Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរពិពណ៌នាពីសារៈសំខាន់នៃបាតុភូតអូស្មូស ចំពោះរុក្ខជាតិ។
ពិពណ៌នាពីសារៈសំខាន់នៃបាតុភូតអូស្មូសចំពោះ រុក្ខជាតិ ៖ វាធ្វើឱ្យរុក្ខជាតិស្រូបទឹកពីក្នុងដីតាមរោមជញ្ជក់ នៃឫស។ ដោយសារសម្ពាធអូស្មូស ទឹកធ្វើដំណើរពីឫស ទៅដើម រួចស្តុកទុកក្នុងស្តូម៉ាតនៃស្លឹក។ រំភាយចំហាយ ទឹកធ្វើឱ្យកំហាប់សូលុយស្យុងក្នុងស្លឹកកើនដែលបណ្ដាលឱ្យមានការបឺតទឹកពីដើម ដើមបឺតទឹកពីឫស ឫសបឺតទឹក ពីដី។ ដូចនេះ បRead more
ពិពណ៌នាពីសារៈសំខាន់នៃបាតុភូតអូស្មូសចំពោះ រុក្ខជាតិ ៖ វាធ្វើឱ្យរុក្ខជាតិស្រូបទឹកពីក្នុងដីតាមរោមជញ្ជក់ នៃឫស។ ដោយសារសម្ពាធអូស្មូស ទឹកធ្វើដំណើរពីឫស ទៅដើម រួចស្តុកទុកក្នុងស្តូម៉ាតនៃស្លឹក។ រំភាយចំហាយ ទឹកធ្វើឱ្យកំហាប់សូលុយស្យុងក្នុងស្លឹកកើនដែលបណ្ដាលឱ្យមានការបឺតទឹកពីដើម ដើមបឺតទឹកពីឫស ឫសបឺតទឹក ពីដី។ ដូចនេះ បើគ្មានបាតុភូតអូស្មូសទេ ក៏គ្មានរំភាយ ចំហាយទឹក ហើយរុក្ខជាតិនឹងឆេះខ្លោច។
See lessតើសូលុយស្យុងអ៊ីសូតូនិចជាអ្វី?
សូលុយស្យុងអ៊ីសូតូនិច គឺជាសូលុយស្យុងពីរដែល មានកំហាប់សារធាតុរលាយស្មើគ្នា។
សូលុយស្យុងអ៊ីសូតូនិច គឺជាសូលុយស្យុងពីរដែល មានកំហាប់សារធាតុរលាយស្មើគ្នា។
See lessតើសូលុយស្យុងអ៊ីប៉ូតូនិចជាអ្វី?
សូលុយស្យុងអ៊ីប៉ូតូនិច ឬ ដេប្លាស្មូលីស គឺជាសូលុយស្យុងដែលធ្វើឱ្យកោសិការីកមាឌ។
សូលុយស្យុងអ៊ីប៉ូតូនិច ឬ ដេប្លាស្មូលីស គឺជាសូលុយស្យុងដែលធ្វើឱ្យកោសិការីកមាឌ។
See lessតើសូលុយស្យុងអ៊ីពែតូនិចជាអ្វី?
សូលុយស្យុងអ៊ីពែតូនិច ឬ ប្លាស្មូលីស គឺជាសូលុយស្យុងដែលធ្វើឱ្យកោសិការួមតូច។
សូលុយស្យុងអ៊ីពែតូនិច ឬ ប្លាស្មូលីស គឺជាសូលុយស្យុងដែលធ្វើឱ្យកោសិការួមតូច។
See lessហេតុអ្វីបានជាគេនិយាយថា អូស្មូសបង្កជាបញ្ហា ធំៗសម្រាប់កោសិកា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
អូស្មូសបង្កជាបញ្ហាធំៗសម្រាប់កោសិកាមានដូចជា ស៊ីតូប្លាសបង្កឡើងពីអំបិល ស្ករ ប្រូតេអ៊ីន និងម៉ូលេគុល ដទៃទៀតដែលធ្វើឱ្យកំហាប់សារធាតុនៅក្នុងកោសិកាខ្ពស់។កាលណាកំហាប់សារធាតុក្នុងកោសិកាខ្ពស់ជាងកំហាប់ ដែលនៅព័ទ្ធជុំវិញកោសិកា ធ្វើឱ្យទឹកសាយចូលក្នុង កោសិកា។ ពេលនោះមាឌកោសិកាកើនឡើង ហើយអាច នឹងផ្ទុះបែក។ ឧទាហរណ៍គោលិកាក្រហRead more
អូស្មូសបង្កជាបញ្ហាធំៗសម្រាប់កោសិកាមានដូចជា ស៊ីតូប្លាសបង្កឡើងពីអំបិល ស្ករ ប្រូតេអ៊ីន និងម៉ូលេគុល ដទៃទៀតដែលធ្វើឱ្យកំហាប់សារធាតុនៅក្នុងកោសិកាខ្ពស់។កាលណាកំហាប់សារធាតុក្នុងកោសិកាខ្ពស់ជាងកំហាប់ ដែលនៅព័ទ្ធជុំវិញកោសិកា ធ្វើឱ្យទឹកសាយចូលក្នុង កោសិកា។ ពេលនោះមាឌកោសិកាកើនឡើង ហើយអាច នឹងផ្ទុះបែក។ ឧទាហរណ៍គោលិកាក្រហមរបស់មនុស្ស អាចនឹងផ្ទុះបែក ប្រសិនបើជាគេដាក់វានៅក្នុងមជ្ឈដ្ឋាន មួយដែលមានកំហាប់ខ្លាំង ឬខ្សោយខុសពីកំហាប់ក្នុង គោលិកាឈាម។ ហេតុនេះហើយ ក្រោយពេលធ្លាក់ឈាម ដ៏ច្រើន ឬក្រោយពេលដាច់ទឹកយូរ ប្រសិនបើអ្នកផឹកទឹក ច្រើនភ្លាម គ្រោះថ្នាក់នឹងកើតមានដល់អ្នក ដោយការបែក គោលិកាក្រហម។
