Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្រះពុទ្ធប្រសូតនៅឯណា? ព្រះមាតាបិតាព្រះអង្គព្រះនាមអ្វី?
ព្រះពុទ្ធទ្រង់ប្រសូតនៅកបិលព័ស្ដុ ។ ព្រះបិតានាម ព្រះបាទសិរីសុទ្ធោទនៈ និងមាតានាម មហាមាយាទេវី ឬសិរិមហាមាយា។
ព្រះពុទ្ធទ្រង់ប្រសូតនៅកបិលព័ស្ដុ ។ ព្រះបិតានាម ព្រះបាទសិរីសុទ្ធោទនៈ និងមាតានាម មហាមាយាទេវី ឬសិរិមហាមាយា។
See lessចូរពន្យល់ន័យពាក្យគន្លឹះខាងក្រោម។
បដិសន្ធិ ព្រាហ្មណ៍ ឃរាវាស គម្ពីរត្រៃវេទ ភាវនា ហេមន្តរដូវ វស្សានរដូវ គិម្ហៈរដូវ ទុក្ករកិរិយា រាជាភិសេក សច្ចធម៌ មេសបាល កាឡនាគ ភទ្ទកប្ប ផ្សង បាបធម៌ ភាជន៍ បញ្ចវគ្គី ប្រោស បរិនិព្វាន វណ្ណៈ។ ពន្យល់ន័យពាក្យគន្លឹះ • បដិសន្ធិ ( ន. ) ៖ តំណកំណើតសត្វ ការចាប់កំណើត ។ • ព្រាហ្មណ៍ (ន) ៖ វណ្ណៈមួយក្នុងសង្គមឥណ្ឌានិងសងRead more
បដិសន្ធិ ព្រាហ្មណ៍ ឃរាវាស គម្ពីរត្រៃវេទ ភាវនា ហេមន្តរដូវ វស្សានរដូវ គិម្ហៈរដូវ ទុក្ករកិរិយា រាជាភិសេក សច្ចធម៌ មេសបាល កាឡនាគ ភទ្ទកប្ប ផ្សង បាបធម៌ ភាជន៍ បញ្ចវគ្គី ប្រោស បរិនិព្វាន វណ្ណៈ។
See lessពន្យល់ន័យពាក្យគន្លឹះ
• បដិសន្ធិ ( ន. ) ៖ តំណកំណើតសត្វ ការចាប់កំណើត ។
• ព្រាហ្មណ៍ (ន) ៖ វណ្ណៈមួយក្នុងសង្គមឥណ្ឌានិងសង្គមខ្មែរបុរាណ ។ ពីព្រងនាយ គេជឿថា ពួកព្រាហ្មណ៍កើតចេញអំពីព្រះឱស្ឋព្រហ្ម ។
• ឃរាវាស ( ន. )៖ ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ ។
• គម្ពីរត្រៃវេទ (ន) ៖ ឈ្មោះគម្ពីរក្នុងសាសនាព្រាហ្មណ៍មានបីគឺ ឫគ្វេទ យជុវ៌េទ សាមវេទ ។
• ភាវនា ( ន. ) ៖ ការចម្រើន, ការនឹកចំពោះត្រង់អារម្មណ៍ដ៏ល្អតែមួយដដែលៗឲ្យច្រើនៗ គឺនឹកហើយនឹកទៀតរឿយៗជាអនេក, ការរំពឹងស្មឹងស្មាធិ៍ តាំងភាវនា, ចម្រើនភាវនា ។
• ហេមន្តរដូវ ( ន. ) ៖ ឈ្មោះរដូវមានទឹកសន្សើម, រដូវរងា ។
• វស្សានរដូវ ( ន.) ៖ រដូវភ្លៀង ។
• គិម្ហៈរដូវ (ន) ៖ រដូវក្ដៅ ។
• ទុក្ករកិរិយា (ន)៖ អំពើយ៉ាងកម្រ, ដំណើរធ្វើកិច្ចដែលអ្នកទាំងពួងធ្វើបានដោយកម្រ; បានខាងឯការបំពេញព្យាយាមដើម្បីឲ្យបានសម្រេចពោធិញ្ញាណ ។
• រាជាភិសេក (ន.)៖ ការស្រោចទឹកក្លស់ទឹកស័ង្ខ តាំងព្រះរាជា សន្មតឲ្យឡើងពេញទីជាក្សត្រទ្រង់រាជ្យ។
• សច្ចធម៌ (ន) ៖ ធម៌ពិត សេចក្ដីពិត ។
• មេសបាល ( ន. ) ៖ អ្នកឃ្វាលពពែ ឬគង្វាលចៀម ។
• កាឡនាគ (ន) ៖ នាគខ្មៅ ។
• ភទ្ទកប្ប ( ន. )៖ កប្បឬកល្បដ៏ចម្រើន; ឈ្មោះកប្បឬកល្បដែលមានព្រះពុទ្ធត្រាស់ ៥ ព្រះអង្គ ដូចយ៉ាងកប្បយើងសព្វថ្ងៃនេះមានព្រះសព្វញ្ញុពុទ្ធ ៥ ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយមេតេ្តយ្យ ។
• ផ្សង (កិ.)៖ ធ្វើសត្យាធិស្ឋាន, សំបូងសង្រូង សុំឲ្យឃើញបុព្វនិមិត្តជាក់ស្ដែង ឬសុំឲ្យបានសម្រេចដូចបំណង ។
• បាបធម៌ (ន) ៖ ធម៌លាមក, អាក្រក់, គឺសភាវៈដែលជាជំនួយចិត្តនាំចិត្តឱ្យហ៊ានធ្វើអំពើអាក្រក់។
• ភាជន៍ ( ន. ) ៖ ប្រដាប់សម្រាប់ដាក់ភោជនាអាហារមានបាយជាដើម។
• បញ្ចវគ្គី (ន) ៖ ក្រុមភិក្ខុប្រាំអង្គ ។
• ប្រោស ( កិ. ) ៖ អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់ ។
• បរិនិព្វាន (ន) ៖ ចូលទិវង្គត ស្លាប់ ។
• វណ្ណៈ (ន) ៖ ពណ៌សម្បុរ ពន្លឺ រស្មី … ។
តើគេតាំងរូបភាព ឬ រូបសំណាកព្រះពុទ្ធដើម្បីអ្វី ?
