អាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ងខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។
vrean.com Latest Questions
ការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាទ្វីបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឪ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
ដើម្បីតម្រូវការទីផ្សារបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដូចជា៖ • បើកចំហរទីផ្សារអាឡឺម៉ង់កាន់តែធំទូលាយថែមទៀត។ • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន ។
សនិ្នសីទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យជរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ ខែ។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺតដូច្នេះ រដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឪ្យបុរស និងស្ដ្រីមានសិទ្ធិស្មើគ្នា • លើកទឹកចិត្តស្រ្ដី ដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា ១០០០ម៉ាកចំពោះស្ដ្រីមានកូនដំបូងព្រមទាំងទទួលសិទ្ធសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្ដ្រីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ ចំនួន១៨ ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៨០%។
ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំង បានបន្សល់ទុកវិនាសកម្ម៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា។
នៅក្នុងអាណត្តិលោក ប្រធានាធិបតី ជីមីការទ័រ បានជាឥទ្ធិពលសហរដ្ឋអាមេរិក មានការថយចុះ នេះបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ • នៅឆ្នាំ ១៩៧៤ មានរឿងអាស្រូវមួយនៅក្នុងប្រទេស អ៉ីរ៉ង់ គឹមានការឃុំឃាំងបុគ្គលិកស្ថានទូត សហរដ្ឋអាមេរិក រយៈពេល៤៤៤ថ្ងៃនៅទីក្រុងតេអេរ៉ង។ • នៅឆ្នាំ ១៩៧៩ សហភាពសូវៀតបានលើកទ័ពចូលប្រទេសអាហ្គានីស្ថាន។
អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយសារ៖ • ពិភពកលោកចង់បានសុខសន្ដិភាព • សង្រ្គាមលោកលើកទី២ រាលដាលពេញពិភពលោក • សង្រ្គាមប្រជាជាតិគ្មានឥទ្ធិពល។
កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះនិហបានជំនឿមាន៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ការអភិវឌ្ឍន៍កសិកម្ម។ • វិបត្តិសង្គមដូចជាការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើ ការចុះថយថុះអាយុ និងកំណើនអត្រាមរណៈកុមារ។