ការបង្កើតថ្មី គឺជាផលិតផលសំយោគនៃរូបភាពថ្មី ដោយមធ្យោបាយចាស់ទាំងឡាយ ដើម្បីសម្រេចគោលដៅមួយដែលពុំធ្លាប់មានពីមុនមក។
vrean.com Latest Questions
ការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជានៅក្នុងរបកគំហើញគេត្រូវការគំនិតផ្តើមបង្កើតដែរ ។ ឧទាហរណ៍ៈ របកគំហើញច្បាប់ស្យង់មួយគេត្រូវខិតខំបង្កើតថ្មីនូវសម្មតិកម្មដើម្បីពន្យល់។ រីឯការបង្កើតថ្មីនូវអ្វីមួយក៏អាចជំរុញ ឱ្យគេឈានមួយជំហានទៀតទៅរកឃើញនូវអ្វីផ្សេងដែលស្ថិតនៅក្នុងពិភពអាថ៍កំបាំង។
ឥន្ទ្រីយារម្មណ៍ គឺជាបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសាររំញោចទៅលើសរីរាង្គឥន្ទ្រីយ៍មួយ។ ឥន្ទ្រីយារម្មណ៍ រួបភាព រូបារម្មណ៍ គឺជាដើមកំនើតនៃការបង្កើតថ្មី។
ឥន្ទ្រីយារម្មណ៍ចែកជា ៣ ដំណាក់គឺៈ • ដំណាក់រូបវិទ្យាៈ ដំណាក់នេះឥន្ទ្រីយារម្មណ៍ផ្តើមដោយសាររំញោច • ដំណាក់សរីរវិទ្យាៈ ភ្ញោចទាំងឡាយបង្កើតឱ្យមានអារម្មណ៍លើកោសិការស់ទាំងឡាយនៃសរីរាង្គឥន្ទ្រីយារម្មណ៍នេះត្រូវនាំដោយសរសៃប្រាសាទទៅខួរក្បាល ធ្វើឱ្យខួរក្បាលទទួលអារម្មណ៍។ • ដំណាក់ចិត្តវិទ្យាៈកើតមានឥន្ទ្រីយារម្មណ៍ឡើង។
ភ្ញោចចែកជា៣ប្រភេទគី • ភ្ញោចមេកានិចៈ បំណះ ការប៉ញ សំពាធ • ភ្ញោរូបវិទ្យាៈ មានកំដៅ រស្មី សំឡេង អគ្គីសនី • ភ្ញោចគីមី់ មានរស់ជាតិ ល្វីង ប្រៃ ជូរ ផ្អែម…។
រំញោច គឺជាលទ្ធផលនៃការប៉ះទង្គិចសរីរាង្គឥន្ទ្រីយារម្មណ៍ទៅនឹងវត្ថុ ឬ អ្វីមួយដែលគេហៅថាភ្ញោច។
រំញោច គឺជាលទ្ធផលនៃការប៉ះទង្គិចសរីរាង្គឥន្ទ្រីយារម្មណ៍ទៅនឹងវត្ថុ ឬ អ្វីមួយដែលគេហៅថាភ្ញោច។ ភ្ញោចចែកជា៣ប្រភេទៈ • ភ្ញោចមេកានិចៈ បំណះ ការប៉ញ សំពាធ • ភ្ញោរូបវិទ្យាៈ មានកំដៅ រស្មី សំឡេង អគ្គីសនី • ភ្ញោចគីមី់ មានរស់ជាតិ ល្វីង ប្រៃ ជូរ ផ្អែម…។
គេបានសិក្សាតាមទស្សនៈ ២ យ៉ាងគឹ៖ • ទស្សនៈវេទនាៈ វាអាចណែនាំ និងផ្លាស់ប្តូរជីវិតខាងក្នុងរបស់យើង និងផ្តល់ឱ្យយើងនូវការត្រេកត្រអាល ការពេញចិត្ត មិនពេញចិត្ត ការឈឺចាប់ មោទនភាព…។ • ទស្សនៈបញ្ញាៈ វាមានលក្ខណៈជាអ្នកណែនាំ ជាបំណកប្រែពីវត្ថុ បាតុភូតផ្សេងៗឱ្យយើងដឹង និងស្គាល់។
រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយដែលសរីរាង្គឥន្ទ្រីយារម្មណ៍មិនបានជួបប្រទះក្នុងបច្ចុប្បន្ន។
ដែលហៅថាបញ្ញា៖ • លោកក្លាប៉ារែតៈ បញ្ញាគឺជាសម្បរទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ • លោកដីឡាក្រ័រៈ បញ្ញាគឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម • លោកហាតម៉ាន់ៈ បញ្ញាគឺជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ • លោកប៊ែសុនៈ បញ្ញាគឺជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ • លោកដេកាតៈ បញ្ញាគឺជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ញាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។ • លោកកូល័រៈ បញ្ញាគឺជាអព្ភន្តរញាណភ្លាមៗ។ • តាមទ្រឹស្តីពុទ្ធសាសនាៈ បញ្ហាគឺជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខក្សេមក្សាន្ត។