ក្រោយពីមរណៈភាពរបស់លោក គ្រូតឆូវ អំណាចត្រូវធ្លាក់ក្នុងកណ្ដាប់ដៃ ឥស្សរ ជនជាន់ខ្ពស់នៃបក្សកុំមុយនីស្ដសហភាពសូវៀតដែលមានវ័យចាស់ៗនិយមរបបអភិរក្ស ពួកគាត់ដឹកនាំប្រទេសមានការរីកចម្រើនទេ ពិព្រោះពុំមានពេលវេលាគ្រប់គ្រាន់ និងមិនបានធ្វើកំណែទម្រង់ ម្យ៉ាងទៀតឥស្សរជនទាំងនេះជាមនុស្សដែលមានសុខភាពមិនសូវល្អ ពោរពេញដោយជំងឺប្រចាំកាយហើយច្រើនស្លាប់នៅក្នុងតំណែង។
vrean.com Latest Questions
លោក គ្រូតឆូវ មានចំណុចខ្សោយជាច្រើននៅលើផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្ដរជាតិដូចជាការការបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើស្ទួយឲ្យបានប្រសើរ និងប្រហាក់ប្រហែលសហរដ្ឋអាមេរិក។ លោកបានធ្លាក់ពិអមណាចនៅឆ្នាំឆ្នាំ១៩៦៤ដោយសារបាត់ការគាំទ្រពីសមាជិកបក្ស។
ចំពោះវិស័យកសិកម្ម តើលោកគ្រូតឆូវ បានធ្វើដូចតទៅ៖ • ពង្រីកផ្ទៃដីដាំដុះលើដីទំនេរ។ • កាប់ឆ្ការដីថ្មីនៅតំបន់កាសាស្ដង់ដើម្បីពង្រីកផលិតផលជាពិសេសលើផ្នែកដំណាំពោត។
ដើម្បីឲ្យផែនការសេដ្ឋកិច្ចនេះកាន់តែមានប្រសិទ្ធិភាព រដ្ឋាភិបាលលោកគ្រួតឆូវ បានធ្វើដូចជា៖ • បង្កើតកសិដ្ឋានរដ្ឋចំនួន១០៥ ទូប្រទេស។ • បង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ចតំបន់ ដែដឹកនាំសហគ្រាស រោងចក្រ និង ធ្វើផែនការនៅតាមតំបន់ ដើម្បីឲ្យផែនការនោះកាន់តែមានប្រសិទ្ធភាព។
លោក គ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី៦នៅឆ្នាំ១៩៥៩ ដើម្បីជម្រុយការអភិវឌ្ឈន៍សេដ្ឋកិច្ចប្រទេសឲ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល២០ឆ្នាំ។
លោក គ្រូតឆូវ បានចាត់ទុកខ្លួនគាត់ថាជាអ្នកនយោបាយដែើស្មោះត្រង់ចំពោះអ្នកដឹកនាំលេនីន ដោយចោទរបបស្ដាលីន ថាជារបបដើរខុសផ្លូវធ្វើឲ្យខូចខាតដល់សង្គម។ គាត់បានដើរតួនាទីជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងនយោធា ដែលបន្សល់ទុកពីរបបស្ដារលីន។
ក្រោយពីមរណៈភាពលោកស្ដាលីន មានព្រឹត្ដការណ៍បានកើតមានឡើងដូចជា៖ • កាត់ទោសអ្នកដែលបានបម្រើក្បាល់ស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន • សម្បត្ដិសាធារណៈដែលមានឈ្មោះស្ដាលីនគឺត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើមវិញ។
លោកដែលបានឡើងអំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ។
លោក ស្ដាលីន បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ នៅអាយុ៧៣ឆ្នាំ ដោយសារតែជំងឺកកឈាមក្នុងខួរក្បាល់។
លោក ស្ដាលីន បានពង្រីងអំណាចរបស់គាត់តាមរយៈការបង្កើតប៉ូលីសសម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋ ឫ សមាជិក បក្សយកទៅដាក់គុក ឫនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជា ទម្ថន់ និងមានអាកាសធាតុអាក្រក់បំផុត។