See lessចូរប្អូនបង្ហាញពីរូបទី2.10។
រូបទី2.10 បង្ហាញថាម៉ូលេគុលទឹកធ្វើដំណើរពីតំបន់ ដែលមានកំហាប់សូលុយស្យុងទាបនៅផ្នែក B ទៅកាន់ A ដែលមានកំហាប់សូលុយស្យុងខ្ពស់។ កម្លាំងដែលជំរុញឱ្យ ម៉ូលេគុលទឹកផ្លាស់ទីពីទឹកច្រើនទៅតំបន់ដែលមាន ម៉ូលេគុលទឹកតិច។ កាលណាសូលុយស្យុងទាំង 2 មាន បរិមាណសារធាតុរំលាយស្មើគ្នា សម្ពាធអូស្មូសត្រូវបាន បញ្ចប់។ កាលណាកំហាប់សូលុយស្យុRead more
រូបទី2.10 បង្ហាញថាម៉ូលេគុលទឹកធ្វើដំណើរពីតំបន់ ដែលមានកំហាប់សូលុយស្យុងទាបនៅផ្នែក B ទៅកាន់ A ដែលមានកំហាប់សូលុយស្យុងខ្ពស់។ កម្លាំងដែលជំរុញឱ្យ ម៉ូលេគុលទឹកផ្លាស់ទីពីទឹកច្រើនទៅតំបន់ដែលមាន ម៉ូលេគុលទឹកតិច។ កាលណាសូលុយស្យុងទាំង 2 មាន បរិមាណសារធាតុរំលាយស្មើគ្នា សម្ពាធអូស្មូសត្រូវបាន បញ្ចប់។ កាលណាកំហាប់សូលុយស្យុងកាន់តែខ្ពស់ សម្ពាធអូស្មូសកាន់តែខ្លាំង។
See lessតើអូស្មូសគឺជាអ្វី?
អូស្មូស គឺជាបន្សាយនៃម៉ូលេគុលទឹកពីតំបន់ដែល មានកំហាប់ទាបទៅតំបន់ដែលមានកំហាប់ខ្ពស់។
អូស្មូស គឺជាបន្សាយនៃម៉ូលេគុលទឹកពីតំបន់ដែល មានកំហាប់ទាបទៅតំបន់ដែលមានកំហាប់ខ្ពស់។
See lessតើបន្សាយមាននាទីដូចម្ដេច? តើកោសិការស់ឬ ស្លាប់បើសិនគ្មានបន្សាយ? ចូរបញ្ជាក់ ។
បន្សាយមាននាទីសំខាន់ណាស់សម្រាប់ឱ្យសារធាតុ ផ្សេងៗចេញចូលក្នុងកោសិកាបាន។ កោសិកានឹងស្លាប់ បើសិនគ្មានបន្សាយទេ។ កោសិកានឹងស្លាប់ដោយសារ ដំណើរប្រព្រឹត្តទៅនៃបាតុភូតបន្សាយរបស់កោសិកាត្រូវ អាក់ខាន។
បន្សាយមាននាទីសំខាន់ណាស់សម្រាប់ឱ្យសារធាតុ
See lessផ្សេងៗចេញចូលក្នុងកោសិកាបាន។ កោសិកានឹងស្លាប់
បើសិនគ្មានបន្សាយទេ។ កោសិកានឹងស្លាប់ដោយសារ
ដំណើរប្រព្រឹត្តទៅនៃបាតុភូតបន្សាយរបស់កោសិកាត្រូវ អាក់ខាន។
តើភ្នាសអឌ្ឈជ្រាបជាអ្វី? ចូរលើកឧទាហរណ៍មក បញ្ជាក់។
ភ្នាសអឌ្ឈជ្រាបជាភ្នាសមួយដែលអាចឱ្យសារធាតុខ្លះ ឆ្លងកាត់បាន ហើយរារាំងសារធាតុខ្លះទៀត។ឧទាហរណ៍ ភ្នាសណ្វៃយ៉ូ ភ្នាសមីតូកុងឌ្រី ភ្នាសបណ្ដាញរេទីគុយឡូមអង់ដូប្លាស
ភ្នាសអឌ្ឈជ្រាបជាភ្នាសមួយដែលអាចឱ្យសារធាតុខ្លះ ឆ្លងកាត់បាន ហើយរារាំងសារធាតុខ្លះទៀត។ឧទាហរណ៍ ភ្នាសណ្វៃយ៉ូ ភ្នាសមីតូកុងឌ្រី ភ្នាសបណ្ដាញរេទីគុយឡូមអង់ដូប្លាស
See lessតើកត្តាសំខាន់អ្វីដែលកំណត់លំនាំបន្សាយ?
កត្តាសំខាន់ដែលកំណត់លំនាំបន្សាយគឺ ភាពជ្រាប នៃភ្នាស។
កត្តាសំខាន់ដែលកំណត់លំនាំបន្សាយគឺ ភាពជ្រាប នៃភ្នាស។
See less