មូលហេតុដែលផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ៖ • ការពង្រីងឥទ្ធិពលកុំមុយនីស្ដរបស់កូរ៉េខាងជើងនៅសម័យសង្រ្គាមត្រជាក់ • អ្នកដឹកនាំមានមនោគមវិជ្ជាខុសគ្នា (កុំមុយនីស្ដ និងសេរី) • ការលើកទ័ពកូរ៉េខាងជើងទៅវាយលុកកូរ៉េខាងត្បូង ដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម៖ • អន្តរាគមន៍របស់កងទ័ពអង្គការសហរដ្ឋអាមេរិក • អន្តរាគមន៍របស់កងទ័ពអង្គការសហប្រជាជាតិ • ដោយកិច្ចព្រមព្រៀងសន្ដិភាពប៉ានម៉ុនជុម ផ្ដល់ផលវិបាក៖ • ចែកប្រទេសកូរ៉េពីរតាមខ្សែស្រប៣៨ (រយៈទទឹងខាងជើង) • ស្លាប់មនុស្ស ២.៥លាននាក់ (ចិន៩សែនអាមេរិច ៣សែននាក់) • ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម័្ពន្ធ។
vrean.com Latest Questions
លោក លន់ ណុល បានផ្ទើសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោលបំណងសុំជំនួយបន្ថែមដើម្បីឪ្យរបបសាធារណៈខ្មែរអាចរស់រាន បានបន្ដទៅទៀត។
សង្រ្គាមស៊ីវិលនៅកម្ពុជានាសម័យសាធារណខ្មែររយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៧០ដល់ឆ្នាំ ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិ ដូចជា៖ • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថាន អំពើចោរកម្ម ហិង្សា អាណាធិបតេយ្យ ការអត់ឃ្លាន អតិផរណាសាច់ប្រាក់ និងទំនិញ…។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ ដោយសារការអត់ឃ្លាន និងជំងឺ….។ • ប្រជាជន នៅតាមបណ្ដោរខេត្តមួយចំនួន ភ័យខ្លាច ហើយភៀសខ្លួនមកភ្នពេញ។ • ប្រជាជនកម្ពុជា ជាង១លាន នាក់បានត្រូវស្លាប់និងរបួស។ • បំផ្លាញ ...
នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ពាក្យថាអង្គការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំងអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាច តុលាការ។ អង្គការបដិវត្តន៍ ត្រូវបានបង្កើតឡើងដោយសមាជិក បក្សកុំមុយនីស្ដកម្ពុជា។
នៅឆ្នាំ ១៩៧៥ សមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឈិមបក្សកុំមុយនីស្ដកម្ពុជារួមមាន ប៉ុល ពល នួនជា សោ ភីម អៀង សារី សុន សេង ឈិត ជឿន (តាម៉ុក) និង វ៉ន វ៉េត។
ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៨៧៨ក្នុងបក្សកុំមុយនីស្ដកម្ពុជា ប៉ុត ពត មានតួនាទីជាលេខាបក្ស។ ចំណែកឯនួន ជា វិញមានតួនាទីជាអនុលេខាបក្ស។
ចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យ មានឈ្មោះថា ១៧ មេសា មហាជោគជ័យ ដែលមនិពន្ធដោយ ប៉ុល ពត។
សមូភាពវូបនីយកម្ម គឺគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។ គោលនយោបាយនេះបានធ្វើប៉ះពាល់មកលើគ្រួសារខ្មែរដូចជា៖ ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុមនីមួយៗ ប្ដីត្រូវបានបំបែកចេញពីប្រពន្ធ កូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយ ហើយត្រូវបានចាត់តាំងឪ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា។
ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៦៨ សេដ្ឋិកិច្ចកម្ពុជាមានការរាំងស្ទុះនេះដោយសារមូលហេតុដូចជា៖ • ការបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មកម្រិតទាប ដោយសារតែប្រព័ន្ធធារាសាស្រ្ដប្រសិទ្ធភាព។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប៉ុល ពតជួយប្រទះបញ្ហា៖ • គ្មានសិទ្ធសេរីភាព • ធ្វើពលកម្មហួសកម្លាំង ហូបមិនគ្រប់គ្រាន់ គ្មានជម្រក គ្មានសម្លៀកបំពាក់ • ទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនុំជំរះ។