Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ្វីខ្លះជាបញ្ហាប្រឈមក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្ន?
បញ្ហាប្រឈមក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នមានមួយចំនួនដូចជា៖ នីតិវិធីមួយចំនួនក្នុងការផ្ដលសេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្ដុំ ការិយាធិបតេយ្យ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមួយចំនួននៅក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការការរៀបចំ និងការយកចិត្តទុកដាក់ឱ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់Read more
បញ្ហាប្រឈមក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នមានមួយចំនួនដូចជា៖
See less នីតិវិធីមួយចំនួនក្នុងការផ្ដលសេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្ដុំ ការិយាធិបតេយ្យ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមួយចំនួននៅក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការការរៀបចំ និងការយកចិត្តទុកដាក់ឱ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ និងមានលក្ខណៈជាប្រព័ន្ធ។
រំហូរការងារ និងទំនាក់ទំនងផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន និងរវាងក្រសួង ស្ថាប័ន និងក្រសួងស្ថាប័ន នៅមិនទាន់ដំណើរការជាបណ្ដាញតភ្ជាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ។
យន្តការ និងប្រព័ន្តតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃសេវាសាធារណៈមិនទាន់បានដាក់ឱ្យដំណើការប្រកបដោយប្រសិទ្ធភាព។
ការងារគ្រប់គ្រង និងការអភិវឌ្ឍអាជីពរបស់មន្រ្តីរាជការ មិនទាន់បានរៀបចំជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងមិនទាន់មានការៀបចំការពិពណ៌នាអំពីមុខតំណែងឱ្យបានច្បាស់លាស់នៅឡើយ។
សមត្ថភាពធនធានមនុស្ស និងស្ថាប័ននៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ពលរដ្ឋ ពិសេសនៅថ្នាក់ក្រោមជាតិ។
ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតបទៅនឹងគោលការសមធម៍ ប្រសិទ្ធភាព សង្គតិសាស្រ្ត ក្នុងនោះគម្លាតបៀវត្សមន្រ្តីរាជការនៅមានកម្រិតខ្ពស់ប្រព័ន្ធបៀវត្តរបស់កងកម្លាំងប្រដាប់អាវុទប្រអាវុធ និងមន្រ្តីរាជការ និងមន្រ្តីរាជការស៊ីវិមិនទាន់មានសង្គតិនឺងគ្នា។
តើប្អូនយល់ថាគ្រប់គ្រងអំណាចទាំង៣ដោយព្រះមហាក្សត្រពីសម័យមុនមានគុណសម្បត្តិ គុណវិបត្តិអ្វីខ្លះ?
ការគ្រប់គ្រងអំណាចទាំងបីរបស់ព្រះមហាក្សត្រពីសម័យមុនមាន៖ គុណសម្បត្តិ ៖ ប្រជាជនអាចរាយការណ៍ពីបញ្ហារបស់ពួកគេទៅព្រះមហាក្សត្រក្នុងការរកដំណោះស្រាយឱ្យពួកគេ គុណវិបត្តិ៖ រាជកិច្ចច្រើនធ្វើមិនទាន់ ទម្រាំរួចកិច្ចការមួយត្រូវចំណាយពេលច្រើនក្នុងការដោះស្រាយ ទាំងទៅទាំងមក រឿងខ្លះជារឿងតូចតាចតែអាជ្ញាធរមូលដ្ឋានមិនអាចសម្Read more
ការគ្រប់គ្រងអំណាចទាំងបីរបស់ព្រះមហាក្សត្រពីសម័យមុនមាន៖
See less គុណសម្បត្តិ ៖ ប្រជាជនអាចរាយការណ៍ពីបញ្ហារបស់ពួកគេទៅព្រះមហាក្សត្រក្នុងការរកដំណោះស្រាយឱ្យពួកគេ
គុណវិបត្តិ៖ រាជកិច្ចច្រើនធ្វើមិនទាន់ ទម្រាំរួចកិច្ចការមួយត្រូវចំណាយពេលច្រើនក្នុងការដោះស្រាយ ទាំងទៅទាំងមក រឿងខ្លះជារឿងតូចតាចតែអាជ្ញាធរមូលដ្ឋានមិនអាចសម្រេចបាននាំឱ្យរាំងស្ទះ…..។
ហេតុអ្វីចាំបាច់ត្រូវការរដ្ឋបាលសាធារណៈ?
