Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើនៅជិតផ្ទះរបស់ប្អូនមានអ្នកជក់បារីដែរ ឬទេ? ហើយបានផ្ដល់ផលអាក្រក់អ្វីខ្លះដល់គាត់ និងគ្រួសារ?
នៅជិតផ្ទះខ្ញុំមានអ៊ុំម្នាក់គាត់ជក់បារីជាប្រចាំ។ ក្រោយពីគាត់ជក់បារីជាច្រើនឆ្នាំ ខ្ញុំសង្កេតឃើញថា - គាត់ឧស្សាហ៍ក្អកញឹកញាប់ - ខ្លួនមានក្លិនអាក្រក់ ធ្មេញលឿង ស្បែកឡើងជ្រួញ និងស្ងួត - ខាតបង់ប្រាក់សម្រាប់ទិញបារី - សុខភាពចុះខ្សោយជាងមុន - ប៉ះពាល់ដល់សុខភាពសមាជិកគ្រួសាររបស់គាត់ផងដែរ
នៅជិតផ្ទះខ្ញុំមានអ៊ុំម្នាក់គាត់ជក់បារីជាប្រចាំ។ ក្រោយពីគាត់ជក់បារីជាច្រើនឆ្នាំ ខ្ញុំសង្កេតឃើញថា
See less– គាត់ឧស្សាហ៍ក្អកញឹកញាប់
– ខ្លួនមានក្លិនអាក្រក់ ធ្មេញលឿង ស្បែកឡើងជ្រួញ និងស្ងួត
– ខាតបង់ប្រាក់សម្រាប់ទិញបារី
– សុខភាពចុះខ្សោយជាងមុន
– ប៉ះពាល់ដល់សុខភាពសមាជិកគ្រួសាររបស់គាត់ផងដែរ
តើនៅជិតផ្ទះរបស់ប្អូនមានអ្នកសេពសុរាដែរ ឬទេ? ហើយបានផ្ដល់ផលអាក្រក់អ្វីខ្លះដល់គាត់ និងគ្រួសារ?
នៅជិតផ្ទះខ្ញុំមានពូម្នាក់គាត់សេពសុរាជាប្រចាំ។ ខ្ញុំសង្កេតឃើញថាមានផលអាក្រក់ជាច្រើនដល់គាត់ និងគ្រួសារ៖ - ខាតបង់ប្រាក់សម្រាប់ទិញសុរា - អាចកើតមានអំពើហិង្សាក្នុងគ្រួសារ - បាត់បង់សុភមង្គលក្នុងគ្រួសារ - ការសិក្សារបស់កូនធ្លាក់ចុះ ឬអាចនឹងឈប់រៀន - ជីវភាពក្រីក្រ - អាចផ្ដល់ជាគំរូអាក្រក់ដល់កូន - ក្លាយជាមនុស្សរង្Read more
នៅជិតផ្ទះខ្ញុំមានពូម្នាក់គាត់សេពសុរាជាប្រចាំ។ ខ្ញុំសង្កេតឃើញថាមានផលអាក្រក់ជាច្រើនដល់គាត់ និងគ្រួសារ៖
See less– ខាតបង់ប្រាក់សម្រាប់ទិញសុរា
– អាចកើតមានអំពើហិង្សាក្នុងគ្រួសារ
– បាត់បង់សុភមង្គលក្នុងគ្រួសារ
– ការសិក្សារបស់កូនធ្លាក់ចុះ ឬអាចនឹងឈប់រៀន
– ជីវភាពក្រីក្រ
– អាចផ្ដល់ជាគំរូអាក្រក់ដល់កូន
– ក្លាយជាមនុស្សរង្វេងស្មារតី(ឆ្គួត)
តើនៅក្នុងសហគមន៍របស់ប្អូនមានគេបិតស្រាដែរ ឬទេ?ចូររៀបរាប់ពីការបិតស្រា។
