ម៉ាហ្វិច (Mafic) ជាសិលាពណ៍ក្រមៅមានទម្ងន់ជាងសិលាហ្វែលស៊ិច ព្រោះវាសម្បូរធាតុដែក ម៉ាញេស្យូម និងកាល់ស្យូម។
vrean.com Latest Questions
ដើម្បីអភិរក្សធនធានរ៉ែគឺត្រូវៈ • រកធនធានដទៃទៀតមកជំនួស • កំនែច្នៃជាថ្មី • កាត់បន្ថយការប្រើប្រាស់ និងប្រើប្រាស់ដោយសន្សំសំចៃ។ • ឧទាហរណ៍ៈ គំនររថយន្តចាស់ៗ សំបកកំប៉ុងធ្វើពីលោហៈអាចយកមកកែច្នៃជាថ្មី ជសម្ភារៈប្រើប្រាស់ផ្សេងៗឡើងវិញ។
មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំនែច្នៃជាថ្មី បានផ្តល់សារប្រយោជន៍ចំពោះបរិស្ថានៈ • ព្យារយៈពេលនៃការផ្គត់ផ្គង់រ៉ែ តាមការកាត់បន្ថយបរិមាណរួបធាតុដែលត្រូវទាញយក។ • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី។ • មានការពុលតិច និងធ្វើអោយខូចខាតដីតិច។ • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង។ • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ។
ដើម្បីធ្វើអោយសកម្មភាពកំណែច្នៃជថ្មីប្រព្រឹត្តទៅបានល្អ ត្រូវទុកដាក់សំរាមតាមផ្នែក ដើម្បីងាយស្រួលយកទៅកែច្នៃជាថ្មី ដូចជា ប្លាស្ទិច កែវ កំប៉ុង យានយន្តចាស់ៗ ឬ របស់របរប្រើប្រាស់ពីលោហៈ។
ត្បូងរតនគិរី ត្បូងកណ្តៀងដែលត្រូវបានធ្វើអាជីវកម្មមិនអាចកើឡើងវិញទេ ព្រោះវាជាប្រភេទរ៉ែដែលជាធនធានមានបរិមាណកំនត់ ហើយកើតឡើងយ៉ាងយឺតៗបំផុតនិងប្រើពេលរាប់លានឆ្នាំ។
រ៉ែអសរីរាង្គ ជារ៉ែដែលកើតឡើងពីធម្មជាតិ មិនមែនកើតឡើងពីលំនាំនៃរត្ថុមានជីវិត។ រ៉ែទាំងនោះមាន រ៉ែមាស ប្រាក់ ដែក សំណរ អាលុយមីញូម។ រ៉ែអសរីរាង្គភាគច្រើនកើតពីម៉ាក់ម៉ា។
រ៉ែសរីរាង្គ ជារ៉ែកើតឡើងពីលំនាំនៃវត្ថុមានជីវិតដូចជា កាបូន ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។
សិលា គឺជាល្បាយនៃរ៉ែមួយ ឬច្រើនប្រភេទ។ ប៉ុន្តែប្រភេទសិលាខ្លះដូចជា ធ្យូងថ្មកើតឡើងពីសារធាតុសរីរាង្គ។
អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដោយអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីរគឺ សមាសធាតុ និងវាយភាព។
សិលាមានបីប្រភេទគឺ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។