Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរស្រង់ពាក្យបាលី សំស្រ្កឹតឱ្យបាន៥ពាក្យ។
ពាក្យបាលីសំស្ក្រឹតនៅក្នុងអត្ថបទ៖ ជ័យវរ្ម័នទី៧ អគ្គមហេសី សាកលវិទ្យាធិការិនី នរេន្ទ្រាស្រម ឥន្ទ្រទេវី ទិលកគុត្តរៈ។
ពាក្យបាលីសំស្ក្រឹតនៅក្នុងអត្ថបទ៖ ជ័យវរ្ម័នទី៧ អគ្គមហេសី សាកលវិទ្យាធិការិនី នរេន្ទ្រាស្រម ឥន្ទ្រទេវី ទិលកគុត្តរៈ។
See lessតើព្រះនាងបំពេញបេសកកម្មអ្វីខ្លះ ជាប្រយោជន៍គ្រួសារនិងប្រទេសជាតិ ?
បេសកកម្មរបស់ព្រះនាងឥន្ទ្រទេវី៖ • ជាប្រយោជន៍គ្រួសារ(ញាតិវង្ស)៖ ព្រះនាងមានព្រទ័យសប្បុរសចំពោះព្រះញាតិវង្សនិងរាជបរិពារ។ នៅពេលដែលព្រះកនិដ្ឋភគិនីជ័យរាជទេវីមានទុក្ខដោយត្រូវព្រាត់ប្រាសពីស្វាមី ព្រះនាងបានពន្យល់ណែនាំព្រះកនិដ្ឋា ដោយសាងផ្នួសជាដូនជីដើម្បីរំងាប់ទុក្ខសោកតាមបែបបទព្រះពុទ្ធសាសនា។ • ជាប្រយោជន៍ប្រទេសជាRead more
បេសកកម្មរបស់ព្រះនាងឥន្ទ្រទេវី៖
See less• ជាប្រយោជន៍គ្រួសារ(ញាតិវង្ស)៖ ព្រះនាងមានព្រទ័យសប្បុរសចំពោះព្រះញាតិវង្សនិងរាជបរិពារ។ នៅពេលដែលព្រះកនិដ្ឋភគិនីជ័យរាជទេវីមានទុក្ខដោយត្រូវព្រាត់ប្រាសពីស្វាមី ព្រះនាងបានពន្យល់ណែនាំព្រះកនិដ្ឋា ដោយសាងផ្នួសជាដូនជីដើម្បីរំងាប់ទុក្ខសោកតាមបែបបទព្រះពុទ្ធសាសនា។
• ជាប្រយោជន៍ប្រទេសជាតិ៖ ព្រះនាងទ្រង់់ជំរុញវិស័យសិល្បៈ អក្សរសាស្ត្រ វប្បធម៌ជាតិ ឱ្យមានសន្ទុះរីកចម្រើន ជឿនលឿនយ៉ាងខ្លាំងក្លានាសម័យនោះ ព្រមទាំងបង្កើតឱ្យមានសាលាបាលីជាន់ខ្ពស់ទៀតផង។ ព្រះនាងត្រូវបានព្រះរាជាតែងតាំងជាសាកលវិទ្យាធិការិនី នៅសាកលវិទ្យាល័យមួយឈ្មោះ “ទិលកគុត្តរៈ” ហើយព្រះនាងបង្ហាត់ស្ត្រីខ្មែរ រាជបរិពារនូវវិជ្ជាខាងព្រះពុទ្ធសាសនានៅក្នុងវត្តមួយឈ្មោះ “នរេន្ទ្រាស្រម”។ ទន្ទឹមនឹងនេះ កំណាព្យជាភាសាសំស្ក្រឹតដែលជាស្នាព្រះហស្តព្រះនាង ត្រូវបានសិល្បករនាសម័យនោះចារឹកទុកលើផ្ទាំងថ្មមួយក្នុងប្រាសាទវិមានអាកាស រួមទាំងអស់១០២វគ្គ។
តើព្រះនាងឥន្រ្ទទេវីទ្រង់ប្រសូត្រក្នុងត្រកូលណា ? ស្ថានភាពគ្រួសារយ៉ាងដូចម្ដេច ?
