ពណ៌នានយោបាយអព្យាក្រឹត្យនៅក្នុងរបបសង្គមរាស្រ្ដនិយម(ឆ្នាំ១៩៥៣-១៩៧០)៖ មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត្យ ៖ • អនុវត្តន៍សេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សីណែវឆ្នាំ១៩៥៤ ដែលស្នើរដោយសូវៀតនិងចិន • កម្ពុជាចង់អស់បានមហាអំណាចអឺរ៉ុបណាមួយ(បារាំង)មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ។ ដើម្បីពង្រីងនយោបាយអព្យាក្រឹត្យរបបសង្គមរាស្រ្ដនិយមបាន ៖ • ១៨ មីនា ១៩៥៤ ក្នុងដំណើរទស្សកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឹការរួមរស់មួយគ្នាដោយសុខសន្ដិភាព • ១៨-២៤មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិសអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹតនិងបានរួមរស់ជាមួយគ្នាដោយសន្ដិភាព • ១៤ ធ្នូ ...
vrean.com Latest Questions
អត្តសញ្ញាណ ឬ បាវចនារបស់អាស៊ាន គឺមានពាក្យថា ៖ “ចក្ចុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” ។
សសរស្ដម្ភឬ សហគមន៍ “អាស៊ាន” មាន ៣ គឺ ៖ • សហគមន៍សន្ដិភាពសុខនយោបាយអាស៊ាន(APSC) • សហគមន៍សេដ្ឋកិច្ចអាស៊ាន (ACE) • សហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC)។
ប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ាន ឬម្ចាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានចំនួន ២ដងរួចហើយគឺ៖ • លើកទី១ នៅឆ្នាំ២០០២ (កិច្ចប្រជុំកំពូលអាស៊ានលើកទី៨) • លើកទី២ នៅឆ្នាំ ២០១២ (កិច្ចប្រជុំកំពូលអាស៊ានលើកទី២១)។
មុននឹងចូលជាសមាជិកអាស៊ាន សមាជិកទាំងអស់ ត្រូវឆ្លងកាត់៣ដំណាក់កាលជាមុនសិនរួមមាន ៖ • ដំណាក់កាលទី១ ឋានៈជាភ្ងៀងពិសេស • ដំណាក់ទីកាលទី២ ឋានៈជាអ្នកសង្កេតការណ៍ • ដំណាក់កាលទី៣ ក្លាយជាសមាជិកផ្លូវការ។
អាស៊ានមានសមាជីកពេញសិទ្ធិ និងមិនពេញសិទ្ធិសរុបទាំងអស់មាន១២ប្រទេស រួមមាន៖ • សមាជិកពេញសិទ្ធិ មាន១០ប្រទេសគឺ សមាជិកអាស៊ានទាំង១០ (កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីភីន ឥណ្ឌូនេស៊ី ព្រុយណេ ភូមា និងឡាវ) • សមាជិកមិនពេញសិទ្ធិ មាន២ ប្រទេសគឺ ទីម័រខាងកើត និងប៉ាពួហ្គីណេថ្មី។
ប្រទេសអាស៊ានដីគោកនិងអាស៊ានដីកោះមានដូចខាងក្រោម៖ • អាស៊ានដីគោក មានប្រទេសកម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម • អាស៊ានដីកោះ មានប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីភីន ឥណ្ឌូនេស៊ី និងព្រុយណេ។
ភាសាជាផ្លូវការអាស៊ានគឺ “ ភាសាអង់គ្លេស”។
បទភ្លេងរបស់អាស៊ានមានចំណងជើងថា “ The ASEAN Way”។
ខ្នាតរបស់ទង់អាស៊ានមាន៖ • ខ្នាតអាស៊ានសម្រាប់ដាក់លើតុខ្នាត ១០សម គុណនឹង ១៥សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងបន្ទប់ខ្នាត ១០០សម គុណនឹង ១៥០សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងរថយន្ថខ្នាត ១០សម គុណនឹង ៣០សម • ទង់អាស៊ានសម្រាប់ដាក់នៅទីវាលខ្នាត ២០០សម គុណនឹង ៣០០សម។