ដំណើរពុកផុយ គឺជាការបាក់បែកជាបំណែកនៃសិលា ដី និងខនិជរបស់ផែនដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ជាមួយបរិយាកាសនៃភព។
vrean.com Latest Questions
ដំណើរពុកផុយ បានធ្វើអោយផ្ទៃផែនដីទទួលរងការបំផ្លិចបំផ្លាញដោយធម្មជាតិ ដូចជាការបាក់បែក ការរេចរឹល ប្រេះស្រាំសិលា និងវត្ថុដទៃទៀតនៅលើផែនដី។
76. តើដំណើរពុកផុយមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។ ដំណើរពុកផុយមាន ២ប្រភេទគឺៈ • ដំណើរពុកផុយមេកានិច (របេះរូប) ជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ជាមួយលក្ខខណ្ឌបរិយាកាសដូចជា កម្ពៅ ទឹក ទឹកកក និងសម្ពោធ ហើយមិនផ្លាស់ប្តូរសមាសធាតុគីមី។ • ដំណើរពុកផុយគីមី (របេះគីមី) ជាការបែកបាក់នៃសិលា និងដីតាមរយៈទំនាក់ទំនងផ្ទាល់ទៅនឹងឥទ្ធិពលបរិយាកាសគីមី ឬជីវៈដែលបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែករេចរឹលនៃសិលា ដី និងខនិជ។
មូលហេតុនាំអោយមានដំណើរពុកផុយមេកានិចរួមមាន • កំណកនិងការរលាយ • សីតុណ្ហភាព • ការលូតលាស់នៃរុក្ខជាតិ • សកម្មភាពសត្វ
មូលហេតុនៃដំណើរពុកផុយគីមីរួមមាន • សកម្មភាពទឹកអុកស៊ីសែន • កាបូនឌីអុកស៊ីត • សារពាង្គកាយមានជីវិត • និងភ្លៀងអាស៊ីត។
សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំរបស់វា។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ។
សិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅ និងសម្ពាធក្នុងសំបកផែនដី។
សិលាដែលអាចក្លាយទៅជាសិលាប្រែកំណើតមាន សិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតដែរ។
លំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពចន្លោះពី ៥០អង្សា ទៅ ១០០០អង្សា។ ហើយសិលានឹងក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពខ្ពស់ជាង១០០០អង្សា។
លំនាំប្រែកំណើតរបស់សិលាមាន ២យ៉ាង គឺ • លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា • លំនាំប្រែកំណើតដោយប៉ះទង្គិច។