នៅថ្ងៃបុណ្យខួបទី៧០ ដែលជាមហាមរទីញមួយ គេបានប្រកាសថាដូចម្ដេចចំពោះលោកស្ដាលីន គឺជាបីតាសន្ដិភាពនិងជាអ្នករំដោះជិវិតប្រជាជន។
vrean.com Latest Questions
សេចក្ដីគោរពរបស់ប្រជាជនសូវៀត ចំពោះលោកស្ដាលីន ត្រូវបានគេមើលឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះ របស់លោកស្ដារលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផងនៅតាមសួនច្បារសាធារណៈ។
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹងអាទិទេពមួយអង្គ ពីព្រោះលោកបានជួយស្រោចស្រង់ប្រជាជនសូវៀតឲ្យរួចផុតពីការសម្លាប់របស់ទាតហានណាស៊ីអាឡឺម៉ង់។
ក្រោយសង្រ្គាមលោកលើកទី២ សហភាពសូវៀតបានផ្ដើមកសាងប្រទេសដោយពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ចដោយបានអនុវត្ដផែនការ៥ឆ្នាំ លើកទី៤និងទី៥ ដើម្បីស្ដារភាពយឺតយ៉ាវនៅក្នុងសង្រ្គាមដែលមានការលុកលុយពីអាឡឺម៉ង់។
សហភាពសូវៀតមានទិសដៅតែគត់គឺកសាងប្រទេសតាមឲ្យទាន់សហរដ្ឋអមេរិកដែលជាគូបិបក្ខធំប្រកបដោយគ្រោះថ្នាក់ និងឈរលំដាប់ទី១នៃមហាអំណាចពិភពលោក។
បានជាប្រទេសលោកខាងលិច មានការព្រួយបារម្ភជាមួយប្រទេសចិនពីព្រោះចិនជាប្រទេសធំលំដាប់ទី៤ខាងទឹកដី និងឈរលំដាប់ទី១ ខាងប្រជាជនបានធ្លាក់ក្នុង កណ្ដាប់ដៃមេកុំមុយនីស្ដ ម៉ៅ សេទុង នៅថ្ងៃទី០១ ខឬតុលា ឆ្នាំ១៩៤៩។
លោក វិនស្កុន ឆឺឈីល បានលើកឡើងថា ព្រំដែនអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែក។
សហភាពសូវៀតបានរំកិលព្រំដែនចូលទៅប្រទេសប៉ូឡូញហើយចំណេញបានទឹកដី៩០០០០០គម២។
ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺសហភាពសូវៀត។វិនាសសកម្មទាំងនោះរួមមាន៖ • ផ្លូវរថភ្លើង២ភាគ៣ត្រូវបានបំផ្លាញ។ • រោងចក្រនិងកសិដ្ឋានរដ្ឋជាច្រើនកន្លែងរងការខូចខាតស្ទើរតែទាំងស្រុង។ • កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់។