និយាយជារួមរបបសាធាណរដ្ឋខ្មែរ(លន់ណុល)បានដួលរលំដោយសារ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច • ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទំាងអស់ • ជារបបដែលរស់រានបានដោយពឹងផ្អែកលើជំនួយសហរដ្ឋអាមេរិក • រដ្ឋបាលទូទាំងប្រទេសមិនអាគ្រប់គ្រងបាន • ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្គុំគ្នានៅទីក្រុងភ្នំពេញដោយជិវភាពត្រដាបត្រដួសហើយ អ្នកដឹកនាំគ្មានជំហរដោះស្រាយ • ទំនិញគ្រប់ប្រភេទបានឡើង ហួសកម្រិតមិនអាចចុះថ្លៃបាន • ខ្មែរចាត់ទុកខ្មែរគ្នាឯងជា សត្រូវដោយសារការលាបព៌ណពីប្រទេសក្រៅ • ការកើតឡើងវិបត្ដិសង្គមពោលគឺភាពអត់ឃ្លានភាពអាណាធិបតេយ្យជំងឺ អតិផរណាភាពឥតការងារធ្វើ….។
vrean.com Latest Questions
ក្រុមខ្មេរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅវេលាម៉ោង៩និង៣០នាទី ហើយរៀបចំពីធីចូលឆ្នាំខ្មែរនៅកម្ពុជា។
មុនថ្ងៃរំដោះ ១៧ មេសា ១៩៧៥ ក្រុមខ្មែរក្រហមបានដូចតទៅ៖ • ដាក់មីននៅគ្រប់ច្រកល្ហលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីកាត់ផ្ដាច់ការដឹកជញ្ជួនអង្ការនិង គ្រាប់រំសេវពី សំណាក់សហេដ្ឋអាមេរិក។ • រឹតបន្ដឹងហើយឡោមព័ទ្ធទីក្រុងភ្នំពេញ ដែលក្នុងពេលនោះមានជនភៀសសឹកបានរស់នៅក្រុងភ្នំពេញបានកើនឡើងប្រមាណ ២លាននាក់។
លោក លន់ ណុល បានផ្ញើរសារលិខិតទៅ លោកប្រធានាធិបតី និច សុនក្នុង គោលបំណងសុំជំនួយបន្ថែម ដើម្បីឲ្យរបបសាធារណរដ្ឋខ្មែរអារស់រាន បានបន្ដទៅទៀត។
ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែរនៅថ្ងៃទី០៩ខែតុលាឆ្នាំ១៩៧០ហើយរស់រានបានដោយសារតែជំនួយយោធាពីសហរដ្ឋអាមេរិក។
បានជាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រប់បេ៥២(B-52)យ៉ាងខ្លាំងមកលើប្រទេសកម្ពុជាគឺដោយសារតែសហរដ្ឋអាមេរិកខ្លាចប្រទេសវៀតណាមខាងត្បូងដែលអាចឲ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាមបាន។ការទម្លាក់នេះបានចាប់ផ្ដើមពីថ្ងៃទី០៦ខែកុម្ភៈដល់ ថ្ងៃ១៥ ខែសីហា ឆ្នាំ១៩៧៣។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប៉ុតពតជួបប្រទះបញ្ហាមាន៖ • គ្មានសិទ្ធិសេរីភាព • ធ្វើពលកម្មហួសកម្លាំងហូបមិនគ្រប់គ្រាន់គ្មានជម្រកគ្មានសម្លៀកបំពាក់ • ទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនុំជំនះ។
ពីឆ្នាំ១៩៦៧ដល់ឆ្នាំ១៩៦៨សេដ្ឋកិច្ចកម្ពុជាមានការរាំងស្ទះនេះដោយសារមូលហេតុដូចជា៖ • ការបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិល្អ • ការចំណាយខ្វះតុល្យភាព • ទិន្នផលកសិកម្មមានកម្រិតទាបដោយសារតែប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព។
ព្រះបាទនរោត្តមសីហនុមានស្នាព្រះហស្ថសំខាន់ៗដូចតទៅ៖ • ទាមទារឯករាជពីពួកអាណានិគមបារាំងជូនជាតិនិងប្រជាជនខ្មែរ។ • បង្កើតនិងធ្វើឲ្យមានការរីកចម្រើននៅសម័យសង្គមរាស្រ្ដនិយម។ • ទាមទារប្រាសាទព្រះវិហារពីថៃដែលបានចូលទៅកាន់កាប់ដោយខុសច្បាប់នៅឆ្នាំ១៩៥៤ • បង្កើតសមិទ្ធិផលនៃហេដ្ឋារចនាសម្ព័ន្ធសង្គមសម័យសង្គមរាស្រ្ដនិយម។
ក្នុងវិស័យកសិកម្មរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្ដនិយបានផ្ដោតលារយកចិត្តទុកដាក់លើផ្នែក៖ • ពង្រីកផ្តៃដីស្រែថ្មី • ការជ្រើសរើសពូជស្រូវថ្មីៗ • ការធ្វើនយោបាយទឹក • ចាត់តាំងក្រុមពេទ្យ ឲ្យចាក់ថ្នាំបង្ការរោគសត្វពាហនៈគ្រប់ទីកន្លែង • បង្កើតឲ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង។