Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្រះរាជានៅនគរភ្នំទ្រង់មានងារជាអ្វី? ហើយទ្រង់មានសិទ្ធិអំណាចលើអ្វីខ្លះ?
ព្រះរាជានគរភ្នំមានងារជាស្តេចភ្នំ ទ្រង់មានសិទ្ធិអំណាចខ្លាំងដូចជា មេសាសនា មេទ័ព អ្នកគ្រប់គ្រងនិងតុលាការ ហើយបើកសវនាការរាល់៧ថ្ងៃម្តង។
ព្រះរាជានគរភ្នំមានងារជាស្តេចភ្នំ ទ្រង់មានសិទ្ធិអំណាចខ្លាំងដូចជា មេសាសនា មេទ័ព អ្នកគ្រប់គ្រងនិងតុលាការ ហើយបើកសវនាការរាល់៧ថ្ងៃម្តង។
See lessតើអ្នកស្រុកនគរភ្នំមានជីវភាពរស់នៅដូចម្តេច?
ប្រជាជននគរភ្នំរស់នៅប្រមូលផ្តុំគ្នាជាភូមិមានផ្ទះពី៥០ទៅ៦០ខ្នង សង់ផុតពីដី មានស្រះទឹកមួយប្រើរួមគ្នា អ្នកស្រុកនគរភ្នំមាន សម្បុរខ្មៅស្រអែម កម្ពស់១.៦២ម៉ែត្រ សក់រួញអង្គាដី ពាក់ក្រវិលទាំងប្រុសទាំងស្រី ស្លៀកសំពត់ចងក្បិន លែងខ្លួនទទេ(ប្រុស) ស្លៀកចោមពុង(ស្រី) រីឯព្រះរាជាគង់ក្នុងវាំងសង់ពីឈើពីរជាន់។

See lessតើមនុស្សនៅក្នុងអរិយធម៌យុគថ្មរំលីង ឬសំលៀងចេះធ្វើអ្វីខ្លះ?
មនុស្សនៅសម័យយុគថ្មរំលីងចេះយកថ្មទៅសំលៀងឱ្យមានមុខស្រួចដើម្បីធ្វើជាឧបករណ៍ប្រើប្រាស់ ចេះសង់ផ្ទះផុតពីដី នៅតាមមាត់ទឹក ចេះចិញ្ចឹមសត្វ ចេះត្បាញសរសៃរុក្ខជាតិ ធ្វើជាសម្លៀកបំពាក់។
មនុស្សនៅសម័យយុគថ្មរំលីងចេះយកថ្មទៅសំលៀងឱ្យមានមុខស្រួចដើម្បីធ្វើជាឧបករណ៍ប្រើប្រាស់ ចេះសង់ផ្ទះផុតពីដី នៅតាមមាត់ទឹក ចេះចិញ្ចឹមសត្វ ចេះត្បាញសរសៃរុក្ខជាតិ ធ្វើជាសម្លៀកបំពាក់។
See lessមូលហេតុអ្វីខ្លះដែលនាំឱ្យអាណាចក្រភ្នំដួលរលំ ?
មូលហេតុ ដែលនាំឱ្យអាណាចក្រភ្នំដួលរលំគឺ ៖ • វិបត្តិគ្រោះទឹកជំនន់យ៉ាងធំនៅស.តទី៦នាំឱ្យប្រជាជនភៀសខ្លួនទៅរស់នៅភាគខាងជើង(ចេនឡា)លែងមករស់នៅភាគខាងត្បូងវិញ។ • ជម្លោះសាសនាអ្នកស្រុកចេនឡាត្រកូលសូរ្យវង្ស(វង្សព្រះអាទិត្យ)បានបង្ខំអ្នកស្រុកនគរភ្នំត្រកូលសោមវង្ស(វង្សព្រះចន្ទ)គោរពសាសនាដូចពួកគេដែរ។ • ការមិនពេញចិត្តនឹងព្រRead more
មូលហេតុ ដែលនាំឱ្យអាណាចក្រភ្នំដួលរលំគឺ ៖
See less• វិបត្តិគ្រោះទឹកជំនន់យ៉ាងធំនៅស.តទី៦នាំឱ្យប្រជាជនភៀសខ្លួនទៅរស់នៅភាគខាងជើង(ចេនឡា)លែងមករស់នៅភាគខាងត្បូងវិញ។
• ជម្លោះសាសនាអ្នកស្រុកចេនឡាត្រកូលសូរ្យវង្ស(វង្សព្រះអាទិត្យ)បានបង្ខំអ្នកស្រុកនគរភ្នំត្រកូលសោមវង្ស(វង្សព្រះចន្ទ)គោរពសាសនាដូចពួកគេដែរ។
• ការមិនពេញចិត្តនឹងព្រះបាទរុទ្រវរ្ម័នដែលសម្លាប់គុណវរ្ម័នបានធ្វើការបះបោរប្រឆាំងនាំឱ្យអាណាចក្រភ្នំដួលរលំ។
• ការសងសឹករបស់ព្រះបាទភវវរ្ម័ន(ចៅព្រះបាទ រុទ្រវរ្ម័ន)បានបង្ក្រាបចលនាបះបោរបានវាយអាណាចក្រភ្នំដាក់បញ្ចូលជាមួយចេនឡាហើយបង្កើតជាអាណាចក្រចេនឡានៅសតវត្សទី៦។
តើបុព្វហេតុអ្វីដែលបណ្តាលឱ្យពួកឥណ្ឌាចូលមករស់នៅអាណាចក្រភ្នំ?
