួកខ្មែរក្រហម
១៩៧០ ពួកខ្មែរក្រហមបានបង្កភាពអន្តិសុខ
ពួកខ្មែរក្រហមបានកាន់កាប់តំបន់ជនបទ និងទីប្រជុំជនតូចៗពាសពេញផ្ទៃប្រទេស
១៩៧៤ ពួកខ្មែរក្រហមបាញ់ផ្លោងចូលផ្សារដើមគរ
• ការវាយប្រហាររបស់ពួកបូដូយ(វៀតណាម)
៦-៧តុលា១៩៧២ពួកវៀតណាមបានផ្តាច់ស្ពានជ្រោយចង្វា
៥ ឧសភា ១៩៧២ វាយកម្ទេចស្ពានព្រះមុនីវង្ស
២៧ មេសា ១៩៧០ វាយកម្ទេចខ្មែរលើកទី១ នៅឈើខ្មៅ ខេត្តកណ្តាល
១៥ មិថុនា ១៩៧០ វាយកម្ទេចខ្មែរនៅកំពង់ធំ
២៤ កញ្ញា ១៩៧១ វាយបំផ្លាញទំនប់ព្រែកត្នោត(ខេត្ដកំពង់ស្ពឺ)
២៥ កុម្ភៈ ១៩៧៤ ព័ទ្ធវាយកម្ទេចភូមិប្រសូតប្រមាណ ២គ.ម ពីក្រុងស្វាយរៀង។
តើការដឹកនាំក្នុងរបបសាធារណរដ្ឋខ្មែរមានលក្ខណៈយ៉ាងដូចម្ដេច?
ការដឹកនាំក្នុងរបបសាធារណរដ្ឋខ្មែរមានលក្ខណៈដូចជា៖ • ទទួលការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកទាំងជំនួយយោធា សព្វាវុធ និងសេដ្ឋកិច្ច • សេដ្ឋកិច្ចជាតិពឹងផ្អែកតែលើជំនួយបរទេសធ្វើឱ្យទំនិញឡើងថ្លៃហួសកម្រិត • នយោបាយដឹកនាំមិនសូវរឹងមាំលំអៀងខ្លាំងទៅខាងម្ចាស់ជំនួយ • ការលំអៀងនេះជំរុញឱ្យមេដឹកនាំខ្មែរមិនទុកចិត្តគ្នា...។
ការដឹកនាំក្នុងរបបសាធារណរដ្ឋខ្មែរមានលក្ខណៈដូចជា៖
See less• ទទួលការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកទាំងជំនួយយោធា សព្វាវុធ និងសេដ្ឋកិច្ច
• សេដ្ឋកិច្ចជាតិពឹងផ្អែកតែលើជំនួយបរទេសធ្វើឱ្យទំនិញឡើងថ្លៃហួសកម្រិត
• នយោបាយដឹកនាំមិនសូវរឹងមាំលំអៀងខ្លាំងទៅខាងម្ចាស់ជំនួយ
• ការលំអៀងនេះជំរុញឱ្យមេដឹកនាំខ្មែរមិនទុកចិត្តគ្នា…។
តើរដ្ឋប្រហារ ថ្ងៃ ១៨ មីនា ១៩៧០ បាននាំអ្វីខ្លះមកឱ្យកម្ពុជា?
រដ្ឋប្រហារ ថ្ងៃ ១៨ មីនា ១៩៧០ បាននាំមកឱ្យកម្ពុជាដូចជា៖ • ប្តូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋខ្មែរ • ប្រទេសបែកជាពីរបក្ស គឺក្រុងភ្នំពេញសាធារណរដ្ឋសេរី និងជនបទកុម្មុយនីស្ត • មានសង្រ្គាមរវាងសាធារណរដ្ឋ និងពួកខ្មែរក្រហម • សង្រ្គាមស៊ីវិលធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើន • ប្រជាជនរស់នៅដោយគ្មានទីជម្រក ខ្វះសុRead more
រដ្ឋប្រហារ ថ្ងៃ ១៨ មីនា ១៩៧០ បាននាំមកឱ្យកម្ពុជាដូចជា៖
See less• ប្តូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋខ្មែរ
• ប្រទេសបែកជាពីរបក្ស គឺក្រុងភ្នំពេញសាធារណរដ្ឋសេរី និងជនបទកុម្មុយនីស្ត
• មានសង្រ្គាមរវាងសាធារណរដ្ឋ និងពួកខ្មែរក្រហម
• សង្រ្គាមស៊ីវិលធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើន
• ប្រជាជនរស់នៅដោយគ្មានទីជម្រក ខ្វះសុវត្ថិភាព ស្បៀងអាហារ សុខមាលភាព
• ប្រជាជនក្នុងក្រុងភ្នំពេញរស់នៅដោយភ័យខ្លាច
• គ្រឹះសា្ថនសិក្សាមួយចំនួនត្រូវបិទទ្វារដោយលោកគ្រូ អ្នកគ្រូបានរស់ភៀសខ្លួន
• ការកើតឡើងនៅអំពើពុករលួយ
• កើតសង្រ្គាមត្រជាក់ (សេរី និងកុម្មុយនីស្ត)ខ្មែរមានឱកាសកាន់អំណាច និងសម្លាប់ប្រជាជនចោទថាជាខ្មាំង។
តើរដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ប្រព្រឹត្តទៅយ៉ាងដូចម្ដេចខ្លះ?
រដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ប្រព្រឹត្តទៅដូចជា៖ ១៨ មីនា ១៩៧០ ជាព្រឹត្តិការណ៍រដ្ឋប្រហារផ្ទុះឡើងដោយស្ងៀមស្ងាត់ ដឹកនាំដោយលោក លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមតៈ រក្សាទុកសភាជាឧបករណ៍ពង្រឹងអំណាច នៅ១៨ មីនា ១៩៧០ គេបានកោះប្រជុំសភាទាំងពីរដើម្បីបោះឆ្នោតអនុម័ត ក្នុងការប្រជុំអនុម័តគាំទ្រ ៨៦ ក្នុងចំណោRead more
រដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ប្រព្រឹត្តទៅដូចជា៖
See less ១៨ មីនា ១៩៧០ ជាព្រឹត្តិការណ៍រដ្ឋប្រហារផ្ទុះឡើងដោយស្ងៀមស្ងាត់ ដឹកនាំដោយលោក លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមតៈ
រក្សាទុកសភាជាឧបករណ៍ពង្រឹងអំណាច នៅ១៨ មីនា ១៩៧០
គេបានកោះប្រជុំសភាទាំងពីរដើម្បីបោះឆ្នោតអនុម័ត
ក្នុងការប្រជុំអនុម័តគាំទ្រ ៨៦ ក្នុងចំណោម ៨៩សម្លេងឱ្យគឺ៖
• ដកសេចក្តីទុកចិត្តសីហនុចេញពីប្រមុខរដ្ឋ
• តែងតាំងលោក ចេង ហេង ជាប្រធានសភាជាប្រមុខស្តីទីរហូតមានការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មី
• លោក លន់ នល់ បន្តជាយករដ្ឋមន្រ្តីដដែល ហើយអង្គម្ចាស់ សិរីមតៈជាជំនួយការ។
ហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរចាប់កំណើតឡើង?
បានជារបបសាធារណរដ្ឋខ្មែរចាប់កំណើតឡើងពីព្រោះ៖ • មានមន្ដ្រីមួយមិនពេញចិត្ដចំពោះការដឹកនាំរបស់ព្រះបាទនរោត្ដមសីហនុ • នយោបាយអព្យាក្រឹតបានធ្វើឱ្យប្រទេសមហាអំណាចទាំងអស់(សេរីនិងកុម្មុយនីស្ដ)មិនពេញចិត្ដ ក៏បាននាំគ្នាប៉ុនប៉ងចូលកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា • ពួកមហាអំណាចបានប្រើគ្រប់មធ្យោបាយញុះញង់ឱ្យប្រជាជនRead more
បានជារបបសាធារណរដ្ឋខ្មែរចាប់កំណើតឡើងពីព្រោះ៖
See less• មានមន្ដ្រីមួយមិនពេញចិត្ដចំពោះការដឹកនាំរបស់ព្រះបាទនរោត្ដមសីហនុ
• នយោបាយអព្យាក្រឹតបានធ្វើឱ្យប្រទេសមហាអំណាចទាំងអស់(សេរីនិងកុម្មុយនីស្ដ)មិនពេញចិត្ដ ក៏បាននាំគ្នាប៉ុនប៉ងចូលកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា
• ពួកមហាអំណាចបានប្រើគ្រប់មធ្យោបាយញុះញង់ឱ្យប្រជាជននិងមន្ដ្រីខ្មែរក្បត់នឹងមេដឹកនាំរបស់ខ្លួន
• ពួកមន្រ្ដីមួយចំនួនឆ្លៀតពេលចលាចល នាំគ្នាកេងប្រវ័ញ្ច ពុករលួយប្រមូលយកតែផលប្រយោជន៍ផ្ទាល់ខ្លួន
• ដើមឆ្នាំ១៩៧០ ជួនពេលដែលព្រះបាទនរោត្ដមសីហនុត្រូវទៅព្យាបាលជម្ងឺនៅក្រៅប្រទេស បានធ្វើឱ្យមន្ដ្រីខ្មែរមួយចំនួនធ្វើរដ្ឋប្រហារទម្លាក់ទ្រង់ចេញពីអំណាច ហើយបានប្រកាសជារបបថ្មីមួយទៀតគឺរបបសាធារណរដ្ឋនេះឡើង………។
មុនរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០តើប្រទេសកម្ពុជាមានស្ថានភាពដូចម្តេច?
មុនរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖ • សង្គមមានភាពចលាចលអនាធិបតេយ្យ • ការផ្ដាច់ជំនួយពីសហរដ្ឋអាមេរិកបានធ្វើឱ្យរោងចក្រទាំងអស់លែងមានដំណើរការ • កើតមានអំពើពុករលួយ កេងប្រវ័ញ្ច • អសន្ដិសុខ ចោរកម្ម • សេដ្ឋកិច្ចធ្លាក់ចុះ
មុនរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖
See less• សង្គមមានភាពចលាចលអនាធិបតេយ្យ
• ការផ្ដាច់ជំនួយពីសហរដ្ឋអាមេរិកបានធ្វើឱ្យរោងចក្រទាំងអស់លែងមានដំណើរការ
• កើតមានអំពើពុករលួយ កេងប្រវ័ញ្ច
• អសន្ដិសុខ ចោរកម្ម
• សេដ្ឋកិច្ចធ្លាក់ចុះ