នៅទសវត្សរ៍ទី៦០កម្ពុជាប្រកាន់យករបបនយោបាយរាជានិយម។
vrean.com Latest Questions
រាជរដ្ឋាបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធជាផ្លូវការចំនូន០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១២ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១២។
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហុន សោយទីវង្គតក្នុង ព្រះជន្មាយុ៩០ព្រះវស្សា។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហុនពព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ វេលាម៉ោង០១:២០ រំលងអាធ្រាត(ម៉ោងនៅរាជធានីភ្នំពេញ)។ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំងប្រទេសចិន។
សមូហភាវូបនីយកម្ម គឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិតេយ្យ។ គោលនយោបាយនេះបានធ្វើឲ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចជា៖ • ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នាហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុមនីមួយៗ។ • ប្ដីត្រូវបានបំបែកចេញពីបប្រពន្ធកូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយហើយត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា។
ចម្រៀងជាតិនៅសម័យកម្ពុជា ប្រជាធិតេយ្យមានឈ្មោះថា ១៧មេសា មហាជោគជ័យដែលនិពន្ធដោយ ប៉ុល ពត។
ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨នៅក្នុងបក្សកុំមុយនីស្ដ កម្ពុជាប៉ុល ពតមានតួនាទីជាលេខាបក្ស។ចំណែកឯនួនជាវិញមានតួនាទីជាអនុលេខាបក្ស។
ឆ្នាំ១៩៧៥ ជាសមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឍិមបក្សកុំមុយនីស្ដកម្ពុជារូមមាន ប៉ុលពត នួន ជា សោ ភីម អៀ សារី សុន សេង ឈិត ជឿន(តាម៉ុក)និង វ៉នវ៉េត។
នៅសម័យកម្ពុជាប្រជាធិតេយ្យ(ប៉ុល ពត)ពាក្យថាអង្កការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំង អង្កការនីតិបញ្ញាតិ្ដ នីតិប្រតិបត្ដិនិង អំណាចតុលាការ។ អង្ការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា។
សង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិនិងមាតុភូមិដូចជា៖ • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថានអំពើចោរកម្មហឹង្សា អាណាធិតេយ្យការ អត់ឃ្លានអតិផរណា សាច់ប្រាក់ និងទំនិញ…………។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន.និងជំងឺ…។ • ប្រជាជនកម្ពុជានៅតាមបណ្ដោយខេត្ដមូយចំនួនភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង១លាននាក់បានត្រូវស្លាប់និងរបួស • បំផ្លាញគេដ្ឋានរចនាសម្ព័នសង្គមនិងសេដ្ឋកិច្ចពី៧០%ទៅ៨០%ត្រូវបានបំផ្លាញទាំងស្រុង។ • វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រប់បែក បឺ ៥២(B-52) • បំផ្លាញឫសគល់ប្រព័ន្ធអប់រំពោលគឺសិក្សាទាំងអស់ ត្រូវបានបិទទ្វាលែងដំណើរការ • សំណង់អគារសាធាណៈ រោងចក្រឧស្សាហកម្មនិង ចម្ការកៅស៊ូត្រូវបានបំផ្លាញនិងបាត់បង់