បានជាចាំបាច់ត្រូវការរដ្ឋបាលសាធារណៈ ព្រោះដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវាសាធារណៈបានទាំងអស់គ្នាដោយមិនមានការរើសអើង ចំណាយថវិកាតិចជាងឯកជន។
បានជាចាំបាច់ត្រូវការរដ្ឋបាលសាធារណៈ ព្រោះដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវាសាធារណៈបានទាំងអស់គ្នាដោយមិនមានការរើសអើង ចំណាយថវិកាតិចជាងឯកជន។
See lessតើអំណាចរដ្ឋបាលសាធារណៈមានសារៈសំខាន់អ្វីខ្លះ?តើមានអ្វីកើតឡើងប្រសិនបើរដ្ឋបាលសាធារណៈគ្មានអំណាច?
អំណាចរដ្ឋបាលសាធារណៈមានសារៈសំខាន់ដូចជា ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ សង្គម។ ប្រសិនបើរដ្ឋបាលសាធារណៈគ្មានអំណាច គ្មានសកម្មភាពនោះប្រទេសជាតិនឹងគាំង គ្មានសកម្មភាពអ្វីទាំង អស់។
អំណាចរដ្ឋបាលសាធារណៈមានសារៈសំខាន់ដូចជា ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍
See lessសង្គម។ ប្រសិនបើរដ្ឋបាលសាធារណៈគ្មានអំណាច គ្មានសកម្មភាពនោះប្រទេសជាតិនឹងគាំង គ្មានសកម្មភាពអ្វីទាំង
អស់។
តើការត្រួតពិនិត្យណាមួយដែលជាផ្តល់ប្រយោជន៍សាធារណៈ?ព្រោះអ្វី?
ការត្រួតពិនិត្យដែលជាផ្តល់ប្រយោជន៍សាធារណៈគឺការត្រួតពិនិត្យអាណាព្យាបាល ព្រោះអំណាចត្រួតពិនិត្យដែលច្បាប់អនុញ្ញាតឱ្យអាជ្ញាធរថ្នាក់លើអនុវត្តលើភ្នាក់ងារទាំងឡាយនៃសមូហភាពវិមជ្ឈការ និងលើកិច្ចរបស់ភ្នាក់ងារទាំងនោះក្នុងគោលដៅការពារ និងស្រោចស្រង់ប្រយោជន៍ទូទៅ។
ការត្រួតពិនិត្យដែលជាផ្តល់ប្រយោជន៍សាធារណៈគឺការត្រួតពិនិត្យអាណាព្យាបាល ព្រោះអំណាចត្រួតពិនិត្យដែលច្បាប់អនុញ្ញាតឱ្យអាជ្ញាធរថ្នាក់លើអនុវត្តលើភ្នាក់ងារទាំងឡាយនៃសមូហភាពវិមជ្ឈការ និងលើកិច្ចរបស់ភ្នាក់ងារទាំងនោះក្នុងគោលដៅការពារ និងស្រោចស្រង់ប្រយោជន៍ទូទៅ។
See lessតើអំណាចរដ្ឋបាលសាធារណៈមានអ្វីខ្លះ?