នៅក្នុងសហគមន៍របស់ខ្ញុំមានអ្នកបិតស្រាដែរ។ ការបិតស្រា ដំបូងយើងត្រូវដាំបាយ ឱ្យឆ្អិនល្អ រួចដួសបាយនោះដាក់លើគ្រែឱ្យត្រជាក់ បន្ទាប់មកយកមេដំបែរ មករោយរួចច្របល់ឱ្យសប់។ បន្ទាប់មកទៀត ដួសដាក់ចូលក្នុងខាប់ គ្រប់ទុកពីរថ្ងៃ ហើយដាក់ទឹកស្អាតចូលទុកមួយថ្ងៃ ទៀត។ ចុងក្រោយ ដួសវាដាក់ចូលក្នុងខ្ទះ ដាំវាឱ្យពុះរហូតចេញជាចំហាយ ។Read more
នៅក្នុងសហគមន៍របស់ខ្ញុំមានអ្នកបិតស្រាដែរ។ ការបិតស្រា ដំបូងយើងត្រូវដាំបាយ ឱ្យឆ្អិនល្អ រួចដួសបាយនោះដាក់លើគ្រែឱ្យត្រជាក់ បន្ទាប់មកយកមេដំបែរ មករោយរួចច្របល់ឱ្យសប់។ បន្ទាប់មកទៀត ដួសដាក់ចូលក្នុងខាប់ គ្រប់ទុកពីរថ្ងៃ ហើយដាក់ទឹកស្អាតចូលទុកមួយថ្ងៃ ទៀត។ ចុងក្រោយ ដួសវាដាក់ចូលក្នុងខ្ទះ ដាំវាឱ្យពុះរហូតចេញជាចំហាយ ។ នៅពេលដែលចំហាយចុះត្រជាក់ វានឹងក្លាយទៅជាទឹក។ ទឹកនោះហើយដែលជាស្រាដែលយើងបានបិត។
See lessតើដំបូងឡើយបារីមានរូបរាងដូចម្ដេច?
ចម្លើយ៖ ជាក់ស្ដែង ដំបូងឡើយបារីមិនទាន់មានក្រុមហ៊ុននាំចូលមកនោះទេ ចាស់ៗបុរាណបានផ្សំបារីឡើងពីស្លឹកសង្កែរ និងថ្នាំជក់។ គាត់បានយកថ្នាំជក់មករុំនឹងស្លឹកសង្កែ ដែលគេហៅថា បារីស្លឹកសង្កែ។ ក្រោយមក គេបានយកថ្នាំជក់មករុំនឹងក្រដាសម្ដង ត្រូវបានគេហៅថា បារីថ្នាំខ្លាំង។
ចម្លើយ៖ ជាក់ស្ដែង
See lessដំបូងឡើយបារីមិនទាន់មានក្រុមហ៊ុននាំចូលមកនោះទេ ចាស់ៗបុរាណបានផ្សំបារីឡើងពីស្លឹកសង្កែរ និងថ្នាំជក់។ គាត់បានយកថ្នាំជក់មករុំនឹងស្លឹកសង្កែ ដែលគេហៅថា បារីស្លឹកសង្កែ។ ក្រោយមក គេបានយកថ្នាំជក់មករុំនឹងក្រដាសម្ដង ត្រូវបានគេហៅថា បារីថ្នាំខ្លាំង។
ចូររាប់ឈ្មោះបារីដែលប្អូនស្គាល់ឱ្យបាន៥ប្រភេទ។
បារីដែលខ្ញុំស្គាល់មាន - បារី555 - បារីសេក - បារីរំដោះ - បារីFine - បារីMEVIUS - បារីALAIN DELON - បារីHERO - បារីESSE
បារីដែលខ្ញុំស្គាល់មាន
See less– បារី555
– បារីសេក
– បារីរំដោះ
– បារីFine
– បារីMEVIUS
– បារីALAIN DELON
– បារីHERO
– បារីESSE
តើមានវិធីអ្វីខ្លះដើម្បីចៀសវាងការសេពសុរានិងជក់បារី?
