Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើធ្យូងថ្មប្រភេទមួយណាដែលសម្បូរកាបូនជាងគេ ?
ធ្យូងថ្មដែលសម្បូរកាបូនជាងគេ គឺធ្យូងអង់ត្រាស៊ីត ។
ធ្យូងថ្មដែលសម្បូរកាបូនជាងគេ គឺធ្យូងអង់ត្រាស៊ីត ។
See lessចូរនិយាយពីកំណត់កំណើតឥន្ធនៈផូស៊ីល ។
និយាយពីកំណកំណើតឥន្ធនៈផូស៊ីល ៖ ឥន្ធនៈផូស៊ីលទាំងអស់កើតឡើងពីសាកសពសារពាង្គកាយចាស់ៗដែលកប់នៅក្នុងដី ។ ឥន្ធនៈផូស៊ីលមានប្រភេទផ្សេងៗគ្នាដែលកើតតាមមធ្យោមផ្សេងៗ និងប្រភេទសារើពាង្គកាយផ្សេងៗគ្នា ។ ប្រេងឆៅ និងឧស្ម័នធម្មជាតិ កើតឡើងពីសាកសពនៃសារពាង្គកាយរស់នៅបាតសមុទ្រ ។ នៅពេលសារពាង្គកាយទាំងនេះងាប់ សាកសពរបស់វាធ្លាក់ទៅបRead more
និយាយពីកំណកំណើតឥន្ធនៈផូស៊ីល ៖ ឥន្ធនៈផូស៊ីលទាំងអស់កើតឡើងពីសាកសពសារពាង្គកាយចាស់ៗដែលកប់នៅក្នុងដី ។ ឥន្ធនៈផូស៊ីលមានប្រភេទផ្សេងៗគ្នាដែលកើតតាមមធ្យោមផ្សេងៗ និងប្រភេទសារើពាង្គកាយផ្សេងៗគ្នា ។
See lessប្រេងឆៅ និងឧស្ម័នធម្មជាតិ កើតឡើងពីសាកសពនៃសារពាង្គកាយរស់នៅបាតសមុទ្រ ។ នៅពេលសារពាង្គកាយទាំងនេះងាប់ សាកសពរបស់វាធ្លាក់ទៅបាតសមុទ្រ ហើយបំបែកធាតុនិងក្លាយជាផ្នែកមួយនៃកម្ទេចកំណបាតសមុទ្រ ។ អំឡុងពេលដ៏យូរ កម្ទេចកំណបានក្លាយជាសិលាយឺតៗហើយចាប់យកសាកសពបំបែកធាតុទាំងនោះ ។ ឆ្លងតាមការប្រែបួ្រលគីមីរាប់លានឆ្នាំក្រោយមកសាកសពទាំងនេះបានក្លាយទៅជាប្រេងឆៅ និងឧស្ម័ន ។ ក្រោយមកសិលាជាច្រើនបានគ្របពីលើសិលាដែលផ្ទុកឥន្ធនៈផូស៊ីលម្តង បន្តិចៗ ។ ក្រោយមកសម្ពាធដែលសង្កត់ពីលើសិលា និងកម្ទេចកំណកាន់តែកើនឡើង ឥន្ធនៈផុស៊ីលបានជ្រាបចូលតតាមស្នាមប្រេះ និងរន្ធនៃសិលា ។ សិលាជ្រាបទឹកបានក្លាយជាអាងស្តុកប្រេងឆៅ និងឧស្ម័នធម្មជាតិ ។
ធ្យូងថ្មកើតឡើងពីរុក្ខជាតិដែលងាប់ និងកប់នៅក្នុងដីកាលពីរាប់លានឆ្នាំមុន ។ នៅពេលរុក្ខជាតិទាំងនោះងាប់ បន្ទាប់មកវាត្រូវបានប្រមូលផ្តុំ ហើយត្រូវបានគ្របដណ្តប់ដោយកម្ទេចកំណ ។ នៅពេលការចាក់បង្គរនៃកម្ទេចកំណកាន់តែកើនឡើងធ្វើឲ្យសារពាង្គកាយរុក្ខជាតិងាប់ទាំងនោះបំបែកធាតុ ហើយវិវត្តន៍ទៅជាធ្យូងថ្ម ។
ហេតុអ្វីបានជាគេថាឥន្ធនៈផូស៊ីលគឺធនធានថាមពលមិនកើតឡើងវិញ ?
បានជាគេថាឥន្ធនៈផូស៊ីលគឺជាធនធានថាមពលមិនកើតឡើងវិញ ព្រោះឥន្ធនៈផូស៊ីលត្រូវការរយៈពេលរាប់លានឆ្នាំដើម្បីកកើត ហើយនៅពេលគេប្រើប្រាស់វាអស់គឺវាអស់ទាំងស្រុងដោយមិនអាចជំនួសឡើងវិញដោយធម្មជាតិភ្លាមៗដូចជាអុកស៊ីសែន និងទឹកឡើយ ។

