Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការជ្រើសរើសអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យតម្រូវឱ្យធ្វើដូចម្ដេច ?
• ការជ្រើសរើសអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ តម្រូវឱ្យមានការបោះឆ្នោតជាសំខាន់។
• ការជ្រើសរើសអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ តម្រូវឱ្យមានការបោះឆ្នោតជាសំខាន់។
See lessតើការជ្រើសរើសថ្នាក់ដឹកនាំមានលក្ខណៈបែបណាខ្លះ ?
• ការជ្រើសរើសថ្នាក់ដឹកនាំមានលក្ខណៈខុសៗគ្នា អាស្រ័យទៅលើរបបនយោបាយនៃប្រទេសនីមួយៗ។
• ការជ្រើសរើសថ្នាក់ដឹកនាំមានលក្ខណៈខុសៗគ្នា អាស្រ័យទៅលើរបបនយោបាយនៃប្រទេសនីមួយៗ។
See lessតើលទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ដូចម្ដេចខ្លះ ?
លទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ ដូចតទៅ ៖ • ផ្ដល់សិទ្ធិអំណាចដល់ប្រជាជន ឱ្យចូលរួមក្នុងការអភិវឌ្ឍជាតិយ៉ាងពេញលេញ។ • ប្រជាជនមានសិទ្ធិសម្រេចលើជោគវាសនានៃប្រទេសជាតិខ្លួន។ • ការគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ នាំឱ្យប្រទេសទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសេរីភាពក្នុងការបញ្ចេញមតិ។ • ប្រទេសជាតិឈានទៅរកRead more
លទ្ធិប្រជាធិបតេយ្យ មានសារប្រយោជន៍ ដូចតទៅ ៖
See less• ផ្ដល់សិទ្ធិអំណាចដល់ប្រជាជន ឱ្យចូលរួមក្នុងការអភិវឌ្ឍជាតិយ៉ាងពេញលេញ។
• ប្រជាជនមានសិទ្ធិសម្រេចលើជោគវាសនានៃប្រទេសជាតិខ្លួន។
• ការគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ នាំឱ្យប្រទេសទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសសេរីភាពក្នុងការបញ្ចេញមតិ។
• ប្រទេសជាតិឈានទៅរកភាពសម្បូរសប្បាយ រុងរឿង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អារ្យធម៌ និងក្នុងវិស័យផ្សេងៗទៀត។
• មានសេរីភាពខាងសារព័ត៌មាន រដ្ឋនិងឯកជន
• បើកទូលាយវិស័យវិនិយោគទុនផ្សេងៗ
តើការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ ជួយសម្រួលដល់បញ្ហាអ្វីខ្លះ ?
ការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ ជួយសម្រួលដល់បញ្ហាមួយចំនួនដូចជា ៖ • អំណាច • ការជ្រើសរើស • ការទទួលខុសត្រូវ
ការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ ជួយសម្រួលដល់បញ្ហាមួយចំនួនដូចជា ៖
See less• អំណាច
• ការជ្រើសរើស
• ការទទួលខុសត្រូវ
តើរបបពាក់កណ្ដាលសភានិយម និងពាក់កណ្ដាលប្រធានាធិបតីនិយម មានបែបបទដូចម្ដេច ?
• របបពាក់កណ្ដាលសភានិយមនិងពាក់កណ្ដាលប្រធានាធិបតីនិយម ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយគឺ បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ហើយសមាជិករដ្ឋសភាគណបក្សឈ្នះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាល។ លើកទីពីរគឺ ពលរដ្ឋ បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីតំណាងឱ្យប្រទេសជាតិទាំងមូល។ ក្នុងរបបនេះRead more
• របបពាក់កណ្ដាលសភានិយមនិងពាក់កណ្ដាលប្រធានាធិបតីនិយម ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយគឺ បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ហើយសមាជិករដ្ឋសភាគណបក្សឈ្នះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាល។ លើកទីពីរគឺ ពលរដ្ឋ បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីតំណាងឱ្យប្រទេសជាតិទាំងមូល។ ក្នុងរបបនេះ មាននាយករដ្ឋមន្ត្រីផង មានទាំងប្រធានាធិបតីផង។
See lessតើរបបសភានិយមមានបែបបទដូចម្ដេច ?
• របបសភានិយម ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិករដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោត មានសិទ្ធិជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងចំណោមសមាជិកតំណាងរាស្ត្ររបស់ខ្លួន ដើម្បីបង្កើតរដ្ឋាភិបាល។ របបនេះ គ្មានប្រធានាធិបតីទេ។
• របបសភានិយម ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិករដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោត មានសិទ្ធិជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងចំណោមសមាជិកតំណាងរាស្ត្ររបស់ខ្លួន ដើម្បីបង្កើតរដ្ឋាភិបាល។ របបនេះ គ្មានប្រធានាធិបតីទេ។
See lessតើរបបប្រធានាធិបតីនិយម មានបែបបទដូចម្ដេច ?
