មូលហេតុដែលបារាំងចង់ដាក់អាណានិគមមកលើកម្ពុជាគឺ៖ • បារាំងចាប់ចិត្តនិងសម្រស់នៃប្រទេសកម្ពុជាដែលមានទេសភាពពណ៌ខៀវស្រងាត់ដូជាដំណាំសណ្តែក ល្ងពោត និងបន្លែដែលលាយឡំជាមួយដើមឈើហូបផ្លែជាច្រើនប្រភេទ • បារាំងយល់ថា កម្ពុជាសម្បូរទៅទន្លេដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារនៅអឺរ៉ុប • បារាំងឃើញថាកម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយមានចំនួនប្រជាជនតិចដែលអាចឲ្យបារាំងបង្កើតជាដីដំណាំកសិកម្មទទួលបានផលច្រើន • បារាំងដឹងថាកម្ពុជាសម្បូរទៅដោយព្រៃឈើ និងភ្នំប្រកបដោយឈើដែលមានគុណភាពខ្ពស់ រីឯនៅក្រោមដីសម្បូរទៅដោយធនធានរ៉ែជាច្រើនប្រភេទ ។
vrean.com Latest Questions
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនិងការលើកក្សត្រវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សក្រអង្គនេះពុំមានប្រជាប្រិយភាពផង ហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូ និងស៊ីវត្ថា ។នៅពេលដែលក្សត្រអង្គវតីរត់ចេញទៅបាងកកនៅឆ្នំា ១៨៦១ ព្រះបាទស៊ីសុវត្ថុបានទទួលរ៉ាប់រងកិច្ចការប្រទេសជាតិជំនួសអង្គវតី និងបានរុញច្រានចលនាបះបោរដឹកនាំដោយស៊ីវត្ថាឲ្យថយទៅប៉ែកខាងជើងប្រទេស ។
ក្សត្រអង្គវតីវិលត្រឡប់ពីសៀមមកក្រុងឧដុង្គវិញនៅខែមីនាឆ្នាំ ១៨៦២ បព្វជិតកាតូលិកមួយអង្គបានផ្ញើរសារកុងស៊ុលបារាំងនៅបាងកកឲ្យជួយអន្តរាគមន៍ឲ្យក្សត្រអង្គនេះត្រឡប់មកមាតុប្រទេសវិញ ។
បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ៖ • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្មៈ អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជករបារំាងពុំអាចពង្រីកសកម្មភាពរកស៊ីនៅប្រទេសកម្ពុជាបានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិមិនចាប់អាម្មណ៍និងប្រព័ន្ធទីផ្សារ ។ • កត្តានយោបាយៈ នៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុងឥណ្ឌូចិន ។ ឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងទាំងនៅក្នុងតំបន់និងទាំងក្នុងរចនាសម្ព័ន្ធសង្គម ។ នៅក្នុងកំណែទម្រង់នេះ បារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្រ្តីសក្តិភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើនចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវីធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
បានជាកំឡុងទសវត្សឆ្នាំ៦០ កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក ថៃ និង វៀតណាមខាងត្បូង ព្រោះ៖ • ប្រទេសកម្ពុជាកាន់នយោបាយអព្យាក្រឹត • សហរដ្ឋអាមេរិកគៀបសង្កត់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្តាច់ជំនួយ • សហរដ្ឋអាមេរិករីះរកគ្រប់មធ្យោបាយអូសកម្ពុជាចូលប្លុកសេរី • ថៃឈ្លានពានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា២៦លើក ។
នៅកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។
បានជាព្រះបាទអង្គឌួង មានព្រះរាជបំណងទៅពឹងពាក់បារាំងព្រោះព្រះអង្គទ្រងមានព្រះតម្រិះថាប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆិតាឈ្លានពានរបស់វប្រទេសពីរគឺយួន និងសៀម ដោយការគ្រោងយកទន្លេមេគង្គ ជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានិងត្រូវបាត់ឈ្មោះពីផែនទីពិភពលោក ។ ហេតុនេះទើបព្រះបាទអង្គឌួង មានព្រះរាជបំណងពឹងបារាំងដើម្បីយកឥទ្ធិពលនៃអំណាចបារាំង មកជួយការពារទឹកដីខ្មែរឲ្យរួចផុតពីកណ្តាប់ដៃប្រទេជសជិតខាងទាំងពីរ ( សៀម និងយួន )។
ស្ពានតាខ្មៅ ស្ពានព្រែកសំរោងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ ទី ០៣ ខែ សីហា ឆ្នាំ ២០១៥ ដោយប្រើហិរញ្ញវត្ថុប្បទានពីប្រទេសចិន និងប្រាក់បដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ស្ពានព្រែកក្តាម ឬស្ពានមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១០ ដែលមានប្រវែងបណ្តោយ ៩៨១ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។