Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ្នកយល់ថា ទស្សនៈរបស់គាត់ត្រឹមត្រូវដែរឬទេ? ព្រោះអ្វី?
ខ្ញុំយល់ថា ទស្សនៈរបស់គាត់ត្រឹមត្រូវ ព្រោះសព្វថ្ងៃ មានការសិក្សារបស់អ្នកប្រាជ្ញវិទ្យាសាស្ត្របញ្ជាក់ថា ផែនដីមានរាងមូលពិតប្រាកដ។
ខ្ញុំយល់ថា ទស្សនៈរបស់គាត់ត្រឹមត្រូវ ព្រោះសព្វថ្ងៃ
See lessមានការសិក្សារបស់អ្នកប្រាជ្ញវិទ្យាសាស្ត្របញ្ជាក់ថា
ផែនដីមានរាងមូលពិតប្រាកដ។
តើលោក គ្រីស្តុប កូឡុំ មានការយល់ឃើញដូចម្តេច ចំពោះលោកយើងនេះ?
លោក គ្រីស្តុប កូឡុំ មានការយល់ឃើញថា លោក យើងនេះមានរូបរាងមូល។
លោក គ្រីស្តុប កូឡុំ មានការយល់ឃើញថា លោក
See lessយើងនេះមានរូបរាងមូល។
ចូរប្រាប់តួអង្គដែលមានក្នុងរឿង ការរុករករបស់ លោក គ្រីស្តុប កូឡុំ។
តួអង្គក្នុងរឿង ការរុករករបស់លោក គ្រីស្តុប កូឡុំ មានដូចតទៅ៖ • លោក គ្រីស្តុប កូឡុំ • ព្រះចៅ ហ្វែរ ឌីណង់ • ព្រះនាង អេលីសាបេឡា។
តួអង្គក្នុងរឿង ការរុករករបស់លោក គ្រីស្តុប កូឡុំ
See lessមានដូចតទៅ៖
• លោក គ្រីស្តុប កូឡុំ
• ព្រះចៅ ហ្វែរ ឌីណង់
• ព្រះនាង អេលីសាបេឡា។
សិក្សាពាក្យគន្លឹះ -វិសាលភាព -បស្ចិម -សណ្ឋាន -ធនធាន -រដ្ឋាភិបាល -រដ្ឋសភា -សៅហ្មង -នាវា -ហឫទ័យ -ឆន្ទៈ -មូលធន -ឩបត្ថម្ភ -ផ្តោះផ្តង
សិក្សាពាក្យគន្លឹះ វិសាលភាព (ន)=ភាពធំទូលាយ ប្រសើរគាប់។ បស្ចិម (ន)=ទិសខាងលិច។ សណ្ឋាន (ន)=ទ្រង់ទ្រាយ រូបរាង រាងរៅ បែបភាព។ ធនធាន (ន)=ទ្រព្យធន ទ្រព្យសម្បត្តិ ទ្រព្យរបស់ផ្សេងៗដែលនៅគង់។ រដ្ឋាភិបាល (ន)=អ្នកគ្រប់គ្រងរក្សាប្រទេស។ រដ្ឋសភា (ន)=ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស។ សៅហ្មង (គុ)=ដែលអាប់អួរ ដែលមានមន្ទិRead more
សិក្សាពាក្យគន្លឹះ
See lessវិសាលភាព (ន)=ភាពធំទូលាយ ប្រសើរគាប់។
បស្ចិម (ន)=ទិសខាងលិច។
សណ្ឋាន (ន)=ទ្រង់ទ្រាយ រូបរាង រាងរៅ បែបភាព។
ធនធាន (ន)=ទ្រព្យធន ទ្រព្យសម្បត្តិ ទ្រព្យរបស់ផ្សេងៗដែលនៅគង់។
រដ្ឋាភិបាល (ន)=អ្នកគ្រប់គ្រងរក្សាប្រទេស។
រដ្ឋសភា (ន)=ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស។
សៅហ្មង (គុ)=ដែលអាប់អួរ ដែលមានមន្ទិល។
នាវា (ន)=ទូក សំពៅ កប៉ាល់។
ហឫទ័យ (ន)=ដូងចិត្ត បេះដូង ចិត្ត។
ឆន្ទៈ (ន)=ទិសដៅ គោលបំណង។
មូលធន (ន)=ទ្រព្យដើម ប្រាក់ដើម ដើមទុន។
ឩបត្ថម្ភ (កិ)=ផ្គត់ផ្គង់គ្រាំទ្រ។
ផ្តោះផ្តង (កិ)=និយាយបញ្ឆិតបញ្ឆៀងសារសព្ទអំពីហេតុដើមឬអពីបំណងរបស់ខ្លួនដោយសេចក្តីមិនឱ្យគេចាប់ដំណើរបាន។
ចូរស្រង់កំណើតរបស់គុណនាមឱ្យបានបីពាក្យយ៉ាងតិចនៅក្នុងមេរៀនទី៥។
កំណើតរបស់គុណនាមមាន៖ • នាមប្រើជាគុណនាម ឧ. ស៊ុបទ្រុប ឈើស៊ុបទ្រុប តំណាល រឿងតំណាល • គុណនាម ឧ. ពៀច កំពៀច ចាស់ កញ្ចាស់ • កិរិយាសព្ទ ឧ. សំកាក សក់សំកាក លោភ មនុស្សលោភ។
កំណើតរបស់គុណនាមមាន៖
See less• នាមប្រើជាគុណនាម
ឧ. ស៊ុបទ្រុប ឈើស៊ុបទ្រុប
តំណាល រឿងតំណាល
• គុណនាម
ឧ. ពៀច កំពៀច
ចាស់ កញ្ចាស់
• កិរិយាសព្ទ
ឧ. សំកាក សក់សំកាក
លោភ មនុស្សលោភ។
តើគុណនាមមានកំណើតមកពីអ្វី?
