សម្តេចនរោត្តមសីហនុនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តការណ៍នៅឆ្នាំ១៩៤៩កងទ័ពខ្មែរឥស្សរៈបានពង្រឹកតំបន់កាន់កាប់របស់ខ្លួននៅលើផ្ទៃដី១ភាគ៣នៃផ្ទៃប្រទេសទាំងមូលដែលមានប្រជាជនចំនួនប្រហែល១លាននាក់រស់នៅ ។
vrean.com Latest Questions
សម្តេចនរោត្តម សីហនុបានធ្វើរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា៖ • ប្រទេសបារាំង៖ សម្តេច នរោត្តមសីហនុ បានយាងទៅបារាំងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ដោយប្រគលកិច្ចការប្រទេសជាតិឲ្យព្រះរាជបិតា ព្រះបាទសុរាម្រិត និងឯកឧត្តម ប៉ែន នុត ជាឧបនាយករដ្ឋមន្រ្តី ។ ពេលដល់បារាំងសម្តេចនរោត្តម សីហនុ ផ្ញើរសារទៅលោកប្រធានាធិបតីបារំាង វ៉ាងសង់ អូរីយ៉ូល នៅថ្ងៃទៅ ០៥មីនា ១៩៥៣ មានសេចក្តីថា ...
នៅខេត្តសៀមរាបនាថ្ងៃ ១២មិថុនា១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឧឡារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តេងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យយើងក៏ដោយ ។
ប្រជាជនខ្មែរចំនួន ៤០០ ០០០នាក់បានស្ម័គ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយទទួលហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញាថានិងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្តើមយកឯករាជ្យជូនមាតុភូមិឲ្យបានទោះបីជាត្រូវបូជាជីវីតក៏ដោយ ។
ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារំាង ខ្មែរផ្ទងេរផ្នែកយុត្តិនិងប៉ូលីសមកឲ្យខ្មែរ • ថ្អៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្តីពីការប្រគល់អធិបតេយ្យភាពផ្នែកយោធាកម្ពុជាទាំងមូល ។
សម្តេចនរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំ ប្រតិបត្តិការឈ្មោះមហាសាមគ្គីមដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តបាត់បងរហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកងខេមរភូមិន្ទបានប្រយុទ្ធប្រកបកដោយវីរភាពស្នេហាជាតិកម្ទេចកងទ័ពវៀតមិញនៅសមរភូមិចុងក្រោយធ្វើឲ្យពួកកុំមុយនីស្តវៀតមិញបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ។
សន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃ ២៦ ខែមេសា ១៩៥៤ ដោយមានតំណាងប្រទេសចំនួន១៩ចូលរួមដូចជាអង់គ្លេស សូវៀត សហរដ្ឋអាមេរិច បារាំង ចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ។ រីឯប្រទេសតំណាងដែលចូលរួមដូចជា ប្រទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិច សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតមិញរាជាណាចក្រឡាវរាជាណាចក្រកម្ពុជានិងអំណាចបាវដាយវៀតណាម ។
សន្និសិទក្រុងសឺណែវ ឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • សកម្មភាពយោធាត្រូវបាននបញ្ចប់ទាំងស្រុងនៅលើទឹកដីខ្មែរចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ១៩៥៤ • ការដកកងទ័ពបរទេសចេញពីទឹកដីប្រទេសកម្ពុជាឲ្យអស់ក្នុងរយៈពេល៩០ថ្ងៃ • កម្លាំងកងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល៣០ថ្ងៃ • សេចក្តីប្រកាសរបស់រដ្ឋាភិបាល ធានាដល់អតតីតអ្នកចូលរួមក្នុងចលនាតស៊ូ ធានាសិទ្ធិពលរដ្ឋ ការពារជីវីតទ្រព្យសម្បត្តិ និងធានាដល់សិទ្ធិក្នុងការអនុវត្តន៍សេរីភាពនិងប្រជាធិបតេយ្យ • រាជរដ្ឋាភិបាលអះអាងចំពោះសេចក្តីសម្រេចខាងលើ « ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមរស់នៅក្នុងសហគមន៍តែមួយដោយមិនប្រកាន់ពូជសាសន៍ និងធានាដល់ការប្រសិទ្ធសេរីភាពរបស់ខ្លួនដូចដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ » ។ ថ្ងៃទី ១១ កញ្ញា ...
កំណែទម្រង់ឆ្នំា ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាណខេត្តដោយបារាំងផ្ទាល់ • ខេត្ត ៥៨ ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹមតែ ៨ខេត្តឲ្យស្ថិតនៅក្រោមអំនាចរ៉េស៊ីដង់បារាំង • រ៉េស៊ីដង់ស៊ុបពែរីយ័រ ធ្វើការការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
តាមកំណែទម្រង់ឆ្នាំ ១៨៨៤ ក្នុងការបំពេញការងារដឹកនាំរ៉េស៊ីដង់ស៊ុនពែរីយ័រមានក្រុមប្រឹក្សាមួយដែលមានសមាជិក១២រូបគឺ៦រូបជាមន្រ្តីពាណិជ្ជកម្មបារាំងដែលតែងតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់ និងជនជាតិខ្មែរ៣នាក់ ចិនម្នាក់ ចាមម្នាក់ យួនម្នាក់ ដែលតែងតាំងដោយព្រះមហាក្សត្រដោយមានការអនុម័តយល់ព្រមពីរ៉េស៊ីដង់សេណេរ៉ាល់នៅកូសាំងស៊ីន ។