ដើម្បីទុកសម្រាប់ពុទ្ធសាសនិកជនគោរពបូជា។
ដើម្បីទុកសម្រាប់ពុទ្ធសាសនិកជនគោរពបូជា។
See lessតើអ្នកធ្លាប់ឃើញរូបសំណាកព្រះពុទ្ធនៅកន្លែងណាខ្លះ ?
មាននៅតាមទីសក្ការ:បូជានានា ដូចជាវត្តអារាមប្រាសាទជាដើម
មាននៅតាមទីសក្ការ:បូជានានា ដូចជាវត្តអារាមប្រាសាទជាដើម
See lessចូរស្រង់ពាក្យដែលប្រើសញ្ញារបាទឱ្យបានបីយ៉ាងតិចនៅក្នុងមេរៀនទី១។
ពាក្យដែលប្រើសញ្ញារបាទ៖ ទុគ៌ត បព៌ត មត៌ក។
ពាក្យដែលប្រើសញ្ញារបាទ៖ ទុគ៌ត បព៌ត មត៌ក។
See lessគេប្រើសញ្ញារបាទ «៌» យ៉ាងដូចម្ដេច ?
វិធីប្រើសញ្ញារបាទ«៌» ៖ ក. កន្លែងដែលត្រូវប្រើ • សញ្ញារបាទដែលប្រើលើតួព្យញ្ជនៈខាងចុងពុំបញ្ចេញសូរ«រ»ទេ។ ឧទាហរណ៍៖ ធម៌ ពណ៌ កាណ៌ ... ។ • សញ្ញារបាទប្រើលើតួព្យញ្ជនៈកណ្ដាលនៃពាក្យមានសូរព្យញ្ជនៈ«រ» ។ ឧទាហរណ៍៖ ទុគ៌ត បូណ៌មី... ។ ខ. ព្យញ្ជនៈ • របាទជាព្យញ្ជនៈ«រ»គ្មានស្រៈនៅជាមួយទេ ។ ឧទាហរណ៍៖ ធម៌(ធ័រ) គភ៌(គ័រ) ... ។Read more
វិធីប្រើសញ្ញារបាទ«៌» ៖
See lessក. កន្លែងដែលត្រូវប្រើ
• សញ្ញារបាទដែលប្រើលើតួព្យញ្ជនៈខាងចុងពុំបញ្ចេញសូរ«រ»ទេ។ ឧទាហរណ៍៖ ធម៌ ពណ៌ កាណ៌ … ។
• សញ្ញារបាទប្រើលើតួព្យញ្ជនៈកណ្ដាលនៃពាក្យមានសូរព្យញ្ជនៈ«រ» ។ ឧទាហរណ៍៖ ទុគ៌ត បូណ៌មី… ។
ខ. ព្យញ្ជនៈ
• របាទជាព្យញ្ជនៈ«រ»គ្មានស្រៈនៅជាមួយទេ ។ ឧទាហរណ៍៖ ធម៌(ធ័រ) គភ៌(គ័រ) … ។
• សំឡេងព្យញ្ជនៈ«រ»បន្លឺឡើងមុនសូរព្យញ្ជនៈដែលខ្លួននៅលើ។ ឧទាហរណ៍៖ ទុជ៌ន[ទុរៈជន់] ពណ៌នា[ព័រណៈនា] …។
ដូចម្ដេចហៅថាសញ្ញារបាទ «៌» ?
