Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើអ្នកកំណត់គោលដៅដូចម្តេចខ្លះ ចំពោះជីវិត សិក្សារបស់អ្នក?
ខ្ញុំមានគោលដៅចំពោះជីវិតសិក្សារបស់ខ្ញុំ ដូចតទៅ៖ • ខិតខំរៀនសូត្រឱ្យបានពូកែគ្រប់មុខវិជ្ជា • ត្រូវបន្តរៀននៅមហាវិទ្យាល័យ ដើម្បីចាប់យកជំនាញមួយច្បាស់លាស់ • ត្រូវរៀនភាសាអង់គ្លេស កុំព្យូទ័រ បន្ថែម...។
ខ្ញុំមានគោលដៅចំពោះជីវិតសិក្សារបស់ខ្ញុំ ដូចតទៅ៖
See less• ខិតខំរៀនសូត្រឱ្យបានពូកែគ្រប់មុខវិជ្ជា
• ត្រូវបន្តរៀននៅមហាវិទ្យាល័យ ដើម្បីចាប់យកជំនាញមួយច្បាស់លាស់
• ត្រូវរៀនភាសាអង់គ្លេស កុំព្យូទ័រ បន្ថែម…។
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីសម្រេចគោលដៅនោះ?
ដើម្បីសម្រេចគោលដៅ ខ្ញុំត្រូវកំណត់គោលដៅឱ្យ បានច្បាស់លាស់ និងចេះរៀបចំផែនការជាជំហានៗ ហើយអនុវត្តផែនការនោះតាមលំដាប់លំដោយរហូត ដល់ទទួលបានជោគជ័យ។
ដើម្បីសម្រេចគោលដៅ ខ្ញុំត្រូវកំណត់គោលដៅឱ្យ
See lessបានច្បាស់លាស់ និងចេះរៀបចំផែនការជាជំហានៗ
ហើយអនុវត្តផែនការនោះតាមលំដាប់លំដោយរហូត
ដល់ទទួលបានជោគជ័យ។
តើអ្នកដែលគ្មានគោលដៅច្បាស់លាស់សម្រាប់ជីវិតនឹងជួបផលវិបាកអ្វីខ្លះ?
អ្នកដែលគ្មានគោលដៅច្បាស់លាស់សម្រាប់ជីវិត នឹងជួបផលវិបាកដូចតទៅ៖ • ជីវិតអាប់អួរ • គ្មានសុភមង្គល • បាក់ទឹកចិត្ត • មានវិប្បដិសារី • មិនអាចសម្រេចបំណង • បរាជ័យក្នុងជីវិត...។
អ្នកដែលគ្មានគោលដៅច្បាស់លាស់សម្រាប់ជីវិត
See lessនឹងជួបផលវិបាកដូចតទៅ៖
• ជីវិតអាប់អួរ
• គ្មានសុភមង្គល
• បាក់ទឹកចិត្ត
• មានវិប្បដិសារី
• មិនអាចសម្រេចបំណង
• បរាជ័យក្នុងជីវិត…។
តើជីវិតដែលមានគោលដៅច្បាស់លាស់ ជាជីវិត ដូចម្តេច?
ជីវិតដែលមានគោលដៅច្បាស់លាស់ គឺជាជីវិតដែល ពោរពេញទៅដោយភាពរីករាយ និងភាពជោគជ័យ ហើយមានកិត្តិយសថ្លៃថ្នូរក្នុងសង្គម។
ជីវិតដែលមានគោលដៅច្បាស់លាស់ គឺជាជីវិតដែល
See lessពោរពេញទៅដោយភាពរីករាយ និងភាពជោគជ័យ
ហើយមានកិត្តិយសថ្លៃថ្នូរក្នុងសង្គម។
សិក្សាពាក្យគន្លឹះ ទិសដៅ កិត្តិយស កិរិយា អាកប្បកិរិយា គោលបំណង លទ្ធផល ឥស្សរភាព វិប្បដិសារី ។
សិក្សាពាក្យគន្លឹះ ទិសដៅ (ន)=ការកំណត់ ឬធ្វើឱ្យមានជាគ្រឿងសម្គាល់ ឬការសំដៅ តម្រង់ទៅលើអ្វីមួយដោយមានគោលបំណងច្បាស់លាស់។ កិត្តិយស (ន)=យសសក្តិដែលល្បី កេរ្តិ៍ឈ្មោះដ៏រុងរឿងល្បីល្បាញ។ កិរិយា (ន)=អំពើ លំនាំ ឫកពា។ អាកប្បកិរិយា (ន)=អាការៈនៃរាងកាយឫកពា។ គោលបំណង (ន)=បំណងប្រាថ្នាជាចម្បង ជាធំ។ លទ្ធផល (ន)=ផលនៃការងារដែលRead more
សិក្សាពាក្យគន្លឹះ
See lessទិសដៅ (ន)=ការកំណត់ ឬធ្វើឱ្យមានជាគ្រឿងសម្គាល់ ឬការសំដៅ តម្រង់ទៅលើអ្វីមួយដោយមានគោលបំណងច្បាស់លាស់។
កិត្តិយស (ន)=យសសក្តិដែលល្បី កេរ្តិ៍ឈ្មោះដ៏រុងរឿងល្បីល្បាញ។
កិរិយា (ន)=អំពើ លំនាំ ឫកពា។
អាកប្បកិរិយា (ន)=អាការៈនៃរាងកាយឫកពា។
គោលបំណង (ន)=បំណងប្រាថ្នាជាចម្បង ជាធំ។
លទ្ធផល (ន)=ផលនៃការងារដែលបានសម្រេច ផលដែលបានសម្រេចហើយ។
ឥស្សរភាព (ន)=ភាពនៃអ្នកធំ ភាវៈជាឥស្សរៈ។
វិប្បដិសារី (ន)=ការស្តាយក្រោយ ការនឹកស្តាយក្រោយ។
ទិសដៅជីវិតគឺជាអ្វី?
