ទំនោររបស់បុគ្គលមានគុណសម្បត្តិដូចជា៖ • កម្រិតចំណាស់នៃទំនោរ • ទំហំទំនោរ • ឥទ្ធិពលទំនោរ • ស្ថេរភាពខាងសីលធម៌ • ប្រសិទ្ធភាពនៃទំនោរ។
vrean.com Latest Questions
គុណសម្បត្តិនៃទំនោររបស់បុគ្គលមានប្រយោជន៍ដូចជាៈ • កំណត់បាននូវខ្លឹមសារ និងទឹកមុខ • កំណត់បាននូវកាយវិការប្រកបដោយសីលធម៌ • កំណត់បាននូវតម្លៃសង្គមរបស់មនុស្សម្នាក់ៗ • សំខាន់បំផុតគឺបណ្តុំបណ្តាលទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសីលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំក្លា និងប្រសិទ្ធិភាពខ្ពស់។
ស្តែងចេញឱ្យឃើញតាមរយៈទិដ្ឋភាពដូចខាងក្រោម៖ • តម្រូវការ • ចំណង់ចំណូលចិត្តរបស់បុគ្គល • ឧត្តមគតិ • លោកទស្សនៈរបស់បុគ្គល។
វិចារអនុមានញែកចែកជា ២ប្រភេទគឺ៖ • អនុមានញែកសារូបៈ គឺជាការសន្និដ្ឋានតែលើទំរង់ដោយមិនគិតខ្លឹមសារ • អនុមានញែកគណិតវិទ្យាៈ ការសន្និដ្ឋានស្ថិតលើគោលការណ៍។
អនុមានរួមចែកជា២ប្រភេទគឺ៖ • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។ • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។
អនុមានរួម និងអនុមានញែក ជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នាតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួម ជាអ្នកផ្តល់ ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួម គឺយកច្បាប់ទូទៅមកអនុវត្ត។
សំយោគ គឺជាការផ្សំអ្វីដែលងាយទៅសាំញាំ ផ្តុំវត្ថុទៅជាអង្គធាតុ។
វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ
វិភាគមាន២ប្រភេទ៖ • វិភាគពិតៈ ការធ្វើវិភាគជាក់ស្តែង ទៅលើវត្ថុដែលមានអត្ថិភាពផ្នែករូបធាតុពិតៗ។ • វិភាគក្នុងគំនិតៈ ជាការវិភាគអរូបីដែលធ្វើឡើងក្នុងគំនិតសុទ្ធសាធ។
សំយោគមាន២ប្រភេទ៖ • សំយោគពិតៈ ការធ្វើសំយោគជាក់ស្តែងក្នុងទីពិសោធន៍ • សំយោគក្នុងគំនិតៈ ការធ្វើសំយោគអរូបីនៅតែក្នុងគំនិត ព្រោះវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។