ដើម្បីទប់ទល់នឹងសហអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យប្រទេសគុយបានាំ ស្ករស ចូររហូតដល់ធ្វើឲ្យដួលរលំផលិតផលស្ករស ក្នុងស្រុក។
vrean.com Latest Questions
សហភាពសូវៀត បានជួយប្រទេសក្រីក្រនៅទ្វីបអាស៊ីអាមេរិកខាងត្បូង និងអាព្រិកដើម្បីពង្រីកមនោគមវិជ្ជាកុំមុយនីស្ដ។
លោក កូបាវឆូវ បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ នៅអាយុ៥៤ឆ្នាំនេះគឺជា ការបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យនិយម។
ការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្ដិលោក ប្រេស្នេវ ត្រូវពឹងផ្អែកលើសមាជិកបក្សកុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់នៅទូទាំងប្រទេស ហើយតួនាទីដ៏សមខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ១៩១៧។
មានជនល្បីល្បាញ ដែលបានរិះគន់ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលលោកប្រេស្នេវរួមមានលោក សុលសេនីស៊ីនជាអ្នកនិពន្ធដ៏ល្បីល្បាញនិងលោកសាខារូស ជាអ្នកប្រាជ្ញរូបវិទ្យា។ជាធម្មតាអ្នកប្រឆាំងត្រូវគឺត្រូវបានគេចាប់ដាក់គក់ ឫបញ្ជូនទៅមន្ទីរពេទ្យ វិកលចរិកដើម្បីអប់រំកែប្រែ។
ដើម្បីបំពេញការរខាត់បង់នៃជញ្ជីងពាណិជ្ជកម្ម សហភាពសូវៀតបានបង្កើន ការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២កោដិដុល្លា អាមេរិកក្នុងមួយឆ្នាំ។
បានជាសហភាពសូវៀតក្លាយជាទីផ្សារដ៏ធំរបស់អែរ៉ុបខាងលិច ពីព្រោះសហភាពសូវៀតបានជួបនឹងវិបត្ដិកសិកម្មមួយយ៉ាងធ្ងន់ ពោលគឺផលិតផលមិនឆ្លើយតប ទៅនឹងតម្រូវការកកនុងស្រុក ដូចជា ស្រូវសាឡី ទឹកដោះ សាច់ បន្លែ និងផ្លែឈើ។
ឥទ្ធិពលនៃសង្គមសម្ភារនិយមបានជម្រុញឲ្យសហភាពសូវៀតត្រូវទិញសម្ភារទំនើបៗជាច្រើនពីអឺរ៉ុបខាងលិច ជាពិសេសគ្រឿងអគ្គីសនី និង គ្រឿងអេឡិចត្រូនិច ដូចជាចង្រ្កានបាយ ទូរទឹកកក ម៉ាស៊ីនត្រជាក់ វិទ្យុម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនថតទូរទស្សន៍។ល។
ការធ្វើកំណែទម្រង់របស់លោក ប្រេស្នេវដើម្បីឲ្យទាន់សហរដ្ឋអាមេរិក មិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋថាសហរដ្ឋអាមេរិកជាសង្គមសម្ភារនិយមដែលមនុស្សរស់នៅ ពោរពេញទៅដោយសម្ភារដែលរត់ទៅតាមចង្វាក់នៃល្បឿនបច្ចេកវិទ្យាទំនើបៗ។
ឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវគឺ លោកប្រេស្នែវនៅឆ្នាំ១៩៦៤។ លោកត្រូវប្រឈមមុខនឹងវិបត្ដិមួយចំនួនដូចជា៖ • វិបត្ដិនយោបាយអន្ដរជាតិ គឺសង្រ្គាមត្រជាត់ • វិបត្ដិផ្ទៃក្នុង គឺបញ្ហាឪនភាពនៃសង្គមកិច្ចសូវៀត។