ព្រះនាងឥន្ទ្រទេវីប្រសូតនៅក្នុងត្រកូលក្សត្រ។ ព្រះនាងមានព្រះកនិដ្ឋាមួយព្រះអង្គគត់ គឺព្រះនាងជ័យរាជទេវី។ ក្នុងវិស័យសិក្សា ព្រះនាងទ្រង់យកព្រះទ័យទុកដាក់ក្នុងការហាត់រៀនភាសាសំស្ក្រឹត មុខវិជ្ជាអក្សរសាស្ត្រ និងវិទ្យាសាស្ត្រផ្សេងៗទៀតយ៉ាងស្ទាត់ជំនាញ ជាពិសេសទស្សនវិជ្ជាព្រះពុទ្ធសាសនា។
ព្រះនាងឥន្ទ្រទេវីប្រសូតនៅក្នុងត្រកូលក្សត្រ។ ព្រះនាងមានព្រះកនិដ្ឋាមួយព្រះអង្គគត់ គឺព្រះនាងជ័យរាជទេវី។ ក្នុងវិស័យសិក្សា ព្រះនាងទ្រង់យកព្រះទ័យទុកដាក់ក្នុងការហាត់រៀនភាសាសំស្ក្រឹត មុខវិជ្ជាអក្សរសាស្ត្រ និងវិទ្យាសាស្ត្រផ្សេងៗទៀតយ៉ាងស្ទាត់ជំនាញ ជាពិសេសទស្សនវិជ្ជាព្រះពុទ្ធសាសនា។
See lessចូរប្អូនស្វែងរកន័យរបស់ពាក្យទាំងនេះឱ្យបានត្រឹមត្រូវ ៖ ព្រះកនិដ្ឋា ព្រះទ័យ ព្រះពុទ្ធោវាទ ព្រះកនិដ្ឋភគិនី អគ្គពុទ្ធសាសនូបត្ថម្ភក៍ កុសលកម្ម។
ពន្យល់ពាក្យ • ព្រះកនិដ្ឋា (ន) ៖ ប្អូនស្រីពៅ ។ • ព្រះទ័យ (ន) ៖ ចិត្ត ដួងចិត្ត ។ • ព្រះពុទ្ធោវាទ (ន) ៖ ដំបូន្មានរបស់ព្រះពុទ្ធ ។ • ព្រះកនិដ្ឋភគិនី (ន) ប្អូនស្រី ។ • អគ្គពុទ្ធសាសនូបត្ថម្ភក៍ (ន) ៖ អ្នកឧបត្ថម្ភជ្រោមជ្រែងព្រះពុទ្ធសាសនាដ៏លើសលប់ ឧត្តុង្គឧត្តម...។ • កុសលកម្ម (ន) ៖ អំពើជាកុសល អំពើបុណ្យ ។
ពន្យល់ពាក្យ
See less• ព្រះកនិដ្ឋា (ន) ៖ ប្អូនស្រីពៅ ។
• ព្រះទ័យ (ន) ៖ ចិត្ត ដួងចិត្ត ។
• ព្រះពុទ្ធោវាទ (ន) ៖ ដំបូន្មានរបស់ព្រះពុទ្ធ ។
• ព្រះកនិដ្ឋភគិនី (ន) ប្អូនស្រី ។
• អគ្គពុទ្ធសាសនូបត្ថម្ភក៍ (ន) ៖ អ្នកឧបត្ថម្ភជ្រោមជ្រែងព្រះពុទ្ធសាសនាដ៏លើសលប់ ឧត្តុង្គឧត្តម…។
• កុសលកម្ម (ន) ៖ អំពើជាកុសល អំពើបុណ្យ ។
តើប្អូនធ្លាប់ឃើញរូបសំណាកព្រះនាងឥន្រ្ទទេវីនៅកន្លែងណាខ្លះ ?
ឃើញនៅតាមទីសក្ការបូជានានា ដូចជាប្រាសាទជាដើម ឬគេឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ។ល។
ឃើញនៅតាមទីសក្ការបូជានានា ដូចជាប្រាសាទជាដើម ឬគេឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ។ល។
See lessតើព្រះនាងឥន្រ្ទទេវី មានមុខងារជាអ្វី ?
ព្រះនាងឥន្រ្ទទេវី ជាកវីនិពន្ធដ៏ល្បីល្បាញម្នាក់របស់ខ្មែរនាសម័យមហានគរ....។
ព្រះនាងឥន្រ្ទទេវី ជាកវីនិពន្ធដ៏ល្បីល្បាញម្នាក់របស់ខ្មែរនាសម័យមហានគរ….។
See lessហេតុអ្វីបានជាព្រះពុទ្ធជាម្ចាស់ជ្រើសរើសព្រះធរណីធ្វើជាសាក្សីនៅពេលដែលពួកស្ដេចមារមកផ្ចាញ់ព្រះអង្គ?
