ប្រទេសអ៊ីតាលីបានបែងចែកជា២គឺ៖ • សាន់ម៉ារីណូស្ថិតនៅភាគខាងកើតប៉ែកកណ្ដាល។ • បុរីវាទីកង់ស្ថិតនៅកណ្ដាលទីក្រុងរ៉ូមដែលជាលំនៅរបស់ស្ដេចប៉ាបមេណាឌិចទី១៦ ដែលជាប្រមុខសាសនាកាតូលិកនៅលើពិភពលោក។
vrean.com Latest Questions
ប្រទេសអ៊ីតាលីមានកោះសំខាន់ៗចំនួន២គឺកោះស៊ីស៊ីលនិងសាដែង ដែលស្ថិតនៅក្នុងលំហសមុទ្រមេឌីទែរ៉ានេ។
ប្រទេសអ៊ីតាលីលាតសន្ធឹងពីជើងទៅត្បូងសម្បូរទៅដោយភ្នំខ្ពស់រាបនិងវាលទំនាបចំនួន៣ភាគ៤នៃផ្ទៃប្រទេស។តសន្ធឹងយ៉ាងដូចម្ដេច?
ប្រទេសអ៊ីតាលីស្ថិតនៅទ្វីបអឺរ៉ុបប៉ែកខាងត្បូង មានផ្ទៃដី៣០១២៣០គម២
សាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅអាឡឺម៉ង់មានឈ្មោះថា ហេដេ ប៊ែរសាងសង់ឡើងនៅឆ្នាំ១៣៥៦។
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។
ផ្នែកសុខភាពនៅអាឡឺម៉ង់ខាងលិចតាមជំរឿនឆ្នាំ១៩៨៦មានដូចតទៅ៖ • មនុស្សប្រុសមានអាយុមធ្យម៧១ឆ្នាំ • មនុស្សស្រីមានអាយុមធ្យម៧៧ឆ្នាំ។ • អាត្រាមរណៈរបស់កុមារគឺ៩នាក់ក្នុង១០០០នាក់ • មានគ្រូពេទ្យទូទាំងប្រទេសសរុបចំនួន១៥៣៨៩៨នាក់ • គ្រូពេទ្យសរុបចំនួន៣០៨៧នាក់ និងគិលានុប្បយិកាសរុបចំនួន២៦៣៤៣៥នាក់។
នៅក្នុងវិស័យសង្គមតើរដ្ឋាភិបាលអាឡឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើ៖ • ប្រាក់ធានារ៉បរងខាងការងារអ្នកគ្មានការងារធ្វើនិងមនុស្សចាស់ជរា • ផ្ដល់សិទ្ធិឲ្យស្រ្ដីស្មើគ្នានឹងបុរស។ • ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាករយៈពេល៦ខែក្រោយឆ្លងទន្លេរួច។ • រដ្ឋាភិបាលបានសង់ផ្ទះថ្មីចំនួន១២លានខ្នងបន្ថែម។
វិស័យពាណិជ្ជកម្មក្រៅប្រទេស តើអាឡែម៉ង់បាននាំចេញរួមមានផលិតផលគីមីម៉ាស៊ីន និងរថយន្ត។
ផលិតឧស្សាហកម្មនិងកសិកម្មដ៏ល្បីឡល្បាញ់របស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានរោងចក្រគ្រឿងអគ្គីសនី រោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតផលគ្រឿងម៉ាស៊ីនធំៗរួមទាំងផលិតផលកសិកម្មមួយចំនួនដូចជាទឹកដោះ សាច់ ផ្លែឈើ និងដំឡូងបារាំង។