Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើចំណែកមីតូសរបស់កោសិការុក្ខជាតិប្រព្រឹត្ត ទៅនៅតំបន់ណា?
ចំណែកមីតូសរបស់កោសិការុក្ខជាតិប្រព្រឹត្តទៅនៅ តំបន់មេជាលិកាដែលស្ថិតនៅចុងឫស និងពន្លកដើម។
ចំណែកមីតូសរបស់កោសិការុក្ខជាតិប្រព្រឹត្តទៅនៅ តំបន់មេជាលិកាដែលស្ថិតនៅចុងឫស និងពន្លកដើម។
See lessហេតុអ្វីបានជាកោសិកាមួយមានណ្វៃយ៉ូ ច្រើន? ចូរលើកឧទាហរណ៍មកបញ្ជាក់ពីកោសិកា ដែលមានណ្វៃយ៉ូច្រើន។
បានជាកោសិកាមួយមានណ្វៃយ៉ូច្រើន ពីព្រោះ កោសិកាធ្វើចំណែកតែណ្វៃយ៉ូ ហើយនឹងស៊ីតូប្លាសរបស់ កោសិកាមិនបានធ្វើចំណែកនោះទេ។ ឧទាហរណ៍ កោសិកាខ្ទឹមបារាំង កោសិកាសាច់ដុំ…។
បានជាកោសិកាមួយមានណ្វៃយ៉ូច្រើន ពីព្រោះ កោសិកាធ្វើចំណែកតែណ្វៃយ៉ូ ហើយនឹងស៊ីតូប្លាសរបស់ កោសិកាមិនបានធ្វើចំណែកនោះទេ។ ឧទាហរណ៍
See lessកោសិកាខ្ទឹមបារាំង កោសិកាសាច់ដុំ…។
តើចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិ ប្រព្រឹត្តទៅដូចម្ដេច?
ចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិប្រព្រឹត្តទៅ ដោយ ការលេចឡើងនូវ បន្ទះកោសិកាត្រង់ប្លង់អេក្វាទ័រ ដែលនៅចន្លោះណ្វៃយ៉ូកូនទាំង 2។
ចំណែកស៊ីតូប្លាសរបស់កោសិការុក្ខជាតិប្រព្រឹត្តទៅ ដោយ ការលេចឡើងនូវ បន្ទះកោសិកាត្រង់ប្លង់អេក្វាទ័រ ដែលនៅចន្លោះណ្វៃយ៉ូកូនទាំង 2។
See lessតើចំណែកស៊ីតូប្លាសរបស់កោសិកាសត្វប្រព្រឹត្ត ទៅដូចម្ដេច?
ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វប្រព្រឹត្តទៅដោយ ការស្ដួចនៃផ្នែកកណ្ដាលនៅត្រង់ចន្លោះណ្វៃយ៉ូកូនទាំង 2 ដែលបង្កើតបានកោសិកាកូនពីរ។
ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វប្រព្រឹត្តទៅដោយ ការស្ដួចនៃផ្នែកកណ្ដាលនៅត្រង់ចន្លោះណ្វៃយ៉ូកូនទាំង 2 ដែលបង្កើតបានកោសិកាកូនពីរ។
See lessចូរធ្វើការសនិ្នដ្ឋានពីវដ្ដកោសិកា។
សនិ្នដ្ឋានពីវដ្ដកោសិកាមានដូចតទៅ៖ • ណ្វៃយ៉ូនៃកោសិកាមេមួយចែកខ្លួនបានជាណ្វៃយ៉ូ កូនពីរ។ • ណ្វៃយ៉ូកូននីមួយៗមានចំនួន និងរូបរាងក្រូម៉ូសូម ដូចគ្នា ហើយដូចទៅនឹងកោសិកាមេ។ • នៅចន្លោះវគ្គមានបាតុភូតស្វ័យដំឡើងទ្វេADN • នៅវគ្គអាណាផាស មានការចែកក្រូម៉ូសូមស្មើគ្នា ទៅកាន់ប៉ូលទាំង 2 ។
សនិ្នដ្ឋានពីវដ្ដកោសិកាមានដូចតទៅ៖
See less• ណ្វៃយ៉ូនៃកោសិកាមេមួយចែកខ្លួនបានជាណ្វៃយ៉ូ កូនពីរ។
• ណ្វៃយ៉ូកូននីមួយៗមានចំនួន និងរូបរាងក្រូម៉ូសូម ដូចគ្នា ហើយដូចទៅនឹងកោសិកាមេ។
• នៅចន្លោះវគ្គមានបាតុភូតស្វ័យដំឡើងទ្វេADN
