ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនិងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ១៨៨៥ ដោយពួកគេបានលើកបដាទាមទារឲ្យបារាំងប្រគល់អំនាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
vrean.com Latest Questions
បានជាបារាំងសម្របសម្រួលជាមួយនិងមន្រ្តីរាជការខ្មែរដែលឈានទៅដល់កិច្ចព្រមព្រៀងឆ្នាំ ១៨៨៦ ដោយសារបារាំងមិនចង់ឲ្យការបោះបោរដែលដឹកនាំដោយមន្រ្តីខ្មែរនេះប្រែក្លាយជាការបះបោរទាមទារឯករាជ្យ ។
ដើម្បីសម្រេចទិសដៅកំណែទម្រង់ឆ្នំា១៨៧៧និងឆ្នាំ១៨៨៤បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទះគម្រោងការរបស់គេដូចជា៖ • អនុម័តច្បាប់ស្តីស្តីពីប្រាក់បៀវត្សរ៍មន្រ្តីរាជការដោយមន្រ្តីរាជការខ្មែរអាចទទួលបានប្រាក់វបៀវត្សរ៍ខ្ពស់ • មន្រ្តីរាជការខ្មែរត្រូវតែធ្វើការដោយភក្តីភាព និងអស់ពីសមត្ថភាព បើពុំដូច្នេះទេនិងត្រូវបាត់បង់ការងារ • បង្កើតសាលារដ្ឋបាលសម្រាប់មន្រ្តីរាជការខ្មែរ ដោយមន្រ្តីរាជការទាំងអស់ត្រូវឆ្លងកាត់សាលានេះ ។ មន្រ្តីរាជការខ្មែរដែលធ្លាប់តែជំទាស់តវ៉ាកំណែទម្រង់របស់បារាំងក៏ប្រែជាស្ងបស្ងាត់ទៅវិញ ។
លទ្ធផលនៃសេចក្តីសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំង៖ • អនុញ្ញាឲ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំង ជាថ្នូរនិងលើកកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជរាំងនិងសេចក្តិត្រូវការសំខាន់ៗ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលបារាំង ។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្រ្តីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធសារខ្មែរ ។
កំណែទម្រង់សង្គមរបស់បារាំងបារំាងបានផ្តល់ផលចំពោះសង្គមខ្មែរដូចជា៖ • វិស័យសង្គមៈ ពង្រឹងច្បាប់កម្មសិទ្ធិដីធ្លី លុបបំបាត់របបទាសភាព ផ្លាស់ប្តូរទំនៀមទម្លាប់របៀបុរាណ បង្កើតឲ្យមានកម្មសិទ្ធិលើដីធ្លីបង្កើតប្រព័ន្ធច្បាប់ថ្មី • វិស័យរដ្ឋបាលៈ ធ្លាប់តែមានភាពអណាធិបតេយ្យ អសមត្ថភាព និងគ្មានប្រសិទ្ធភាព ត្រូវបានជំនួសដោយរបៀបគ្រប់គ្រងរដ្ឋបាលថ្មី ដែលដឹកនាំដោយរ៉េស៊ីដង់បារាំង • វិស័យពាណិជ្ជកម្មៈ កើតឡើងនូវសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្ម ក្នុងការទិញអចលនទ្រព្យការដាក់បញ្ចាំង និងការធ្វើជំនួញស្រូវអង្ករនៅក្នុងទីក្រុង • វិស័យកសិកម្មៈ បង្កើតឲ្យមានប្រព័ន្ធកសិកម្មតាមបែប កសិដ្ឋាន ដែលទទួលបានទិន្នផលច្រើនធ្វើឲ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ ។
នៅឆ្នាំ ១៩០៤សៀមបានប្រគល់មកឲ្យកូនខ្មែរវិញនូវទឹកដីខាងជើង ម្លូព្រៃ ស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។ រីឯសន្ធិសញ្ញាបារាំង សៀមឆ្នាំ ១៩០៧ ស្តីអំពីការប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ្ឌមកឲ្យខ្មែរវិញ ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃឥស្សរៈដែលមានការជួយគាំទ្រពីសំណាក់កងកម្លាំងវៀតមិញ ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ( នយោបាយកាទូត ) ។
រណសិរ្ស « ខ្មែរឥស្សរៈ » បានធ្វើសកម្មភាពយ៉ាងសកម្មក្រោមការដឹកនាំរបសបក្សកុំមុនីស្តឥណ្ឌូចិន ។ ហើយរណសិរ្ស « ខ្មែរឥស្សរៈ » បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នងុប្រទេសកម្ពុជានៅចន្លោះឆ្នាំ ១៩៤៧ .១៩៤៨ ដោយមានការគាំពារពីកម្លាំងទ័ពវៀតណាម ។
បារាំងនិងអេស្ប៉ាញលើកទ័ពទៅវៀតណាមខាងត្បូង ចូលដល់ទីក្រុងដាណាងនៅថ្ងៃ០១ កញ្ញា ១៨៥៨ ដើម្បីជួយស្រោចស្រង់ជីវីតពួកអ្នក ផ្សព្វផ្សាយសាសនាកាតូលិកដែលនៅសេសសល់ពីការកាប់សម្លាប់របស់ស្តេចអណ្ណាម ។ ហើយបារាំងបានចូលកាន់កាប់ក្រុងព្រៃនគរ និងតំបន់ជិតខាងនៅថ្ងៃ ១៨ កុម្ភៈ ១៨៥៩ ។
ក្រោយពេលទទួលបានដំណឹងថា បារាំងចូលត្រួតត្រាព្រៃនគរព្រះបាទអង្គឌួងបញ្ជូនកងទ័បមួយកងទៅកាន់ខេត្តមាត់ជ្រូក ក្នុងបំណងបង្ហាញថាទឹកដីលកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរប៉ុន្តែគួរឲ្យស្តាយបំណងនេះត្រូវអាកខានដោយព្រះអង្គឌួង ចូលទីវង្គតនៅថ្ងៃទី ១៨ តុលា ឆ្នាំ ១៨៦០ នារាជធានីឧដុង្គ ។