ទិសដៅជីវិតគឺជា ទិសឬ ចំណុចដៅ ឬជាបំណងប្រាថ្នានៃជីវិតមនុស្សម្នាក់ៗ។
ទិសដៅជីវិតគឺជា ទិសឬ ចំណុចដៅ ឬជាបំណងប្រាថ្នានៃជីវិតមនុស្សម្នាក់ៗ។
See lessចូររកពាក្យន័យដូចនឹងពាក្យ លិខិត មើល និងរកពាក្យន័យផ្ទុយនឹងពាក្យ ដំបូង ធំ សរសើរ ស្រឡាញ់ គោរព។
• ពាក្យន័យដូចនឹងពាក្យ៖ - លិខិត = សំបុត្រ ចុតហ្មាយ រាជសារ...។ - មើល = ទត ទស្សនា គយគន់...។ • ពាក្យផ្ទុយនឹងពាក្យ៖ - ដំបូង ≠ ចុងក្រោយ - ធំ ≠ តូច - សរសើរ ≠ បង្អាប់ - ស្រឡាញ់ ≠ ស្អប់ - គោរព ≠ មើលងាយ ។
• ពាក្យន័យដូចនឹងពាក្យ៖
See less– លិខិត = សំបុត្រ ចុតហ្មាយ រាជសារ…។
– មើល = ទត ទស្សនា គយគន់…។
• ពាក្យផ្ទុយនឹងពាក្យ៖
– ដំបូង ≠ ចុងក្រោយ
– ធំ ≠ តូច
– សរសើរ ≠ បង្អាប់
– ស្រឡាញ់ ≠ ស្អប់
– គោរព ≠ មើលងាយ ។
18. ចូរពន្យល់ពាក្យ “លោក” ក្នុងល្បះ “លោកដែលយើងអាស្រ័យនៅនេះ មានសណ្ឋានសំប៉ែត” និងពាក្យ “មិនបានការ” ក្នុងល្បះ “ជនទាំងនោះនាំគ្នានិយាយតិះដៀលកូឡុំថាជាមនុស្សឆ្កួត ជាមនុស្សលីលា មិន បានការ” ។នទាំងនោះនាំគ្នានិយាយ តិះដៀលកូឡុំថាជាមនុស្សឆ្កួត ជាមនុស្សលីលា មិន បានការ” ។
ពន្យល់ពាក្យ “លោក” និង “មិនបានការ” ៖ • ពាក្យ “លោក” មានន័យថា ផែនដី ឬពិភពលោកដែលយើងរស់នៅ។ • ពាក្យ “មិនបានការ” មានន័យថា មិនអាចយកជាការបាន គ្មានប្រយោជន៍ គ្មានខ្លឹមសារ។
ពន្យល់ពាក្យ “លោក” និង “មិនបានការ” ៖
See less• ពាក្យ “លោក” មានន័យថា ផែនដី ឬពិភពលោកដែលយើងរស់នៅ។
• ពាក្យ “មិនបានការ” មានន័យថា មិនអាចយកជាការបាន គ្មានប្រយោជន៍ គ្មានខ្លឹមសារ។
ចូរពិនិត្យពាក្យមួយគូៗខាងក្រោមនេះ តើគូពាក្យ ណាមានន័យដូច ហើយគូពាក្យណាមានន័យផ្ទុយ?
ពិនិត្យពាក្យមួយគូៗ៖ • ចេញដំណើរ ≠ ត្រឡប់វិញ • ខាងលិច ≠ ខាងកើត • មូល ≠ សំប៉ែត • ធនធាន = ទ្រព្យសម្បត្តិ • ឆ្កួត ≠ ជា • ទំនុកបម្រុង = ផ្គត់ផ្គង់
ពិនិត្យពាក្យមួយគូៗ៖
See less• ចេញដំណើរ ≠ ត្រឡប់វិញ
• ខាងលិច ≠ ខាងកើត
• មូល ≠ សំប៉ែត
• ធនធាន = ទ្រព្យសម្បត្តិ
• ឆ្កួត ≠ ជា
• ទំនុកបម្រុង = ផ្គត់ផ្គង់
តើលោក គ្រីស្តុប កូឡុំ មានគោលដៅដូចម្តេច ចំពោះទស្សនៈរបស់គាត់?
លោក គ្រីស្តុប កូឡុំ មានគោលដៅបញ្ជាក់ទស្សនៈ និងទ្រឹស្តីរបស់គាត់ដោយធ្វើការរុករកជុំវិញពិភព លោកនេះ។
លោក គ្រីស្តុប កូឡុំ មានគោលដៅបញ្ជាក់ទស្សនៈ
See lessនិងទ្រឹស្តីរបស់គាត់ដោយធ្វើការរុករកជុំវិញពិភព
លោកនេះ។