• នៅវគ្គអាណាផាស មានការចែកក្រូម៉ូសូមស្មើគ្នា ទៅកាន់ប៉ូលទាំង 2 ។
តើមីតូសចែកចេញជាប៉ុន្មានវគ្គ? អ្វីខ្លះ? ចូរបញ្ជាក់។
មីតូសចែកចេញជា 4 វគ្គគឺ៖ • វគ្គប្រូផាស : ជាវគ្គដែលមានរយៈពេលវែងជាងគេ 15-60នាទី។ ក្រូម៉ូសូមចាប់ផ្តើមលេចរូបរាងដោយ ការរួញខ្លីនៃក្រូម៉ាទីន។ ការរួញខ្លីនេះប្រព្រឹត្តទៅ កាន់តែខ្លាំងឡើងៗរហូតដល់ចុងវគ្គ។ ក្រូម៉ូសូម មួយបង្កឡើងដោយក្រូម៉ាទីត2ដែលជាលទ្ធផលនៃការស្វ័យដំឡើងទ្វេADN ។ ក្រូម៉ាទីតទាំង2ជាប់គ្នា ដោយសង់ត្រូមែ។Read more
មីតូសចែកចេញជា 4 វគ្គគឺ៖
See less• វគ្គប្រូផាស : ជាវគ្គដែលមានរយៈពេលវែងជាងគេ 15-60នាទី។ ក្រូម៉ូសូមចាប់ផ្តើមលេចរូបរាងដោយ ការរួញខ្លីនៃក្រូម៉ាទីន។ ការរួញខ្លីនេះប្រព្រឹត្តទៅ កាន់តែខ្លាំងឡើងៗរហូតដល់ចុងវគ្គ។ ក្រូម៉ូសូម មួយបង្កឡើងដោយក្រូម៉ាទីត2ដែលជាលទ្ធផលនៃការស្វ័យដំឡើងទ្វេADN ។ ក្រូម៉ាទីតទាំង2ជាប់គ្នា ដោយសង់ត្រូមែ។ សង់ត្រូសូមដែលមានតែនៅ ក្នុងកោសិកាសត្វចាប់ផ្តើមដំឡើងទ្វេបង្កើតជាសង់ត្រូសូមកូន2 ។ សង់ត្រូសូមនីមួយៗផ្ទុក សង់ទ្រីយ៉ូល 2 ដែលកែងគ្នា។ សង់ត្រូសូមកូន នីមួយៗរុំព័ទ្ធដោយខ្សែកាំបង្កើតជាអាស្ទ៊ែ។ អាស្ទ៊ែទាំង2 ឃ្លាតចេញពីគ្នាទៅកាន់ប៉ូលផ្ទុយគ្នា។ ខ្សែកាំដែលភ្ជាប់អាស្ទ៊ែទាំង2 បង្កើតជាត្រយ៉ូង អាក្រូម៉ាទិច។ ត្រយ៉ូងអាក្រូម៉ាទិចមានសរសៃ 2 បែប គឺសរសៃប៉ូលសម្រាប់ភ្ជាប់ប៉ូលទាំងពីរនៃកោសិកា និងសរសៃក្រូម៉ូសូមសម្រាប់ភ្ជាប់ ក្រូម៉ូសូមត្រង់សង់ត្រូមែទៅប៉ូលនីមួយៗ។ សរសៃត្រយ៉ូងអាក្រូម៉ាទិចនីមួយៗកើតពីបំពង់ ប្រូតេអ៊ីនតូចៗ។ ចំពោះកោសិការុក្ខជាតិដែលគ្មាន សង់ត្រូសូម ក៏អាចបង្កើតត្រយ៉ូងអាក្រូម៉ាទិចបាន ដូចកោសិកាសត្វដែរ។ នៅក្នុងវគ្គនេះ ភ្នាសណ្វៃយ៉ូ និងនុយក្លេអូលរលាយបាត់ក្នុងស៊ីតូប្លាសដែល បង្កើតបានជាប្រូតូប្លាស។
• វគ្គមេតាផាស : វាមានរយៈពេល 2-3 នាទី។ ក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅអេក្វាទ័រនៃត្រយ៉ូងអាក្រូម៉ាទិចក្នុងប្លង់តែមួយបង្កើតបានជាបន្ទះអេក្វាទ័រ។ សង់ត្រូមែនៃក្រូម៉ូសូមនីមួយៗ ភ្ជាប់ខ្លួនទៅ នឹងសរសៃក្រូម៉ូសូម។ ក្នុងវគ្គនេះ ក្រូម៉ូសូមលេច រូបរាងច្បាស់ជាងវគ្គដទៃ។ ដូចនេះ គេអាចកំណត់ ចំនួន និងរូបរាងក្រូម៉ូសូមបាន។
• វគ្គអាណាផាស : មានរយៈពេល 2-3 នាទី។
សរសៃក្រូម៉ូសូមដែលភ្ជាប់សង់ត្រូមែទៅប៉ូលទាំង 2 រួញខិតទៅកាន់ប៉ូលរៀងៗខ្លួន។ ដូចនេះក្រូម៉ាទីត បងប្អូនត្រូវបែកចេញពីគ្នាទៅកាន់ប៉ូល ដោយមាន ចំណែកសង់ត្រូមែ។ ក្រូម៉ូសូមនីមួយៗមាន ក្រូម៉ាទីតតែមួយទេ។ វគ្គនេះត្រូវបានបញ្ចប់នៅ ពេលដែលក្រូម៉ូសូមរត់ដល់ប៉ូល ហើយឈប់ធ្វើ ចលនា។ នៅត្រង់ប៉ូលនីមួយៗ មានចំនួនក្រូម៉ូសូម ស្មើៗគ្នា ហើយ ស្មើទៅនឹងចំនួនក្រូម៉ូសូមក្នុង កោសិកាមេ។
