បានជាគេនិយាយថា មន្ទីរ ស២១ ជាសោកនាដកម្មសម្រាប់ប្រជាជនខ្មែរព្រោះ កន្លែងនេះជាមន្ទីរឃុំឃាំង សួរចម្លើយដោយការធ្វើទារុណកម្មយ៉ាងព្រៃផ្សែ នឹងយុត្តិធម៍ជាទីបំផុត ដែលឈានទៅដល់ការសម្លាប់យ៉ាងរង្គាល ។ អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃមន្ទីរស២១ គឺ លោក ឌុច (កាំង ហ្គិចអៀវ) ។
vrean.com Latest Questions
របបវាលពិឃាតមានការបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ជា ភូមិភាគ តំបន់ ស្រុក ឃុំ ភូមិ ។
របបវាលពិឃាតកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ មានមេដឹកនាំឈ្មោះ ប៉ុល ពត ។
ទីស្នាក់ការនៃតុលាការអន្តរជាតិតាំងនៅទីក្រុង ឡាអេ (ហូឡង់) ។
តុលាការអន្តរជាតិធ្វើការដោះស្រាយវិវាទផ្នែក ៖ ជម្លោះខាងដែនដី ៖ • នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិបានបញ្ជាឲ្យថៃដកទ័ព និងកម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់ដែលថៃបានលើកទ័ពចូលកាន់កាប់ប្រសាទទាំងកម្រោលនៅឆ្នាំ ១៩៥៤ ។ ជម្លោះដែនសមុទ្រ ៖ • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៤ តុលាការអន្តរជាតិតម្រូវឲ្យបែងចែកដែនទឹករវាងអាមេរិក នឹងកាណាដានៅឈូងសមុទ្រម៉ែន ។ ជម្លោះពាណិជ្ជកម្ម ៖ • ថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៥១ រដ្ឋាភិបាលអ៊ីរ៉ង់បានធ្វើជាតិតូនីយកម្មដោយខុសច្បាប់ទៅលើក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះអង់ក្លូអ៊ី ...
បានជាប្រទេសនៅទ្វីបអឺរ៉ុបខាងលិច នឹងសហរដ្ឋអាមេរិកនាំគ្នាបង្កើតសន្ធិសញ្ញាអាត្លង់ទិចខាងជើង ព្រោះ ដើម្បីការពារទ្វីបអឺរ៉ុបពីពួកកុំមុយនីស្ត ។
កត្តាដែលធ្វើឲ្យសេដ្ឋកិច្ចជប៉ុនរីកចម្រេចឆាប់រហ័សក្រោយពីបានទទួលឯករាជ្យពីសហរដ្ឋអាមេរិកដូចជា ៖ • ប៉ិនប្រសព្វប្រើប្រាស់មូលនិធិពីសហរដ្ឋអាមេរិក • កែឆ្នៃបច្ចេកទេសទំនើបក្នុងវិស័យផលិកម្ម • ចេះតម្រង់មុខសញ្ញាលើការពង្រីកឩស្សាហកម្ម • ដណ្តើមបានទីផ្សារអន្តរជាតិច្រើន ។
បណ្តាប្រទេសនៅអាមេរិកឡាទីនធ្លាប់ស្ថិតនៅក្រោមការត្រួត្រារបស់ សហរដ្ឋអាមេរិក ។ ក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិរបស់ប្រទេសទាំងនោះមាន ៖ • នៅឆ្នាំ១៩៥៩ ប្រទេសគុយបា បានទទួលឯករាជ្យពីអាណានិគមនិយម ។ • នៅនីការ៉ាគ័របានបង្កើតរណសិរ្សសង់ឌីណូ ដឹកនាំដោយលោកអូគូស្កូសង់ឌីណូ ។ ដោយមានមេដឹកនាំត្រឹមត្រូវ និងមានប្រជាជននីការ៉ាគ័រចូលរួមនៅឆ្នាំ១៩៥៩ បានធ្វើឲ្យបដិវត្តន៍ និងសំទុះកាន់តែខ្លាំងក្លា ។ នៅខែកក្កដា ១៩៧៩ បដិវត្តន៍បានផ្តួលរលំរបបផ្តាច់ការប្រតិកិរិយាសូម៉ូសា ដែលរណបសហរដ្ឋអាមេរិក ។ នៅថ្ងៃទី២០ ខែកក្កដា ...
ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ។