អង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះ អាយឡូ ( ILO ) អង្គការនេះមានទិសដៅ : • ពេលមានការគាបសង្កត់ពីម្ចាស់រោងចក្រ ដូចជា ផ្តល់ប្រាក់ខែតិច ធ្វើការលើសពី៨ម៉ោងក្នុង១ថ្ងៃ…។ • ធានាជីវិតពេលមានគ្រោះថ្នាក់ស្លាប់ ឬពិការពេលបំពេញការងារ ។
vrean.com Latest Questions
កត្តាដែលនាំឲ្យសេដ្ឋកិច្ចជប៉ុនរីកចម្រើនយ៉ាងរហ័សក្រោយសង្គ្រាមលោកលើកទី២ • សកម្មភាពឩស្សាហកម្ម និងសេដ្ឋកិច្ច ប្រកបដោយលទ្ធភាពជាក់ស្តែង និងមានប្រសិទ្ធិភាព • សហជីប សៃបាត់ស៊ូ ចាប់ផ្តើមធ្វើសកម្មភាពលើវិស័យឩស្សាហកម្មធុនធ្ងន់ • ប្រើប្រាស់មូលនិធិរបស់សហរដ្ឋអាមេរិក កែឆ្នៃបច្ចេកទេសទំនើបក្នុងវិស័យផលិតផល • ពង្រីកគ្រឿងឩបភោគបរិភោគ និងផលិតឩបករណ៍ប្រើប្រាស់សម្រាប់តម្រូវការសង្គមទំនើប • ដណ្តើមទីផ្សារអន្តរជាតិពីពួកអឺរ៉ុបខាងលិច • សេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ។
វិស័យដែលជប៉ុនមានប្រៀបជាងប្រទេសនៅអឺរ៉ុបខាងលិចគឺ សំណង់នាវា អេឡិចត្រូនិច កំណាត់សំយោគ រថយន្ត គ្រឿងម៉ាស៊ីនធុនស្រាល ។
ការសាងសង់ប្រាសាទអង្គរវត្ថគឺមិនធម្មតាទេ អង្គរវត្តត្រូវបានសាងឡើងដោយអាណាចក្រខ្មែរនាសម័យអង្គរ។ មានការស្រាវជ្រាវជាច្រើនទាក់ទងនឹងការសាងប្រាសាទនេះ វីឌីអូនេះគឺជាការស្រាវជ្រាវមួយក្នុងចំណោមការស្រាវជ្រាវទាំងឡាយ។
បានជាមានចលនារំដោះជាតិពីនឹមអាណានិគម ព្រោះ ៖ • មានការគាបសង្កត់ជិះជាន់លើនយោបាយ សេដ្ឋកិច្ច និងសង្គម • នៅតាមប្រទេសនីមួយៗមានមគ្គុទេសដឹកនាំឆ្លាតវៃ មានមាគ៍ាត្រឹមត្រូវ • ប្រជាជនការពារប្រពៃណី ទំនៀមទម្លាប់ ភាសា សាសនា វប្បធម៍ របស់ខ្លួន • មានការទាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ពួកអាណានិគមនឿយហត់ ព្រោះត្រូវស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ពិសេសត្រូវទប់ទល់នឹងចលនាកុំមុយនីស្តដែលកំពុងរីកចម្រើន ។ ចលនានៅប្រទេសឥណ្ឌា : • មានសាមគ្គីភាពរវាងប្រជាជននៅទ្វីបអាស៊ី និងអាព្រិច ...
នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជាជាពីរ គឺ ៖ • មនោគមវិជ្ជាសេរី ( មូធននិយម) • មនោគមវិជ្ជាសង្គមនិយម (កុំមុយនីស្ត ) ។
ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជាតិ នៅក្នុងប្រទេសកាណាដានឹងសហរដ្ឋអាមេរិក ៖ • នៅថ្ងៃទី១២ មេសា ១៩៥៣ ព្រះអង្គទ្រង់បានយាងទៅដល់ទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ។ នៅក្នុងទីក្រុងនេះ ព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងទៅកាន់ពួកអ្នកសារពត៍មាន ដោយទ្រង់បានសង្កត់ធ្ងន់ទៅលើបញ្ហាពីរ គឺ ៖ • បញ្ហាទី ១ ៖ ប្រយុទ្ធប្រឆាំង នឹងរបបកុំមុយនីស្ត • បញ្ហាទី ២ ...
ក្នុងការរត់ប្រណាំងសព្វាវុធ សហរដ្ឋអាណានិគមបានគម្រោងបង្កើតដែលសហភាពសូវៀតមិនអាចទប់ទល់បាន។ ព្រឹត្តិការណ៍នេះស្ថិតនៅដំណាក់កាល សង្គ្រាមត្រជាក់ ឬ ការរត់ប្រណាំងសព្វាវុធ ។
ក្រោយពីសហរដ្ឋអាមេរិកត្រូវបាក់មុខដោយសង្គ្រាមវៀតណាម ប្រធានាធិបតីដែលប្រឈមមុខដាច់ខាតជាមួយសហភាពសូវៀត គឺ លោក រីគែន ។ បញ្ជាក់អំពីសំដីនេះ គឺ “ចក្រភពនៃអំពើអាក្រក់” ។
អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃមន្ទីរស២១ គឺ លោក ឌុច (កាំង ហ្គិចអៀវ) ។