បញ្ញាមាន២ប្រភេទគឺៈ • បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងអាយុក្រោមពីរឆ្នាំ។ • បញ្ញាទ្រឹស្តីៈ ជាបញ្ញាដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ។
vrean.com Latest Questions
លក្ខណៈដូចគ្នា • មានគោលដៅដោះស្រាយបញ្ញាដូចគ្នា • ស្ថិតនៅក្រោមបញ្ជារបស់តណ្ហាដូចគ្នា លក្ខណៈខុសគ្នា បញ្ញា • កើតមកពីការរៀនសូត្រ • បត់បែនតាមកាលៈទេសៈ • ជាឯកទេសទូលាយគ្មានព្រំដែន • មានការបង្កើតថ្មី សភាវគតិ • មានមកពីកំណើត • រឹងត្អឹងចង្អៀតចង្អល់ • ជាឯកទេសមានព្រំដែន • គ្មានការបង្កើតថ្មី
ពលរដ្ឋមានកាតព្វកិច្ចចំបងពីរៈ ១. គោរពប្រណិបត្តិតាមច្បាប់ ២. ការពារច្បាប់ • ត្រូវសិក្សាយល់ដឹងអំពីច្បាប់នានាឲ្យបានច្បាស់លាស់ • ជួយពន្យល់ណែនាំអ្នកដទៃឲ្យបានយល់ដឹងអំពីច្បាប់នានា • ព្យាយាមឃាត់ឃាំងកុំឲ្យមនុស្សប្រព្រឹត្តអំពើណាដែលបំពានច្បាប់ • ជួយរិះរកយន្តការ ដើម្បីទប់ស្កាត់ការបំពានច្បាប់ និងរាយការណ៏ជូនអាជ្ញាធរមានសមត្ថកិច្ចអំពីការរំលោភច្បាប់ ដើម្បីផ្តន្មាទោសជនល្មើស។
សីលធម៏ទាំងបីប្រការដែលមនុស្សក្នុងសង្គមប្រជាធិបតេយ្យតែងតែប្រតិបត្តិ គឺៈ ១. សុំទោស (មានមោទភាពនឹងទទួលកំហុសកែលំអខ្លួន) ២. អរគុណ (ទទួលស្គាល់មោទភាព ដោយចេះសំដែងអំណរ) ៣. សរសើរ ( ផ្តល់មោទភាព តាមការលើកទឹកចិត្ត ចំពោះអ្នកធ្វើល្អ)
ដើម្បីអោយសិទ្ធិកុមារ ត្រូវបានមនុស្សទូទៅទទួលស្គាល់ និងយកចិត្តទុកដាក់ យើងទាំងអស់គ្នាត្រូវតែរួមចំណែកយ៉ាងសកម្មធ្វើឲ្យ អនុសញ្ញស្តីពីសិទ្ធិកុមារនេះបានពិតប្រាកដ ដែលក្នុងនោះអនុសញ្ញាបានចែងពីសិទ្ធិកុមារធំៗចំនួន៥ : • សិទ្ធិមានជីវិត • សិទ្ធិមានសេចក្តីថ្លៃថ្នូរ • សិទ្ធិទទួលការអប់រំ • សិទិ្ធមានសុខុមាលភាពល្អ • សិទ្ធិមានសន្តិសុខ ទោះក្នុងកាលៈទេសៈណាក៏ដោយកិច្ចការទាំងនេះហើយ ដែលតម្រូវឲ្យជនគ្រប់រូបគ្រូសារស្ថាប័ន-សង្គម សា្ថប័នរដ្ឋ ចូលរួនធ្វើឲ្យបានសម្រេចជាកំហិត។
លទ្ធិប្រជាធិបតេយ្យជាទម្រង់នៃការ គ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ។
ថ្ងៃទី ១ ខែកញ្ញាឆ្នាំ ១៩៤៦ នាំចូលមកដោយព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធវង្ស។
សិទ្ធិមនុស្សណែនាំមនុស្សឲ្យរស់ក្នុងសេចក្តីស្រលាញ់រាប់អានគ្នាជាបងប្អូន ពុទ្ធសាសនាហៅថា “ត្រូវមានមេត្តា”។ សិទ្ធិមនុស្សណែនាំឲ្យចេះអាណិតអាសូរគ្នាពុទ្ធសាសនាហៅថា “មានករុណា” ។ សិទ្ធិមនុស្សណែនាំកុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ចេះអត់ឳន ពុទ្ធសាសនាហៅថា “អហិង្សា”។ នេះជាផ្នែកមួយនៃសីលធម៏ពុទ្ធសាសនា។
មនុស្សប្រកបដោយសីលធម៏ • មិនធ្វើអំពើអាក្រក់គ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើតែអំពើល្អគ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដោយប្រាជ្ញាគំនិតត្រូវនិងត្រឹះរិះត្រូវ។
លក្ខណសម្បត្តិមាន៤ប្រការនោះ គឺៈ • អំពើ និងសកម្មភាពប្រកបដោយកុសល “កម្ម” • មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារប្រចាំថ្ងៃ ”វិជ្ជា” • មានឆន្ទះគោរពច្បាប់របស់ប្រទេសជាតិ “ធម្ម” • មោះមុតខាងសីលធម៏ និងមនុស្សធម៏ “បញ្ចសីល”