បុព្វហេតុដែលបណ្តាលឱ្យពួកឥណ្ឌាចូលមករស់នៅអាណាចក្រភ្នំគឺ • ឥណ្ឌាកម្មខាងសាសនា ៖ជនជាតិឥណ្ឌាបានមកផ្សព្វផ្សាយសាសនាលើភូមិភាគអាស៊ីអាគ្នេយ៍ពិសេសនគរភ្នំតែម្តង។ • ឥណ្ឌាកម្មខាងពាណិជ្ជកម្ម ៖ ជនជាតិឥណ្ឌាបានធ្វើដំណើរទាំងក្រុមៗមកទិញ មាស ប្រាក់ គ្រឿងអលង្ការផ្សេងៗនៅនគរភ្នំ និងបានលក់ក្រណាត់ គ្រឿងក្រអូប ស្បៃមុង និងគ្រឿងRead more
បុព្វហេតុដែលបណ្តាលឱ្យពួកឥណ្ឌាចូលមករស់នៅអាណាចក្រភ្នំគឺ
See less• ឥណ្ឌាកម្មខាងសាសនា ៖ជនជាតិឥណ្ឌាបានមកផ្សព្វផ្សាយសាសនាលើភូមិភាគអាស៊ីអាគ្នេយ៍ពិសេសនគរភ្នំតែម្តង។
• ឥណ្ឌាកម្មខាងពាណិជ្ជកម្ម ៖ ជនជាតិឥណ្ឌាបានធ្វើដំណើរទាំងក្រុមៗមកទិញ មាស ប្រាក់ គ្រឿងអលង្ការផ្សេងៗនៅនគរភ្នំ និងបានលក់ក្រណាត់ គ្រឿងក្រអូប ស្បៃមុង និងគ្រឿងទេសផ្សេងៗឱ្យអ្នកនគរភ្នំ។
• ឥណ្ឌាកម្មដោយភៀសសឹក ៖ ដោយសារនៅឥណ្ឌាមានសង្គ្រាមនាំឱ្យជនជាតិឥណ្ឌាភៀសខ្លួនតាំងក្រុមៗមករស់នៅនគរភ្នំ។
តើស្តេចចុងក្រោយនៃអាណាចក្រភ្នំព្រះនាមអ្វី?
ស្តេចចុងក្រោយនៃអាណាចក្រភ្នំព្រះនាមព្រះបាទរុទ្រវរ្ម័ន(លីតោប៉ាម៉ោ)។
ស្តេចចុងក្រោយនៃអាណាចក្រភ្នំព្រះនាមព្រះបាទរុទ្រវរ្ម័ន(លីតោប៉ាម៉ោ)។
See lessនៅក្នុងរាជ្យព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ) តើព្រះអង្គបានបញ្ជូនសង្ឃប៉ុន្មានអង្គទៅប្រទេសចិន? ឈ្មោះអ្វីខ្លះ? ដើម្បីអ្វី?
នៅក្នុងរាជ្យព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ)ព្រះអង្គបានបញ្ជូនសង្ឈពីរអង្គទៅប្រទេសចិនគឺ ព្រះនាមសង្ឃបាល និង មន្ត្រសេន។ ដើម្បីបកប្រែគម្ពីរផ្សេងៗពិសេសគម្ពីរព្រះត្រៃបិដក។
នៅក្នុងរាជ្យព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ)ព្រះអង្គបានបញ្ជូនសង្ឈពីរអង្គទៅប្រទេសចិនគឺ ព្រះនាមសង្ឃបាល និង មន្ត្រសេន។ ដើម្បីបកប្រែគម្ពីរផ្សេងៗពិសេសគម្ពីរព្រះត្រៃបិដក។
See lessតើព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ)ត្រូវបានស្តេចចិនថ្វាយឋានន្តរសក្តិជាអ្វី? ក្នុងឆ្នាំណា?
ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ)ត្រូវបានស្តេចចិនថ្វាយឋានន្តរសក្តិជា«ឧត្តមសេនីយ៍ សន្តិភាពប៉ែកខាងត្បូង»ក្នុងឆ្នាំ ៥០៧ នៃ គ.ស។
ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន(ចោយេប៉ាម៉ោ)ត្រូវបានស្តេចចិនថ្វាយឋានន្តរសក្តិជា«ឧត្តមសេនីយ៍ សន្តិភាពប៉ែកខាងត្បូង»ក្នុងឆ្នាំ ៥០៧ នៃ គ.ស។
See lessហេតុអ្វីបានគេហៅកៅឆេយូជាកៅណ្ឌិន្យទី២?
បានគេហៅកៅឆេយូជាកៅណ្ឌិន្យទី២ព្រោះកៅឆេយូជាជនជាតិឥណ្ឌាទី២ដែលបានមករស់នៅស្រុកខ្មែរហើយប្រជាជនស្រឡាញ់គាំទ្រ ដូចកៅណ្ឌិន្យទី១ដែរ។
បានគេហៅកៅឆេយូជាកៅណ្ឌិន្យទី២ព្រោះកៅឆេយូជាជនជាតិឥណ្ឌាទី២ដែលបានមករស់នៅស្រុកខ្មែរហើយប្រជាជនស្រឡាញ់គាំទ្រ ដូចកៅណ្ឌិន្យទី១ដែរ។
See lessតើស្តេចអង្គណាដែលបានរៀបចំស្រុកទេសតាមបែបឥណ្ឌា?
ស្តេចដែលបានរៀបចំស្រុកទេសតាមបែបឥណ្ឌា គឺព្រះបាទកៅណ្ឌិន្យទី២ ឬ កៅឆេយូ។
ស្តេចដែលបានរៀបចំស្រុកទេសតាមបែបឥណ្ឌា
See lessគឺព្រះបាទកៅណ្ឌិន្យទី២ ឬ កៅឆេយូ។