សីលញាណ ជាបំណានរបស់មនុស្ស គឺជាលទ្ធផលនៃពិសោធន៍មួយ • លោកស្ប៉ិនស៊ែៈ យល់ថាកំណើតនៃសីលញាណមានតាមរយៈសម្មតិកម្ម តំណពូជនិងសម្រាំងធម្មជាតិ។ • លោកខូដឹមៈ យល់ថាសីលញាណកើតឡើងដោយសារការអប់រំនៃសង្គមមនុស្ស។ គេចាត់ទុកថាសីលញាណជាឧត្តមភាពដែលមាននៅក្នុងញាណ។
vrean.com Latest Questions
សីលញាណ ជាលក្ខណៈពិសេសមួយរបស់វិចារណញាណ។ តាមពិតសីលញាណមិនអាចនឹងមានការលូតលាស់ធម្មតាដោយគ្មានការអប់រំទេ ប៉ុន្តែការអប់រំត្រូវសន្មត់ថាមានពន្លកនៃវិចារណញាណ ឬសីលញាណជាមុនសិន។
ការបណ្តុះឆន្ទៈត្រូវគិតទៅលើកត្តាសំខាន់ៗដូចជា៖ • កត្តាសរីរាង្គៈ ការអប់រំសុខភាព ការថែរក្សាសុខភាព • កត្តាបញ្ញាៈ ដុះខាត់បញ្ញាឱ្យប្រសើរ • កត្តាសញ្ចេតនាៈ ជាកម្លាំងបង្កើតឆន្ទៈ ដើម្បីជំរុញឱ្យការសម្រេចចិត្តបានរហ័ស។ • កត្តាឧត្តមគតិសង្គមៈ ឆន្ទៈត្រូវស្របច្បាប់សង្គម។
និយមន័យ តម្លៃ ៖ • តម្លៃ គឺជាជំនឿស្ថិតស្ថេរមួយដែលជាវិធីជាក់លាក់នៃការប្រព្រឹត្តិដែលគួរឱ្យចូលចិត្តជាលក្ខណៈបុគ្គល និងជាលក្ខណៈសង្គម ជាច្បាប់នៃការប្រព្រឹត្តដែលមានលក្ខណៈផ្ទុយពីនេះ។ • តម្លៃ ជាទំនាក់ទំនងពិសេសរវាងផលប្រយោជន៍ណាមួយជាមួយនឹងគោលបំណងរបស់វា ឬលក្ខណៈពិសេសនៃគោលបំណងដែលមាននៅក្នុងផលប្រយោជន៍នោះដែលត្រូវបានគេយកចេញពីតម្លៃ។ • តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថា្ន ឬអ្វីដែលគេចង់បាន។
ទ្រឹស្តីដែលគេនិយាយពីស្ថានភាពតម្លៃគឺ • ទ្រឹស្តីអត្តនោម័តៈ តម្លៃត្រូវបានបង្ហាញឱ្យឃើញតាមរយៈសញ្ចេតនាឥរិយាបថ ជំនឿដែលមនុស្សបានជួបប្រទះ ឬឆ្លងកាត់។ • ទ្រឹស្តីសត្យានុម័តៈ តម្លៃគឺជាគុណភាពពិតរបស់វត្ថុវិស័យភាព (វត្ថុ គំនិតមនុស្ស អំពើ ស្ថានភាព) • ទ្រឹស្តីទំនាក់ទំនងៈ តម្លៃមិនមែនជាសម្បត្តិ ទាំងស្រុងរបស់អ្វីមួយ ឬរបស់អំពើណាមួយទេហើយវាក៏មិនមែនជាការបង្កើតទាំងស្រុងរបស់មនុស្សដែរ។
អត្ថិភាពនៃតម្លៃតម្រូវឱ្យមានកត្តា៣គឺ៖ • មនុស្សដែលត្រូវជ្រើសរើសយកអ្វីមួយ • អ្វីដែលគេចូលចិត្ត ឬត្រូវការ • បរិបទ ឬកាលៈទេសៈដែលក្នុងនោះការវាយតម្លៃកកើតមាន។
ប្រភេទផ្សេងៗនៃតម្លៃមាន៖ • តម្លៃសម្ភារៈ ជាតម្លៃនៃអ្វីមួយដែលកើតឡើងដោយសារតែទំនាក់ទំនងរបស់វាជាមួយនឹងអ្វីផ្សេងទៀត។ • តម្លៃធម្មជាតិៈ គឺជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាព ឬលក្ខណៈដែលវត្ថុមួយមានស្រាប់។
ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមាន៖ • តម្លៃជីវសាស្ត្រៈ ទាក់ទងនឹងជីវិត ហេតុការណ៍ជីវសាស្ត្រ • តម្លៃសេដ្ឋកិច្ចៈ ទាក់ទង និងវត្ថុសម្ភារដែលគេប្រើ ឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម (ប្រាក់កាស សម្ភារ)។ • តម្លៃឥទ្ធិពលៈ ការជួបប្រទៈនឹងបទពិសោធន៍ផ្សេងៗ។ (រឿងល្ខោន ការរំភើប) • តម្លៃសង្គមៈ ទំនាក់ទំនងសហប្រតិបត្តិការ ការប្រគួត (អំណាច ឋានៈ) • ការចង់ចេះចង់ដឹង ប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា។ • តម្លៃសោភ័ណ្ឌៈ ការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពនិងសិល្បៈ
បណ្តុំនៃតម្លៃរបស់មនុស្សរួមមាន៖ • តម្លៃផ្ទាល់ខ្លួនៈ គឹការស្គាល់ខ្លួនឯង គោរពខ្លួនឯង • តម្លៃគ្រួសារៈ គឺទំនាក់ទំនងល្អក្នុងគ្រួសារ • សីលតម្លៃ ឬតម្លៃស្មារតីៈ គោរពមេត្តាធម៌ សេចក្តីទុកចិត្ត • តម្លៃការងារៈ មានមនសិការការងារ និងក្រមសីលធម៌ • តម្លៃវប្បធម៌ៈ ថែរក្សាការពារទំនៀមទម្លាប់ • តម្លៃសង្គម និងមនុស្សធម៌ៈ គោរពច្បាប់សង្គម ស្គាល់តួនាទីជាពលរដ្ឋមានការទទួលខុសត្រូវ។
បានមនុស្សគ្រប់រូបមានតម្លៃដាច់ដោយឡែកពីគ្នាពីព្រោះមនុស្សម្នាក់ៗមានជំរើស គំនិត គោលដៅនៃ ជីវិត សកម្មភាព ចំណង់ចំណូលចិត្ត និងតម្រូវការមិនដូចគ្នាទេ ដោយផ្អែកទៅតាមការយល់ឃើញ ចំណេះដឹង ការជំនឿ បទពិសោធន៍ និងការអប់រំ។