គុណនាម មានកំណើតមកពីនាមផង គុណនាមផង និងកិរិយាសព្ទផង។
គុណនាម មានកំណើតមកពីនាមផង គុណនាមផង
See lessនិងកិរិយាសព្ទផង។
តើពាក្យថា “ដឹងកល ដឹងកិច្ច វាសរួចសឹមគូរ កុំព្យូហ៍ មធូរ” មានអត្ថន័យដូចម្តេច?
ពាក្យថា៖ • ដឹងកល៖ ដឹងពីល្បិចកល ដំណើរដើមទង។ • ដឹងកិច្ច៖ ដឹងការ ឬអំពើដែលគួរប្រព្រឹត្ត។ • វាសរួចសឹមគូរ៖ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។ • កុំព្យូហ៍៖ កុំបញ្ឆោត កុំប្រើឧបាយកលឱ្យគេលង់គំនិត។ • មធូរ៖ ផ្អែម ពីរោះ
ពាក្យថា៖
See less• ដឹងកល៖ ដឹងពីល្បិចកល ដំណើរដើមទង។
• ដឹងកិច្ច៖ ដឹងការ ឬអំពើដែលគួរប្រព្រឹត្ត។
• វាសរួចសឹមគូរ៖ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។
• កុំព្យូហ៍៖ កុំបញ្ឆោត កុំប្រើឧបាយកលឱ្យគេលង់គំនិត។
• មធូរ៖ ផ្អែម ពីរោះ
សិក្សាពាក្យគន្លឹះ -ដឹងកល -ដឹងកិច្ច -វាសរួចសឹមគូរ -កុំព្យូហ៍ -មធូរ
សិក្សាពាក្យគន្លឹះ (ន)=ដឹងពីឧបាយ ដឹងពីល្បិច ឬដំណើរ។ (កិ)=ដឹងការ ឬអំពើដែលត្រូវប្រព្រឹត្ត។ (កិ)=ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុនចាប់ធ្វើការងារអ្វីមួយ។ (កិ)= កុំបញ្ឆោត កុំប្រើឧបាយ ឱ្យគេលង់គំនិត។ (គុ)= ផ្អែម ពីរោះ។
សិក្សាពាក្យគន្លឹះ
See less(ន)=ដឹងពីឧបាយ ដឹងពីល្បិច ឬដំណើរ។
(កិ)=ដឹងការ ឬអំពើដែលត្រូវប្រព្រឹត្ត។
(កិ)=ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុនចាប់ធ្វើការងារអ្វីមួយ។
(កិ)= កុំបញ្ឆោត កុំប្រើឧបាយ ឱ្យគេលង់គំនិត។
(គុ)= ផ្អែម ពីរោះ។
ចូរស្រង់ពាក្យន័យដូច និងពាក្យន័យផ្ទុយឱ្យបានបីពាក្យ នៅក្នុងមេរៀនទី៥។
ពាក្យន័យដូច និងពាក្យន័យផ្ទុយមានដូចជា៖ • ពាក្យន័យដូច - មើល ទស្សនា គយគន់ ទត...។ - ចម្រើន លូតលាស់ ថ្កុំថ្កើង រុងរឿង...។ - កសាង ស្ថាបនា សាងសង់...។ • ពាក្យន័យផ្ទុយ - ស្រស់ស្រាយ ≠ ស្វិតស្រពោន ក្រៀមស្វិត - យុត្តិធម៌ ≠ អយុត្តិធម៌ - សរសើរ ≠ បង្អាប់ បន្ទាបបន្ថោក...។
ពាក្យន័យដូច និងពាក្យន័យផ្ទុយមានដូចជា៖
See less• ពាក្យន័យដូច
– មើល ទស្សនា គយគន់ ទត…។
– ចម្រើន លូតលាស់ ថ្កុំថ្កើង រុងរឿង…។
– កសាង ស្ថាបនា សាងសង់…។
• ពាក្យន័យផ្ទុយ
– ស្រស់ស្រាយ ≠ ស្វិតស្រពោន ក្រៀមស្វិត
– យុត្តិធម៌ ≠ អយុត្តិធម៌
– សរសើរ ≠ បង្អាប់ បន្ទាបបន្ថោក…។
ដូចម្តេចដែលហៅថា ពាក្យន័យផ្ទុយ?
ពាក្យន័យផ្ទុយ គឺជាពាក្យទាំងឡាយដែលមានន័យ ប្រឈមគ្នា ឬផ្ទុយគ្នា។ ពាក្យន័យផ្ទុយ ក៏ជាពាក្យមួយប្រភេទដែលមានន័យកំណត់ដោយទីសេចក្តីដែរ។
ពាក្យន័យផ្ទុយ គឺជាពាក្យទាំងឡាយដែលមានន័យ
See lessប្រឈមគ្នា ឬផ្ទុយគ្នា។ ពាក្យន័យផ្ទុយ ក៏ជាពាក្យមួយប្រភេទដែលមានន័យកំណត់ដោយទីសេចក្តីដែរ។