វិធីមួយចំនួនដើម្បីចៀសវាងការសេពសុរានិងបារីមាន៖ - ការបដិសេធមិនភ្លក្ស ឬសាកល្បងផឹកស្រា និងជក់បារី - ការបោះបង់ចោលទម្លាប់ទទួលភ្ញៀវដោយសុរានិងបារី - ការគេចចេញពីកន្លែងមានផ្សែងបារី ឬមិននៅជិតអ្នកផឹកស្រា ជក់បារី - ការបង្ហាញជាគំរូល្អដល់មិត្តភក្ដិ បងប្អូន ឪពុកម្ដាយធ្វើជាគំរូល្អដល់កូន ព្រោះកូនដែលមានឪពុកម្ដាយផឹកស្រRead more
វិធីមួយចំនួនដើម្បីចៀសវាងការសេពសុរានិងបារីមាន៖
See less– ការបដិសេធមិនភ្លក្ស ឬសាកល្បងផឹកស្រា និងជក់បារី
– ការបោះបង់ចោលទម្លាប់ទទួលភ្ញៀវដោយសុរានិងបារី
– ការគេចចេញពីកន្លែងមានផ្សែងបារី ឬមិននៅជិតអ្នកផឹកស្រា ជក់បារី
– ការបង្ហាញជាគំរូល្អដល់មិត្តភក្ដិ បងប្អូន ឪពុកម្ដាយធ្វើជាគំរូល្អដល់កូន ព្រោះកូនដែលមានឪពុកម្ដាយផឹកស្រា ជក់បារី ភាគច្រើនគេតែងរៀនផឹកស្រា និងជក់បារីដែរ
– ការរាប់អានមិត្តភក្ដិមិនចេះផឹកស្រា និងជក់បារីឱ្យបានច្រើន
– ការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មសុរា និងបារីតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ
នៅពេលដែលយើងចូលរួមក្នុងពិធីជប់លៀងមួយ មិត្តភក្តិរបស់យើងបានហៅឱ្យសេពសុរា។ ចូរបង្ហាញពីវិធីដ៏ល្អក្នុងការបដិសេធការផឹកស្រានេះ។
មធ្យោបាយដ៏ល្អបំផុត គឺខ្លួនយើងផ្ទាល់តែម្ដងដែលត្រូវតាំងចិត្តឈប់ យើងត្រូវគិតថា មធ្យោបាយភូតកុហកមានច្រើន ប្រសិនបើយើងចង់ធ្វើអ្វីមួយ យ៉ាងណាម៉ិញការផឹកស្រាក៏ដូចគ្នាដែរ យើងបដិសេធដោយគ្រាន់តែនិយាយថា ខ្ញុំឈប់ហើយ ព្រោះមានបញ្ហាសុខភាព។
មធ្យោបាយដ៏ល្អបំផុត គឺខ្លួនយើងផ្ទាល់តែម្ដងដែលត្រូវតាំងចិត្តឈប់ យើងត្រូវគិតថា មធ្យោបាយភូតកុហកមានច្រើន ប្រសិនបើយើងចង់ធ្វើអ្វីមួយ យ៉ាងណាម៉ិញការផឹកស្រាក៏ដូចគ្នាដែរ យើងបដិសេធដោយគ្រាន់តែនិយាយថា ខ្ញុំឈប់ហើយ ព្រោះមានបញ្ហាសុខភាព។
See lessប្រសិនបើមនុស្សសេពសុរា និងជក់បារីច្រើន តើវាផ្ដល់ផលប៉ះពាល់ដល់គ្រួសារនិងសង្គមដែរ ឬទេ? បើមាន ផ្ដល់ផលអាក្រក់អ្វីខ្លះ?
កាលណាមនុស្សសេពសុរា និងជក់បារីច្រើន វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួននោះទេ វាបានផ្ដល់ផលអាក្រក់ដល់គ្រួសារ និងសង្គមដូចជា៖ - ប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន - បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ - គ្រួសារអាប់ឳនកិត្តិយស ជួបភ - ខាតបង់ប្រាក់សម្រាប់ទិញសុរានិងបារី - ខាតបង់ប្រាក់សម្រាប់ព្យាបាលជម្ងឺ - បង្ករឱ្យមRead more
កាលណាមនុស្សសេពសុរា និងជក់បារីច្រើន វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួននោះទេ វាបានផ្ដល់ផលអាក្រក់ដល់គ្រួសារ និងសង្គមដូចជា៖
See less– ប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន
– បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
– គ្រួសារអាប់ឳនកិត្តិយស ជួបភ
– ខាតបង់ប្រាក់សម្រាប់ទិញសុរានិងបារី
– ខាតបង់ប្រាក់សម្រាប់ព្យាបាលជម្ងឺ
– បង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍
តើសុរានិងបារីផ្ដល់ផលអាក្រក់អ្វីខ្លះដល់រាង្គកាយ?
