Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរបាយកំណប់រ៉ែនៅលើផែនដីស្មើគ្នាឬទេ ? ព្រោះអ្វី ?
របាយកំណប់រ៉ែបនៅផែនដីពុំស្មើគ្នាទេ ព្រោះគេសង្កេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំមានកំណប់រ៉ែទាល់តែសោះ ។
របាយកំណប់រ៉ែបនៅផែនដីពុំស្មើគ្នាទេ ព្រោះគេសង្កេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀតពុំមានកំណប់រ៉ែទាល់តែសោះ ។
See lessតើកំណរ៉ែនៅកម្ពុជាចែកចេញជាប៉ុន្មានក្រុម ? អ្វីខ្លះ ?
កំណរ៉ែនៅកម្ពុជាចែកចេញជាបួនក្រុម ៖ • រ៉ែឧស្សាហកម្ម • រ៉ែសំណង់ • រ៉ែលោហៈ • រ៉ែត្បូងមានតម្លៃនិងថ្មរចនា ។
កំណរ៉ែនៅកម្ពុជាចែកចេញជាបួនក្រុម ៖
See less• រ៉ែឧស្សាហកម្ម
• រ៉ែសំណង់
• រ៉ែលោហៈ
• រ៉ែត្បូងមានតម្លៃនិងថ្មរចនា ។
តើមធ្យោបាយអភិរក្សធនធានរ៉ែដោយរកធនធានដទៃទៀតមកជំនួស និងកំណែច្នៃជាថ្មីបានផ្ដល់សារប្រយោជន៍អ្វីខ្លះចំពោះបរិស្ថាន ?
មធ្យោបាយអភិក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំណែច្នៃជាថ្មី បានផ្ដល់សារប្រយោជន៍ចំពោះបរិស្ថាន ៖ • ព្យារយៈពេលនៃការផ្ដត់ផ្ដងរ៉ែ តាមការកាត់បន្ថយបិរមាណរូបធាតុដែលដត្រូវទាញយក • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី ។ • មានការពុលតិច និងធ្វើឪ្យខូចខាតដីតិច ។ • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុRead more
មធ្យោបាយអភិក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំណែច្នៃជាថ្មី បានផ្ដល់សារប្រយោជន៍ចំពោះបរិស្ថាន ៖
See less• ព្យារយៈពេលនៃការផ្ដត់ផ្ដងរ៉ែ តាមការកាត់បន្ថយបិរមាណរូបធាតុដែលដត្រូវទាញយក
• ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី ។
• មានការពុលតិច និងធ្វើឪ្យខូចខាតដីតិច ។
• បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង ។
• កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ ។
តើការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមមានអ្វីខ្លះ?
ការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមមានដូចជា ៖ បរិស្ថាន បំពុល បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកលើផ្ទៃដី ការបោះបង់ដីចោល ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើឪ្យខូចខាតផ្ទៃដីជាអចិន្ត្រៃយ៍ ។ សំណង់រឹង កំណើនកម្ដៅ សំណល់ធាតុវិទ្យុសកម្ម ភ្លៀងអាស៊ីត សង្គម ការស្រុតដី បំផ្លាញអគារ ផ្លូវថ្នល់ និងដីRead more
ការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមមានដូចជា ៖
បរិស្ថាន
បំពុល បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកលើផ្ទៃដី
ការបោះបង់ដីចោល ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើឪ្យខូចខាតផ្ទៃដីជាអចិន្ត្រៃយ៍ ។
សំណង់រឹង
កំណើនកម្ដៅ
សំណល់ធាតុវិទ្យុសកម្ម
ភ្លៀងអាស៊ីត
សង្គម
ការស្រុតដី បំផ្លាញអគារ ផ្លូវថ្នល់ និងដីកសិកម្ម
See lessរំខានដោយសូរស័ព្ទ ដោយការដាក់ឪ្យផ្ទុះ និងការដឹកជញ្ជូន
គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ
គ្រោះថ្នាក់ការងារ
ការហៀរបំពង់ប្រេង …។
តើរ៉ែត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ ?
រ៉ែត្រូវបានគេប្រើប្រាស់សម្រាប់ផលិតផលរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ដ កុំព្យូទ័រ ជីកសិកម្ម…។
រ៉ែត្រូវបានគេប្រើប្រាស់សម្រាប់ផលិតផលរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ដ កុំព្យូទ័រ ជីកសិកម្ម…។
See lessតើអ្វីលឿនជាងពន្លឺ ?