• របបប្រធានាធិបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗគ្នា។ លើកទីមួយ គឺបោះឆ្នោតជ្រើសរើសសមាជិកសភាដើម្បីបង្កើតជាក្រុមនីតិបញ្ញត្តិសម្រាប់តាក់តែងច្បាប់ និងលើកទីពីរ គឺបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្កើតរដ្ឋាភិបាល និងសម្រាប់ប្រតិបត្តិច្បាប់ដែលសភា អនុម័ត។ ប្រធានាធិបតី ជាប្រមុខរដ្ឋាភិបាលតំណាងប្រទេRead more
• របបប្រធានាធិបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗគ្នា។ លើកទីមួយ គឺបោះឆ្នោតជ្រើសរើសសមាជិកសភាដើម្បីបង្កើតជាក្រុមនីតិបញ្ញត្តិសម្រាប់តាក់តែងច្បាប់ និងលើកទីពីរ គឺបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្កើតរដ្ឋាភិបាល និងសម្រាប់ប្រតិបត្តិច្បាប់ដែលសភា អនុម័ត។ ប្រធានាធិបតី ជាប្រមុខរដ្ឋាភិបាលតំណាងប្រទេសជាតិទាំងមូល ហើយរបបនេះគ្មាននាយករដ្ឋមន្ត្រីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ នៅដាច់ពីគ្នា។
See lessតើរបបគ្រប់គ្រងក្នុងលទ្ធិប្រជាធិបតេយ្យមានប៉ុន្មានបែប ? របបបែបណាខ្លះ ?
• របបគ្រប់គ្រងក្នុងលទ្ធិប្រជាធិបតេយ្យ មានបីបែប គឺ ៖ របបប្រធានាធិបតីនិយម របបសភានិយម និង របបពាក់កណ្ដាលសភានិយមនិងពាក់កណ្ដាលប្រធានាធិបតីនិយម
• របបគ្រប់គ្រងក្នុងលទ្ធិប្រជាធិបតេយ្យ មានបីបែប គឺ ៖ របបប្រធានាធិបតីនិយម របបសភានិយម និង របបពាក់កណ្ដាលសភានិយមនិងពាក់កណ្ដាលប្រធានាធិបតីនិយម
See lessតើលក្ខណៈពិសេសនៅក្នុងសង្គមប្រជាធិបតេយ្យមានអ្វីខ្លះ ?
លក្ខណៈពិសេស នៅក្នុងសង្គមប្រជាធិបតេយ្យមាន ៖ • រដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋម្នាក់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិមានទ្រព្យសម្បត្តិ សិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន សិទ្ធិទទួលព័ត៌មាន សិទ្ធិស្មើភាពចំពោះមុខច្បាប់ជាដើម។ • ច្បាប់បានចែងលម្អិតអំពីសិទ្ធិទាំងនោះ និងបង្កើតស្ថាប័ន ដើម្បីធ្Read more
លក្ខណៈពិសេស នៅក្នុងសង្គមប្រជាធិបតេយ្យមាន ៖
See less• រដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋម្នាក់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិមានទ្រព្យសម្បត្តិ សិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន សិទ្ធិទទួលព័ត៌មាន សិទ្ធិស្មើភាពចំពោះមុខច្បាប់ជាដើម។
• ច្បាប់បានចែងលម្អិតអំពីសិទ្ធិទាំងនោះ និងបង្កើតស្ថាប័ន ដើម្បីធ្វើឱ្យសិទ្ធិទាំងនោះសម្រេចបានដោយពេញលេញ។
• ប្រព័ន្ធតុលាការឯករាជ្យសម្រាប់ការពារសិទ្ធិស្មើៗគ្នារបស់បុគ្គលគ្រប់រូប។
• បើកទូលាយការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។
• សមត្ថកិច្ចរដ្ឋអំណាច កម្លាំងប៉ូលីស គោរពសិទ្ធិពលរដ្ឋ និងផ្ដល់កិច្ចការពារដ៏មានប្រសិទ្ធិភាព ប្រឆាំងនឹងរាល់អំពើរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ។
• មានសេវាប្រឹក្សាច្បាប់ប្រកបដោយគុណសម្បត្តិ ដើម្បីជួយពលរដ្ឋក្នុងការទាមទារសិទ្ធិរបស់គេនៅតុលាការ។
• ចៅក្រម មានសិទ្ធិជម្រះក្ដី និងបំពេញកិច្ចការនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយសតិសម្បជញ្ញៈរបស់ខ្លួន។ មានតែសេចក្ដីសម្រេចចិត្តរបស់តុលាការទេ ដែលមានអានុភាពគតិយុត្តិបញ្ជាក់ពីពិរុទ្ធភាព។
តើសេរីភាពខាងសេដ្ឋកិច្ចក្នុងគោលការណ៍ប្រជាធិបតេយ្យមានន័យដូចម្ដេច ?
• សេរីភាពខាងសេដ្ឋកិច្ច ក្នុងគោលការណ៍ ប្រជាធិបតេយ្យ មានន័យថា ប្រជាជនធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិ និងលើជំនួញផ្សេងៗ។ រដ្ឋាភិបាល មានកាតព្វកិច្ចបង្កលក្ខណៈឱ្យមានសេដ្ឋកិច្ចទីផ្សារសេរី ហើយពង្រឹងតួនាទីគ្រប់ប្រភេទក្នុងកាលៈទេសៈណាដែលមានអនាធិបតេយ្យលើវិស័យសេដ្ឋកិច្ច។
• សេរីភាពខាងសេដ្ឋកិច្ច ក្នុងគោលការណ៍ ប្រជាធិបតេយ្យ មានន័យថា ប្រជាជនធ្វើជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិ និងលើជំនួញផ្សេងៗ។ រដ្ឋាភិបាល មានកាតព្វកិច្ចបង្កលក្ខណៈឱ្យមានសេដ្ឋកិច្ចទីផ្សារសេរី ហើយពង្រឹងតួនាទីគ្រប់ប្រភេទក្នុងកាលៈទេសៈណាដែលមានអនាធិបតេយ្យលើវិស័យសេដ្ឋកិច្ច។
See less