អំណាចរដ្ឋបាលសាធារណៈមានដូចជា៖ អំណាចនៃការសម្រេច៖ រាល់ការសម្រេចរបស់រដ្ឋបាលមានប្រសិទ្ធភាពភ្លាមៗ អ្នករដ្ឋបាល មានសិទ្ធិអំណាចប្រើប្រាស់រាល់ថ្ងៃ អំណាចក្នុងកិច្ចសន្យារដ្ឋបាល៖ រដ្ឋបាលសាសធារណៈមានប្រៀបជាងឯកជន។ អំណាចរដ្ឋបាល៖ ជាបុព្វសិទ្ធិនៃអំណាចរបស់រដ្ឋដើម្បីធ្វើការងារឱ្យបានសម្រេច។
អំណាចរដ្ឋបាលសាធារណៈមានដូចជា៖
See less អំណាចនៃការសម្រេច៖ រាល់ការសម្រេចរបស់រដ្ឋបាលមានប្រសិទ្ធភាពភ្លាមៗ
អ្នករដ្ឋបាល មានសិទ្ធិអំណាចប្រើប្រាស់រាល់ថ្ងៃ
អំណាចក្នុងកិច្ចសន្យារដ្ឋបាល៖ រដ្ឋបាលសាសធារណៈមានប្រៀបជាងឯកជន។
អំណាចរដ្ឋបាល៖ ជាបុព្វសិទ្ធិនៃអំណាចរបស់រដ្ឋដើម្បីធ្វើការងារឱ្យបានសម្រេច។
តើរវាងអំណាចនយោយនិងអំណាចរដ្ឋបាលសាធារណៈមួយណាមានឥទ្ធិពលជាង?ហេតុអ្វី?
រវាងអំណាចនយោយនិងអំណាចរដ្ឋបាលសាធារណៈ គឺអំណាចរដ្ឋបាលសាធារណៈមានឥទ្ធិពលជាង ដោយសារ អំណាចនយោបាយមានអាណត្តិ ឯអំណាចរដ្ឋបាលសាធារណៈមិនមានអាណត្តិទេ ហើយអ្នកបំពេញការងាររដ្ឋបាល ក៏មានបរិមាណច្រើនជាងអ្នកនយោបាយដែរ។
រវាងអំណាចនយោយនិងអំណាចរដ្ឋបាលសាធារណៈ គឺអំណាចរដ្ឋបាលសាធារណៈមានឥទ្ធិពលជាង ដោយសារ អំណាចនយោបាយមានអាណត្តិ ឯអំណាចរដ្ឋបាលសាធារណៈមិនមានអាណត្តិទេ ហើយអ្នកបំពេញការងាររដ្ឋបាល ក៏មានបរិមាណច្រើនជាងអ្នកនយោបាយដែរ។
See lessតើអំណាចនីតិប្រតិបត្តិបែងចែកអំណាចជាប៉ុន្មាន?អ្វីខ្លះ?
អំណាចនីតិប្រតិបត្តិបែងចែកអំណាចជា២ប្រភេទគឺ 1. អំណាចនយោបាយ 2. អំណាចរដ្ឋបាលសាធារណៈ
អំណាចនីតិប្រតិបត្តិបែងចែកអំណាចជា២ប្រភេទគឺ
See less1. អំណាចនយោបាយ
2. អំណាចរដ្ឋបាលសាធារណៈ
ក្នុងការគ្រប់គ្រងរដ្ឋបែងចែកអំណាចជាបី តើមានអ្វីខ្លះ?
ក្នុងការគ្រប់គ្រងរដ្ឋបែងចែកអំណាចជាបី មានដូចជា៖ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
ក្នុងការគ្រប់គ្រងរដ្ឋបែងចែកអំណាចជាបី មានដូចជា៖ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
See lessតើសេវាសាធារណៈរបស់រដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ប្រភេទនៃសេវាសាធារណៈរបស់រដ្ឋបានប្រមូលផ្ដុំជា៧ប្រភេទធំៗ ដូចជា៖ 1. ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ។ 2. ចង្កោមសេវាពាក់ព័ន្ធនឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម។ 3. ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្ដាល។ 4. ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាសធRead more
ប្រភេទនៃសេវាសាធារណៈរបស់រដ្ឋបានប្រមូលផ្ដុំជា៧ប្រភេទធំៗ ដូចជា៖
See less1. ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ។
2. ចង្កោមសេវាពាក់ព័ន្ធនឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម។
3. ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្ដាល។
4. ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យម បរិស្ថាន វិនិយោគ និងការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធ។
5. ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារី
6. ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
7. ចង្កោមសេវាពាក់ព័ន្ធនឹងការប្រមូលចំណូល ការធ្វើវិចារណកម្មចំណាយ និងការបើកផ្ដល់