សញ្ញារបាទ «៌» គឺជាសញ្ញាប្រើជំនួសព្យញ្ជនៈ«រ» ។
សញ្ញារបាទ «៌» គឺជាសញ្ញាប្រើជំនួសព្យញ្ជនៈ«រ» ។
See lessចូរស្រង់ពាក្យបាលីសំស្ក្រឹតឱ្យបានយ៉ាងតិចប្រាំពាក្យនៅក្នុងមេរៀនទី ១ ។
ពាក្យបាលីសំស្ក្រឹតមានដូចជា ៖ • មិនប្រើបន្តក់: ឧទាហរណ៍៖ កល ជន កុហក ផល ប្រជាជន សោយទិវង្គត ព្រះរាជឱរស... ។ • មិនប្រើលេចទោល: ឧទាហរណ៍៖ នានា ។ • ប្រើទណ្ឌឃាត: ឧទាហរណ៍៖ ប្រយោជន៍ ទេសចរណ៍ សហគមន៍ ... ។ • ប្រើព្យញ្ជនៈប្រកប «ដ,ឌ»: ឧទាហរណ៍៖ ប្រាកដ ទណ្ឌឃាដ គ្រុឌ ... ។ • ប្រើស្រៈ«ិ» នៅខាងលើព្យញ្ជនៈប្រកប: ឧទាហរណ៍៖ ភRead more
ពាក្យបាលីសំស្ក្រឹតមានដូចជា ៖
See less• មិនប្រើបន្តក់: ឧទាហរណ៍៖ កល ជន កុហក ផល ប្រជាជន សោយទិវង្គត ព្រះរាជឱរស… ។
• មិនប្រើលេចទោល: ឧទាហរណ៍៖ នានា ។
• ប្រើទណ្ឌឃាត: ឧទាហរណ៍៖ ប្រយោជន៍ ទេសចរណ៍ សហគមន៍ … ។
• ប្រើព្យញ្ជនៈប្រកប «ដ,ឌ»: ឧទាហរណ៍៖ ប្រាកដ ទណ្ឌឃាដ គ្រុឌ … ។
• ប្រើស្រៈ«ិ» នៅខាងលើព្យញ្ជនៈប្រកប: ឧទាហរណ៍៖ ភូមិ ជាតិ វិបត្តិ … ។
• ប្រើព្យញ្ជនៈប្រកបត្រួតជើង ឧទាហរណ៍៖ សិទ្ធត្ថ «ត្ថ»
តើគេអាចសម្គាល់ពាក្យខ្មែរដែលមានប្រភពមកពីបាលីសំស្ត្រឹតដូចម្ដេចខ្លះ ?
គេអាចសម្គាល់ពាក្យខ្ចីបាលីសំស្ត្រឹតដោយសំណេរដូចតទៅ ៖ • មិនប្រើបន្តក់ • មិនប្រើលេខទោល • ប្រើទណ្ឌឃាត • ប្រើរបាទ • ប្រើសំយោគសញ្ញា • ប្រើព្យញ្ជនៈប្រកបនឹង គ,ជ,ទ,ព,ភ • ប្រើព្យញ្ជនៈប្រកបនឹង ក,ខ,ថ,ធ • ប្រើព្យញ្ជនៈប្រកបនឹង ដ,ឌ • ប្រើព្យញ្ជនៈប្រកបនឹង ណ • ប្រើស្រៈ«ិ»នៅខាងលើព្យញ្ជនៈប្រកប • ប្រើយុគលពិន្ទុ«ៈ»នៅខាងចRead more
គេអាចសម្គាល់ពាក្យខ្ចីបាលីសំស្ត្រឹតដោយសំណេរដូចតទៅ ៖
See less• មិនប្រើបន្តក់
• មិនប្រើលេខទោល
• ប្រើទណ្ឌឃាត
• ប្រើរបាទ
• ប្រើសំយោគសញ្ញា
• ប្រើព្យញ្ជនៈប្រកបនឹង គ,ជ,ទ,ព,ភ
• ប្រើព្យញ្ជនៈប្រកបនឹង ក,ខ,ថ,ធ
• ប្រើព្យញ្ជនៈប្រកបនឹង ដ,ឌ
• ប្រើព្យញ្ជនៈប្រកបនឹង ណ
• ប្រើស្រៈ«ិ»នៅខាងលើព្យញ្ជនៈប្រកប
• ប្រើយុគលពិន្ទុ«ៈ»នៅខាងចុងព្យញ្ជនៈប្រកប… ។
តើលោកអ៊ុក អ៊ូ(ក្រមង៉ុយ)បានបន្សល់ទុកស្នាដៃអ្វីខ្លះ?
លោកអ៊ុក អ៊ូ(ក្រមង៉ុយ)បានបន្សល់ទុកស្នាដៃដូចជា ច្បាប់កេរកាលថ្មី សេចក្តីរំលឹកដាស់តឿន ច្បាប់ល្បើកថ្មី ច្បាប់ប្រដៅទូន្មានជនប្រុសស្រី និងបណ្តាំក្រមង៉ុយ។
លោកអ៊ុក អ៊ូ(ក្រមង៉ុយ)បានបន្សល់ទុកស្នាដៃដូចជា ច្បាប់កេរកាលថ្មី សេចក្តីរំលឹកដាស់តឿន ច្បាប់ល្បើកថ្មី ច្បាប់ប្រដៅទូន្មានជនប្រុសស្រី និងបណ្តាំក្រមង៉ុយ។
See less