Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ដូចម្ដេចដែលហៅថាសាច់ដុំអឆន្ទៈ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
ដែលហៅថាសាច់ដុំអឆន្ទៈគឺជាសាច់ដុំដែលយើងមិនអាចបញ្ជាបាន។ ឧទាហរណ៍ យើងមិនអាចគ្រប់គ្រងការកន្ត្រាក់នៃបេះដូងបានទេ។

See lessដូចម្ដេចដែលហៅថាសាច់ដុំឆន្ទៈ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
ដែលហៅថាសាច់ដុំឆន្ទៈ គឺជាសាច់ដុំដែលយើងអាចបញ្ជាបាន។ ឧទាហរណ៍ ការបើកសៀវភៅអាន ងើបឈរ ដើរ ជាអំពើនៃសាច់ដុំឆន្ទៈ។

See lessតើនៅក្នុងសារពាង្គកាយមនុស្សមានសាច់ដុំសរុបចំនួនប៉ុន្មាន?
នៅក្នុងសារពាង្គកាយមនុស្សមានសាច់ដុំសរុបចំនួន 600 ដែលមាននាទីផ្សេងៗគ្នា។

See lessតើឆ្អឹងរឹងមាំដោយសារអ្វី?
ឆ្អឹងរឹងមាំដោយសារ ៖ ការធ្វើលំហាត់ប្រាណជាប្រចាំ ពីព្រោះលំហាត់ប្រាណបានជួយឱ្យឆ្អឹងរបស់យើងលូតលាស់ រឹងមាំនិងហាប់ណែនល្អ។

See lessតើឆ្អឹងដែលកង្វះសារធាតុខនិជបណ្ដាលឱ្យមានបញ្ហារអី្វកើតឡើង?
ឆ្អឹងដែលកង្វះសារធាតុខនិជបណ្ដាលឱ្យឆ្អឹងមានការចុះខ្សោយនិងងាយបាក់ ។

See lessចូរៀបរាប់ពីអាហារដែលជួយថែរក្សាឆ្អឹងឱ្យរឹងមាំ។
អាហារដែលជួយថែរក្សាឆ្អឹងឱ្យរឹងមាំ គឺអាហារទាំងឡាយណាមានបរិមាណកាល់ស្យូម និងផូស្វ័រគ្រប់គ្រាន់ ។ សារធាតុទាំងនោះមានដូចជា សាច់ គ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតង ផលិតផលទឹកដោះគោ។ អំបិលផូស្វាតមាននៅក្នុង សណ្ដែកសៀង ថ្លើម ប្រូម៉ាស់ …។ វីតាមីន A និងDជួយឱ្យសារពាង្គកាយស្រូបយកកាល់ស្យូម និងផូស្វ័រផងដែរ។

See lessតើឆ្អឹងមានភាពរឹងមាំដោយសារអ្វី?
ឆ្អឹង មានភាពរឹងមាំដោយសារឆ្អឹងផ្ទុកសារធាតុខនិជ ជាពិសេសកាល់ស្យូមនិងផូស្វ័រ។

See lessតើឆ្អឹងមានជីវិតដោយសារអ្វី?
ឆ្អឹងមានជីវិតដោយសារឆ្អឹងបង្កឡើងពីកោសិកាដែលអាចបង្កើតបានជាកោសិកាឆ្អឹងថ្មីៗ ហើយលូតលា-ស់។ សូម្បីតែពេលយើង ឈប់លូតលាស់ក៏ដោយតែជាលិកាឆ្អឹងនៅតែបន្តកើតនៅក្នុងឆ្អឹងរបស់យើងទៀត។

See lessក្នុងប្រហោងនៃឆ្អឹងជាច្រើនដែលមានជាលិកាសន្ធានទន់ៗតើមានឈ្មោះថាអ្វី? វាចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ក្នុងប្រហោងនៃឆ្អឹងជាច្រើនដែលមានជាលិកាសន្ធានទន់ៗតើមានឈ្មោះថា ខួរឆ្អឹង។ វាចែកចេញជាពីរប្រភេទគឺ ខួរឆ្អឹងក្រហម និងខួរឆ្អឹងលឿង។

See lessតើឆ្អឹងត្រគាកភ្ជាប់ទៅនឹងឆ្អឹងស្មងជើងដោយសារអ្វី?
ឆ្អឹងត្រគាកភ្ជាប់ទៅនឹងឆ្អឹងស្មងជើងដោយសារឆ្អឹងភ្លៅដែលជាឆ្អឹងវែងជាងគេក្នុងសារពាង្គកាយ។

See less