• វគ្គតេឡូផាស : នៅប៉ូលនីមួយៗក្រូម៉ូសូមគរលើ គ្នា។ ភ្នាសណ្វៃយ៉ូកកើត ហើយរុំព័ទ្ធក្រុមក្រូម៉ូសូម កូន។ ត្រយ៉ូងអាក្រូម៉ាទិច រលាយបាត់។
នុយក្លេអូលកើតមានក្នុងណ្វៃយ៉ូកូន។ ក្រូម៉ូសូម រលា ហើយក្លាយជាក្រូម៉ាទីន។ បន្ទាប់មកវាបាត់ រូបរាងបន្តិចម្ដងៗ។
តើវដ្ដកោសិកាមានប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
វដ្ដកោសិកាមាន 2 ដំណាក់កាលគឺ៖ • ចន្លោះវគ្គ។ • ចំណែកកោសិកា(មីតូស និងចំណែកស៊ីតូប្លាស)។
វដ្ដកោសិកាមាន 2 ដំណាក់កាលគឺ៖
See less• ចន្លោះវគ្គ។
• ចំណែកកោសិកា(មីតូស និងចំណែកស៊ីតូប្លាស)។
តើចន្លោះវគ្គមានវគ្គតូចៗប៉ុន្មាន? អ្វីខ្លះ? ចូរបញ្ជាក់។
ចន្លោះវគ្គមានវគ្គតូចៗចំនួន 3 គឺ៖ • វគ្គ G1 : កោសិកាលូតលាស់និងរីកចម្រើន យ៉ាងរហ័ស។ • វគ្គ S : ADN ស្វ័យដំឡើងទ្វេ។ ចុងបញ្ចប់នៃ វគ្គនេះក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីត2។ • វគ្គ G2 : កោសិកាលូតលាស់បន្ត ហើយសំយោគ ធាតុកោសិកា និងរូបធាតុដែលចាំបាច់សម្រាប់ កោសិកាចែកខ្លួន។
ចន្លោះវគ្គមានវគ្គតូចៗចំនួន 3 គឺ៖
See less• វគ្គ G1 : កោសិកាលូតលាស់និងរីកចម្រើន យ៉ាងរហ័ស។
• វគ្គ S : ADN ស្វ័យដំឡើងទ្វេ។ ចុងបញ្ចប់នៃ
វគ្គនេះក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីត2។
• វគ្គ G2 : កោសិកាលូតលាស់បន្ត ហើយសំយោគ ធាតុកោសិកា និងរូបធាតុដែលចាំបាច់សម្រាប់ កោសិកាចែកខ្លួន។
តើវដ្ដកោសិកាជាអ្វី?
វដ្ដកោសិកា គឺជារយៈពេលដែលកោសិកាលូតលាស់ និងចែកខ្លួន។
វដ្ដកោសិកា គឺជារយៈពេលដែលកោសិកាលូតលាស់ និងចែកខ្លួន។
See lessតើលក្ខណៈពិសេសរបស់ភាវរស់នីមួយៗមានអ្វី ខ្លះ? ចូរលើកឧទាហរណ៍មកបញ្ជាក់ពីចំនួនក្រូម៉ូសូម របស់ភាវៈរស់នីមួយៗ។
លក្ខណៈពិសេសរបស់ភាវរស់នីមួយៗមានដូចជា៖ • ចំនួនក្រូម៉ូសូម។ • រូបរាងក្រូម៉ូសូម។ ឧទាហរណ៍ មនុស្សមាន 46 ក្រូម៉ូសូម។ ឆ្មាមាន 38 ក្រូម៉ូសូម និងឆ្កែមាន 78 ក្រូម៉ូសូម។ រុក្ខជាតិប៉េងប៉ោះមាន 24 ក្រូម៉ូសូម សណ្ដែកមាន 14 ក្រូម៉ូសូម…។
លក្ខណៈពិសេសរបស់ភាវរស់នីមួយៗមានដូចជា៖
See less• ចំនួនក្រូម៉ូសូម។
• រូបរាងក្រូម៉ូសូម។
ឧទាហរណ៍ មនុស្សមាន 46 ក្រូម៉ូសូម។ ឆ្មាមាន 38
ក្រូម៉ូសូម និងឆ្កែមាន 78 ក្រូម៉ូសូម។ រុក្ខជាតិប៉េងប៉ោះមាន 24 ក្រូម៉ូសូម សណ្ដែកមាន 14 ក្រូម៉ូសូម…។