បានជាព្រះពុទ្ធជាម្ចាស់ជ្រើសរើសព្រះធរណីធ្វើជាសាក្សីនៅពេល ដែលពួកស្ដេចមារមកផ្ចាញ់ដណ្ដើមរាជបល្ល័ង្កពីព្រះអង្គព្រោះ រាជបល្ល័ង្កនេះផុសចេញពីព្រះធរណីមកទ្រព្រះអង្គ ។
បានជាព្រះពុទ្ធជាម្ចាស់ជ្រើសរើសព្រះធរណីធ្វើជាសាក្សីនៅពេល ដែលពួកស្ដេចមារមកផ្ចាញ់ដណ្ដើមរាជបល្ល័ង្កពីព្រះអង្គព្រោះ រាជបល្ល័ង្កនេះផុសចេញពីព្រះធរណីមកទ្រព្រះអង្គ ។
See lessចូរស្រង់ពាក្យដែលប្រើសញ្ញារបាទនៅក្នុងអត្ថបទ។
ពាក្យដែលប្រើសញ្ញារបាទនៅក្នុងអត្ថបទមាន ៖ បូណ៌មី មេត្តាធម៌ សច្ចធម៌ បូព៌ា ។
ពាក្យដែលប្រើសញ្ញារបាទនៅក្នុងអត្ថបទមាន ៖ បូណ៌មី មេត្តាធម៌ សច្ចធម៌ បូព៌ា ។
See lessតើព្រាហ្មណ៍ហោរា ៨នាក់បានទស្សន៍ទាយលក្ខណសម្បត្តិរបស់ព្រះសិទ្ធត្ថយ៉ាងដូចម្ដេចខ្លះ?
ព្រាហ្មហ៍ទាំង៨បានទស្សន៍ទាយ ៖ • ព្រាហ្មណ៍ទី១ ដល់ទី៧ ទាយថា«ព្រះមហាបុរសបើជា ឃរាវាសនឹងបានឡើងគ្រងរាជសម្បត្តិជាស្ដេចចក្រពត្តិ បើចេញទៅសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ» ។ • ចំណែកព្រាហ្មណ៍ទី៨ ទាយថា«ព្រះមហាបុរសនឹងបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ» ។
ព្រាហ្មហ៍ទាំង៨បានទស្សន៍ទាយ ៖
See less• ព្រាហ្មណ៍ទី១ ដល់ទី៧ ទាយថា«ព្រះមហាបុរសបើជា ឃរាវាសនឹងបានឡើងគ្រងរាជសម្បត្តិជាស្ដេចចក្រពត្តិ បើចេញទៅសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ» ។
• ចំណែកព្រាហ្មណ៍ទី៨ ទាយថា«ព្រះមហាបុរសនឹងបានត្រាស់ជាព្រះពុទ្ធពិតប្រាកដ» ។
ចូរស្រង់កាលបរិច្ឆេទប្រវត្តិព្រះពុទ្ធសំខាន់ៗដាក់តាមលំដាប់។
កាលបរិច្ឆេទនៃប្រវត្តិព្រះពុទ្ធសំខាន់ៗ ៖ • ទ្រង់ចាប់បដិសន្ធិនៅ ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា វេលាទាបទៀបភ្លឺ ។ • ទ្រង់ប្រសូតនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់(៦២៣ឆ្នាំមុនគ.ស) • ទ្រង់រាជាភិសេកនៅ ថ្ងៃសៅរ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំឆ្លូវ (៦០៧ឆ្នាំមុនគ.ស) • ទ្រង់ចេញសាងផ្នួសនៅRead more
កាលបរិច្ឆេទនៃប្រវត្តិព្រះពុទ្ធសំខាន់ៗ ៖
See less• ទ្រង់ចាប់បដិសន្ធិនៅ ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា វេលាទាបទៀបភ្លឺ ។
• ទ្រង់ប្រសូតនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់(៦២៣ឆ្នាំមុនគ.ស)
• ទ្រង់រាជាភិសេកនៅ ថ្ងៃសៅរ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំឆ្លូវ (៦០៧ឆ្នាំមុនគ.ស)
• ទ្រង់ចេញសាងផ្នួសនៅ ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំថោះ
• ទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅ ថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា(៥៨៨ឆ្នាំមុនគ.ស)
• ទ្រង់ដាក់អាយុសង្ខារនៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់
• ទ្រង់ចូលបរិព្វាននៅ ថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្នុងជន្មាយុ ៨០ព្រះវស្សា ។