See lessចូររាប់ឈ្មោះឥន្ធនៈផុស៊ីលរឹង រាវ និងឧស្ម័ន ។
រាប់ឈ្មោះឥន្ធនៈផូស៊ីលរឹង រាវនិង ឧស្ម័ន ៖ • ឥន្ធនៈផូស៊ីលរឹងគឺ ធ្យូងថ្ម • ឥន្ធនៈផូស៊ីលរាវគឺ ប្រេងឆៅ • ឥន្ធនៈផូស៊ីលគឺ ឧស្ម័នធម្មជាតិ។
រាប់ឈ្មោះឥន្ធនៈផូស៊ីលរឹង រាវនិង ឧស្ម័ន ៖
See less• ឥន្ធនៈផូស៊ីលរឹងគឺ ធ្យូងថ្ម
• ឥន្ធនៈផូស៊ីលរាវគឺ ប្រេងឆៅ
• ឥន្ធនៈផូស៊ីលគឺ ឧស្ម័នធម្មជាតិ។
តើមានអ្វីខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និងរូបធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិ ?
ភាពខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និងរូបធាតុសរិរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិគឺ រូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្មគឺជា សំណល់សារពាង្គកាយរុក្ខជាតិ ហើយរូបធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិគឺជា សាកសពនៃមីក្រូសារពាង្គកាយរស់នៅបាតសមុទ្រ ។

See lessតើប្រេងឆៅដែលបានមកពីឥន្ធនៈផូស៊ីលមានប្រភេទអ្វីខ្លះ ?
ប្រេងឆៅដែលបានមកពីឥន្ធនៈផូស៊ីលត្រូវបានបែងចែកជាច្រើនប្រភេទ និងផលិតផលផ្សេងៗទៀតពីក្នុងរោងចក្រស្លប្រេងដូចជា សំាង ម៉ាស៊ូត ប្រេងកាត ប្រេងម៉ាស៊ីន …. ។
ប្រេងឆៅដែលបានមកពីឥន្ធនៈផូស៊ីលត្រូវបានបែងចែកជាច្រើនប្រភេទ និងផលិតផលផ្សេងៗទៀតពីក្នុងរោងចក្រស្លប្រេងដូចជា សំាង ម៉ាស៊ូត ប្រេងកាត ប្រេងម៉ាស៊ីន …. ។
See lessតើប្រេងឆៅជាអ្វី ?
ប្រេងឆៅ គឺជាល្បាយនៃសមាសធាតុសរីរាង្គដែលងាយឆេះបានមកពីឥន្ធនៈផូស៊ីលរាវ និងផលិតផលផ្សេងៗទៀត ដូចជាកៅស៊ូ ។
ប្រេងឆៅ គឺជាល្បាយនៃសមាសធាតុសរីរាង្គដែលងាយឆេះបានមកពីឥន្ធនៈផូស៊ីលរាវ និងផលិតផលផ្សេងៗទៀត ដូចជាកៅស៊ូ ។
See lessតើអុកស៊ីសែនមានសារៈសំខាន់ដូចម្តេចខ្លះ ចំពោះជិវីតនៅលើផែនដី ?
អុកស៊ីសែនមានសារៈសំខាន់ចំពោះជិវីតនៅលើផែនដីដូចជា ៖ អុកស៊ីសែនជាតម្រូវការចាំបាច់សម្រាប់ជិវីតនៅលើផែនដី។សារពាង្គកាយមានជិវីតត្រូវការអុកស៊ីសែនសម្រាប់ដកដង្ហើម និងផលិតថាពល ។ អុកស៊ីសែននៅក្នុងបរិយាកាសក្នុង ទម្រង់អូសូនជាខែលការពារកាំរស្មីស្វាយអ៊ុលត្រាមិនឲ្យចូលមកប៉ះជីវីតនៅលើផែនដី ។

See lessតើអាងអុកស៊ីសែនធំបំផុតស្ថិតនៅទីណា ?
អាងអុកស៊ីសែនធំបំផុតគឺ ស្ថិតនៅក្នុងស៊ីលីកាត និងខនិជអុកស៊ីតនៃសំបកផែនដី និងម៉ង់តូផែនដី (៩៩.៥%) ។
អាងអុកស៊ីសែនធំបំផុតគឺ ស្ថិតនៅក្នុងស៊ីលីកាត និងខនិជអុកស៊ីតនៃសំបកផែនដី និងម៉ង់តូផែនដី (៩៩.៥%) ។
See lessចូរនិយាយពីវដ្តកាបូន ។
វដ្តកាបូនគឺចាប់ផ្តើមពីកាបូនក្នុងបរិយាកាសដែលត្រូវរុក្ខជាតិប្រើប្រាស់ដោយដើម្បីផលិតអាហារហើយអាហារទាំងនោះត្រូវបានភាវៈស្វ័យជីព និងភាវៈបរជីពប្រើប្រាស់ដោយបានបានបញ្ចេញកាបូនឌីអុកស៊ីតតាមដំណកដង្ហើម ហើយនៅពេលសារពាង្គកាយទាំងនេះស្លាប់អ្នកបំបែកបានបំបែកសាកសពទាំងនោះដោយបានបញ្ចេញកាបូនត្រឡប់ចូលទៅក្នុងបរិយាកាសវិញ ។

See less