នៅក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានជាចលនារំដោះជាតិចេញពីនីមអាណានិគមដណ្តើមបានឯករាជ្យពីពួកអាណានិគមព្រោះ ៖ • ប្រទេសអាណានិគមនឿយហត់នឹងសង្គ្រាម • ពួកគេសុំទទួចតាំងពីមុនសង្គ្រាម • គាបសង្កត់យ៉ាងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ចរបស់ពួកអាណានិគម • ប្រទេសក្រោមអាណានិគមយល់ពីសិទ្ធិសេរីភាព • អន្តរជាតិជម្រុញឲ្យគោរពសិទ្ធិមនុស្ស ពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពសូវៀត • សាមគ្គីជាតិ និងអន្តរជាតិ • អ្នកដឹកនាំមានមាគ៍ាត្រឹមត្រូវ ។
vrean.com Latest Questions
បានជាពួកនិស្សិតមីយ៉ាន់ម៉ានៅទីក្រុងរ៉ង់ហ្គូន ធ្វើមហាបាតុកម្មទាមទារឲ្យឩត្តមសេនីយ៍ នេវិនចុះចេញពីតំណែងជាបន្ទាន់ ពីព្រោះ ៖ • ប្រើអំណាចផ្តាច់ការលើពួកប្រឆាំង • បង្កើនភាពអយុត្តិធម៍ក្នុងសង្គមកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអំពើពុករលួយ ។
ប្រទេសកម្ពុជាបានធ្លាក់ក្រោមនីមអាណានិគមបារាំងនៅឆ្នាំ ១៨៦៣ ។
បារាំងយល់ព្រមប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ ។
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ ។
ស្ថាប័នអង្គការសហប្រជាជាតិ ដែលបានបញ្ជាឲ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺស្ថាប័នតុលាការអន្តរជាតិ ។
បុព្វហេតុដែលធ្វើឲ្យជនជាតិចិនចំណាកស្រុក គឺ ៖ • កំណើនប្រជាជានដ៏ច្រើន • សង្គ្រាម និងគ្រោះទុរភិក្ស • ការធ្វើពាណិជ្ជកម្ម • ស្វែងរកសិទ្ធិសេរីភាព ។
ជនជាតិចិនចំណាកស្រុកទាំងនេះ រស់នៅប្រទេសសិង្ហបុរី ម៉ាលេស្យា… និងនៅពាសពេញពិភពលោក ( សហរដ្ឋអាមេរិកច្រើនជាង ១លាននាក់) ។
ជនជាតិចិនចំណាកស្រុកទាំងនោះ ផ្តល់ផលប្រយោជន៍ដល់ស្រុកកំណើតរបស់គេ ៖ • ជួយកសាងសង្គម និងផ្សព្វផ្សាយវប្បធម៍ • ផ្តល់ទុនវិនិយោគមួយភាគធំដល់ប្រទេសពួកគេ ។
ក្នុងតួនាទីជាមហាអំណាចផុតលេខលើពិភពលោក សហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងបញ្ហាអន្តរជាតិសំខាន់ៗ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៨៥ : • បញ្ហារីកសាយភាយនៃចលនាកុំមុយនីស្តនៅអាស៊ី អាព្រិច និងអាមេរិកឡាទីន • បញ្ហាការបរាជ័យនៃកងទ័ពសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមវៀតណាមឆ្នាំ ១៩៧៥ • បញ្ហាការលុកលុយនៃកងទ័ពសហភាពសូវៀតនៅក្នុងប្រទេសអាហ្កានីស្ថានឆ្នាំ ១៩៧៩ • បដិវត្តន៍នៅប្រទេសអ៊ីរ៉ង់ឆ្នាំ ១៩៧៩ • បញ្ហាជម្លោះរវាងប្រទេសអេស៊ីប និងប្រទេសអ៊ីស្រាអែល • បញ្ហាសង្គ្រាមផ្កាយរណប • បញ្ហាវិបត្តិប្រេងកាត ។