និយាយពីមតិផ្សេងៗអំពើច្បាប់៖ • ស៊ីសេរ៉ុងៈ ច្បាប់ធម្មជាតិជានិយាមដ៏ឧត្តមបំផុតដែលចារឹកក្នុងធម្មជាតិ។ • ក្រូស៊្យូលៈ ច្បាប់ធម្មជាតិជានិយាមមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវ • កាន្តៈ ច្បាប់មិនមែនជាការពិសោធន៍មួយទេ ប៉ុន្តែជាគំនិតមួយដែលមានមូលដ្ឋានជាវិចារណញាណកើតមានមុនពិសោធន៍នៅក្នុងសេរីភាពរបស់មនុស្ស។ • សូក្រាតៈ ច្បាប់គឺជាអ្វីដែលមនុស្សពឹងផ្អែកជំនួយអាទិទេពក្នុងភាពយុត្តិធម៌។ ប៉ុន្តែសូក្រាតយល់ថាច្បាប់វិជ្ជមានដែលបង្កើតដោយមនុស្សសុទ្ធតែខ្វះគតិយុត្តិធម៌ទាំងអស់។ • ម៉ាក្សៈ ច្បាប់គ្មានអ្វីក្រៅពីបំណកស្រាយអនុភាពរបស់វណ្ណៈសង្គមមួយដែលមានអំណាចសោះឡើយ។ ច្បាប់គឺជាឆន្ទៈរបស់សង្គមដែលកាន់អំណាច។ • ហូបៈ យលថាសេចក្តីត្រូវការជាមូលដ្ឋាននៃច្បាប់។ មនុស្សនៅក្នុងពិភពធម្មជាតិបណ្តាលឱ្យមានសភាវគតិរក្សាជីវិត ដឹកនាំ ហើយមនុស្សមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបំពេញសេចក្តីត្រូវការ រក្សាជីវិតខ្លួនឱ្យបានគង់វង្ស។ • ដូខិនៈ ច្បាប់គឺជាផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការវិវត្តនៃច្បាប់បានបង្ហាញឱ្យឃើញថាច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូង ច្របូកច្របល់លាយឡំនឹងនិយាមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ជាមួយនឹងសាសនាជាដើម។
vrean.com Latest Questions
សីលញាណហាក់ដូចជាតែងតែមានបម្រែបម្រួល ហើយសីលតម្លៃគ្មានអ្វីជាដាច់ខាតនោះទេព្រោះការវិនិច្ឆ័យទៅលើកុសល និងអកុសលផ្លាស់ប្តូរទៅតាមពេលវេលា និងទីកន្លែង។ អ្នកសីលវិជ្ជាអង់គ្លេសទោះជាកាន់វិន័យតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏អាចបរិភោគសាច់គោរ៉ូទីដោយគ្មានវិប្បដិសារី ចំណែកពួកហិណ្ឌូវិញ ការបរិភោគសាច់គោនេះជាបាបកម្មធ្ងន់ធ្ងរណាស់។
ប្រៀបធៀបចិត្តញាណ និងសីលញាណ ចិត្តញាណ • ជាប្រាប់ឱ្យដឹងនូវការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាព • ជាអព្ភន្តរញាណដែលប្រាប់ពីភាពពិតនៃចិត្តឱ្យស្គាល់និងដឹងពីសញ្ចេតនានិងសកម្មភាពដែលយើងបានធ្វើ។ សីលញាណ • ឱ្យដឹងនិងញ៉ាំឱ្យបំពេញករណីកិច្ចជាអ្នកណែនាំឱ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផង និងជាអ្នកកត់រកយុត្តិធម៌ផង • ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកវិភាគនៃពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។
តាមន័យទស្សនវិជ្ជា • ចិត្ត មានន័យថា ជាសំណុំផ្នត់គំនិត សញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ ឬរបស់ក្រុមណាមួយ។ • ញាណ មានន័យថា ជាលទ្ធផលនៃទំរង់រូបធាតុដែលមានការរីកចម្រើនខ្ពស់បំផុតគឺខួរក្បាលមនុស្ស។ អាចនិយាយបានម៉្យាងទៀតថាញាណជាសញ្ចេតនាដែលកប់នៅក្នុងចិត្តរបស់មនុស្ស ហើយញ៉ាំងមនុស្សឱ្យធ្វើការវិនិច្ឆ័យ និងវិភាគពីអ្វីដែលជាកុសល និងជាអកុសលមុននឹងខ្លួនប្រព្រឹត្តអំពើអ្វីមួយ។ • សីល មានន័យថា គឺជាការសិក្សា ការអប់រំ ការទូន្មានឱ្យប្រព្រឹត្តតែអំពើជាកុសលហើយចៀសវាងការប្រព្រឹត្តនូវអំពើជាអកុសល។
ទំនួលខុសត្រូវមានន័យថាជាកាតព្វកិច្ចដែលត្រូវរ៉ាប់រង អំពើអ្វីមួយ នៅចំពោះមុខអំណាចមួយ ពោលគឺធានាអំពីវត្ថុនោះ។ ដូចនេះទំនួលខុសត្រូវអំពីអំពើមួយគឺ៖ • សារភាពថាខ្លួនជាអ្នកប្រព្រឹត្ត • ហ៊ានទទួលវិបាកនៃអំពើនោះ ទោះជាខាងផ្នែកសីលវិជ្ជាក្តី ខាងផ្នែកសង្គមក្តី គឺហ៊ានទទួលវិបាកវិនិច្ឆ័យ។
ទំនួលខុសត្រូវមាន២ប្រភេទគឺ៖ • ទំនួលខុសត្រូវសីលវិជ្ជាៈ គឺជាការទទួលខុសត្រូវចំពោះញាណរបស់យើង • ទំនួលខុសត្រូវផ្នែកសង្គមៈ គឺជាការទទួលខុសត្រុវនៅចំពោះមុខតុលាការ នៅចំពោះមុខអំណាចនៃសង្គម។ ទទួលខុសត្រូវនេះមានពីរបែបគឺៈ ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងទំនួលខុសត្រូវផ្នែកសីលវិជ្ជា។
ទំនួលខុសត្រូវផ្នែកសង្គម និងទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នា៖ • ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬនៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទោលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្មពោល គឺទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។ • ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និងសីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជាឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។
ទ្រឹស្តីនៃទំនួលខុសត្រូវមាន២ប្រភេទគឺ៖ • ទ្រឹស្តីប្រពៃណីនិយម នៅក្នុងទស្សនវិស័យនៃប្រពៃណីគេចាត់ទុកថា មនុស្សបានប្រព្រឹត្ដដោយសេរី នៅពេលដែលខ្លួនបានប្រព្រឹត្តអំពើមួយដែលខ្លួនអាចនឹងមិនប្រព្រឹត្តទៅបាន យើងត្រូវគេចាត់ទុកថាមានកំហុស កាលណា យើងស្គាល់ពីសីលតម្លៃយើងមានកម្លាំងព្រមទាំងសមត្ថភាពធ្វើតាមការតម្រូវនៃសីលតម្លៃនេះ ហើយយើងបែរជាងាកចេញសដោយសេរី ដើម្បីទៅប្រព្រឹត្តអំពើអកុសលទៅវិញ។ • ទ្រឹស្តីវិចារណញាណនិយម លោកសូក្រាតចែកថា គ្មាននរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់ដោយឆន្ទៈឡើយ។ ក្នុងន័យនេះប្រសិនបើយើងមិនមែនជាទាសករនៃលំងប់មួយនៃសំទុះចិត្តឱ្យធ្វើដោយងងឹតងងល់ ឬជាអ្នករងគ្រោះដោយអវិជ្ជាណាមួយនោះវាពិតណាស់ទៅហើយដែលថាយើងនឹងប្រព្រឹត្តអំពើកុសល ប៉ុន្តែមិនចេះពិចារណពោលឱ្យខ្លីគឺយើងគ្មានសេរីភាព។
វិបាកវិនិច្ឆ័យ គឺជាវិបាកដែលកើតឡើងពីភាពស្របគ្នា ឬភាពមិនស្របគ្នារវាងអំពើ និងតម្លៃដែលមាននិយាមជាសំណាង។
វិបាកវិនិច្ឆ័យមាន២បែបគឺ៖ • វិបាកវិនិច្ឆ័យផ្នែកសីលវិជ្ជាៈ គឺជាការសរសើរ ឬទណ្ឌកម្មរបស់សីលញាណ ចំពោះការប្រព្រឹត្តរបស់យើង។ • វិបាកវិនិច្ឆ័យផ្នែកសង្គមៈ គឺវិបាកវិនិច្ឆ័យនេះស្របនឹងទំនួលខុសត្រូវផ្នែកសង្គម ជាការវិនិច្ឆ័យរបស់តុលាការ ឬអំណាចជាន់ខ្ពស់ណាមួយ។