គេនិយាយថា រថភ្លើងមានល្បឿន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង រឺយន្តហោះប្រតិកម្ម លឿនជាងងសំលេងល្បឿនលឿនយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបនឹងពន្លឺបានឡើយ ។ ពន្លឺមានល្បឿន ៣០០ ០០០គីឡូម៉ែត្រ ក្នុងមួយនាទីចំណែកល្បឿនសំលេងមានតែ ៣៣០ម៉ែត្រ ក្នុងមួយវិនាទីប៉ុណ្ណោះ ។ ដូច្នេះគ្មានអ្វីអាចលឿនជាងពន្លឺឡើយ ។ យើងអាចធ្វើពិសោធសាកល្បងដោយខ្លួនRead more
គេនិយាយថា រថភ្លើងមានល្បឿន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង រឺយន្តហោះប្រតិកម្ម លឿនជាងងសំលេងល្បឿនលឿនយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបនឹងពន្លឺបានឡើយ ។ ពន្លឺមានល្បឿន ៣០០ ០០០គីឡូម៉ែត្រ ក្នុងមួយនាទីចំណែកល្បឿនសំលេងមានតែ ៣៣០ម៉ែត្រ ក្នុងមួយវិនាទីប៉ុណ្ណោះ ។ ដូច្នេះគ្មានអ្វីអាចលឿនជាងពន្លឺឡើយ ។ យើងអាចធ្វើពិសោធសាកល្បងដោយខ្លួនឯង តាមរយៈល្បឿនពន្លឹផ្លេកបន្ទោរនិងការលឺសូសំលេងផ្គរលាន់ ដោយរាប់ចំនួនវិនាទីនាឡិកា រឺនាឡិកាកាស្យូ ។ ក្រោយពិសោធយើងនឹងបានដឹងយ៉ាងប្រាកដ ពីវិនាទីល្បឿនពន្លឺ និងល្បឿនសំលេងយ៉ាងជាក់លាក់ ។
See lessហេតុអី្វជាគេថារ៉ែជាធនធានមិនកើតឡើងវិញ ?
បានជារ៉ែជាធនធានមិនកើតឡើងវិញ ព្រោះវាកើតឡើងយ៉ាងយឺតបំផុតក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់ វាពុំអាចកើនឡើងវិញបាននៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់ ។
បានជារ៉ែជាធនធានមិនកើតឡើងវិញ ព្រោះវាកើតឡើងយ៉ាងយឺតបំផុតក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់ វាពុំអាចកើនឡើងវិញបាននៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់ ។
See lessហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនម្ល៉េះ ?
បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿន ព្រោះនៅពិភពលោក តម្រូវការរ៉ែកាន់តែកើនជាលំដាប់នៅពេលដែលចំនួនមនុស្សកើន ហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើនដែរ ។
បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿន ព្រោះនៅពិភពលោក តម្រូវការរ៉ែកាន់តែកើនជាលំដាប់នៅពេលដែលចំនួនមនុស្សកើន ហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗកើនឡើនដែរ ។
See lessតើគេសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លះ ?
គេកំណត់សម្គាល់អត្តសញ្ញាណបាន ដោយត្រូវប្រើគោលការណ៍ វិទ្យាសាស្រ្ដដើម្បីធ្វើតែសរ៉ែទាំងនោះដោយសង្គេតលើ ពណ៌ ស្នាម ពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រប់ក្រោម ស្នាមប្រេះ និងបំណែក ។
គេកំណត់សម្គាល់អត្តសញ្ញាណបាន ដោយត្រូវប្រើគោលការណ៍ វិទ្យាសាស្រ្ដដើម្បីធ្វើតែសរ៉ែទាំងនោះដោយសង្គេតលើ ពណ៌ ស្នាម ពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រប់ក្រោម ស្នាមប្រេះ និងបំណែក ។
See lessតើអ្នកវិទ្យាសាស្រ្ដកំណត់រឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី ? កំណត់យកសំណាកនៃការអ្វីរឹងប៉ុន្មាន ? លើរ៉ែអ្វីខ្លះ ? ចូររៀបរាប់ ។
ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋាន ម៉ូស ( Mohs Hardness Scale) ។ កំណត់យកសំណាក់នៃភាពរឹងពី ១ ដល់ ១០ គឺ ៖ ១. ថក (Tale) ជារ៉ែទន់ជាងគេឆ្កូតក្រចក ២. ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក ៣. កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង ៤. ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប ៥. អាប៉ាទិត (Apatie) អាចឆ្កូតកាំបិតដែកថែRead more
ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋាន ម៉ូស ( Mohs Hardness Scale) ។ កំណត់យកសំណាក់នៃភាពរឹងពី ១ ដល់ ១០ គឺ ៖
See less១. ថក (Tale) ជារ៉ែទន់ជាងគេឆ្កូតក្រចក
២. ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក
៣. កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង
៤. ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប
៥. អាប៉ាទិត (Apatie) អាចឆ្កូតកាំបិតដែកថែប
៦. អាប៉ាទីត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូត នឹងកញ្ចក់បង្អូច
៧. ក្វាត (Qtrartz)អាចឆ្កូតដែកថែប និងកញ្ចក់រឹង
៨. ពេជ្រពណ៌លឿង (Topaz)អាចឆ្កូតក្វាន
៩. កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៌លឿន
១០. ពេជ្រជារ៉ែដែលរឹងជាងគេ អាចឆ្កូតគ្រប់សារធាតុទាំងអស់ ។