សុរានិងបារីផ្ដល់ផលអាក្រក់ជាច្រើនដល់រាង្គកាយមានដូចជា ផលអាក្រក់របស់សុរា៖ - ការបន្ថយការឈប់គិត អាចភ្លេចភ្លាំង បាត់បង់ការចង់ចាំ - ប្រព្រឹត្តអំពើមិនគប្បី គ្មានការពិចារណា - និយាយផ្ដេសផ្ដាស ឡូឡាមិនចេះខ្មាសអៀន - កើតមានគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរក្នុងស្ថានភាពស្រវឹង - បាត់បង់មនសិការការងារ(ស្រវឹង មិនបានទៅធ្វើកាRead more
សុរានិងបារីផ្ដល់ផលអាក្រក់ជាច្រើនដល់រាង្គកាយមានដូចជា
See lessផលអាក្រក់របស់សុរា៖
– ការបន្ថយការឈប់គិត អាចភ្លេចភ្លាំង បាត់បង់ការចង់ចាំ
– ប្រព្រឹត្តអំពើមិនគប្បី គ្មានការពិចារណា
– និយាយផ្ដេសផ្ដាស ឡូឡាមិនចេះខ្មាសអៀន
– កើតមានគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរក្នុងស្ថានភាពស្រវឹង
– បាត់បង់មនសិការការងារ(ស្រវឹង មិនបានទៅធ្វើការងារ)
– ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ
– កើតជម្ងឺធ្ងន់ធ្ងរ រហូតស្លាប់ បាត់បង់ធនធានមនុស្ស
– ខាតបង់ប្រាក់ព្យាបាលជម្ងឺ
ផលអាក្រក់របស់បារី៖
– សុខភាពមិនល្អ
– ជម្ងឺធ្ងន់ធ្ងរ
– មនុស្សឆាប់ស្លាប់មុនអាយុ
– ការរាលដាលនៃជម្ងឺមហារីកសួត
ហេតុអ្វីបានជាមនុស្សជក់បារី?
បានជាមនុស្សជក់បារី ព្រោះ៖ - ការបង្ខំពីមិត្តភក្ដិ ឬការយកតម្រាប់តាមមិត្តភក្ដិ មនុស្សចាស់ដែលជាអ្នកជក់បារី ដូចជាឪពុកម្ដាយ ជីដូនជីតា អ្នកជិតខាង - ការកែអផ្សុកនិងកាត់បន្ថយការពិបាកចិត្ត - ការផ្សព្វផ្សាយពាណិជ្ជកម្មដែលបង្ហាញថាការជក់បារីនាំឱ្យមានភាពរីករាយ ស្រស់សង្ហា បំបាត់ការធុញថប់ តាម រយៈតារាភាពយន្ដ និងការចែកRead more
បានជាមនុស្សជក់បារី ព្រោះ៖
See less– ការបង្ខំពីមិត្តភក្ដិ ឬការយកតម្រាប់តាមមិត្តភក្ដិ មនុស្សចាស់ដែលជាអ្នកជក់បារី ដូចជាឪពុកម្ដាយ ជីដូនជីតា អ្នកជិតខាង
– ការកែអផ្សុកនិងកាត់បន្ថយការពិបាកចិត្ត
– ការផ្សព្វផ្សាយពាណិជ្ជកម្មដែលបង្ហាញថាការជក់បារីនាំឱ្យមានភាពរីករាយ ស្រស់សង្ហា បំបាត់ការធុញថប់ តាម រយៈតារាភាពយន្ដ និងការចែកចាយបារីដោយឥតគិតថ្លៃ
– ការចង់ដឹង ចង់ភ្លក្សរសជាតិនៃបារី