ចលនាមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាធ្វើឡើងនៅពេលមានកិច្ចព្រមពៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលា ឆ្នាំ1991 ។ កិច្ចព្រមព្រៀងនេះបានផ្តល់ដល់ជនភៀសខ្លួុន និងដោយការខិតខំប្រឹងប្រែងរបស់អគ្គស្នងការ អង្គការសហប្រជាជាតិ សំរាប់ជនភៀសខ្លួុន បានរកដីសំរាប់ធ្វើកសិកម្ម ចែកជូនដល់ជនភៀសខ្លួុនទាំងនោះ ។ ចំពោះជនភៀសខ្លួុនទាំងនោះ អគ្គស្នងការ អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួុនបានអនុវត្តគោលនយោបាយដូចជា ផ្តល់លទ្ធភាពឲ្យជនភៀសទាំងនោះធ្វើការជ្រើសរើសយកដីធ្លីដាំដុះ ឬទទួុលយកជាលុយ ។ នៅខែកក្កដា ឆ្នាំ 1992 ជនភៀសខ្លួុនប្រមាណ 35% សម្រេចចិត្តជ្រើសរើសយកលុយ 25% ជ្រើសរើសយកដីដាំដុះ ...
vrean.com Latest Questions
ជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគ អេម៉ាតូសូអ៊ែ ( Hematozoaires ) មានឈ្មោះថា ប្លាស្មូដ្យូម មានជា៤ប្រភេទ គឺ ប្លាស្មូដ្យូម ហ្វាស់ស៊ីប៉ារ៉ូម ( Plasmodium Falciparum ) ប្លាស្មូដ្យូម វីវ៉ាក់ ( Plasmodium Vivax ) ប្លាស្មូដ្យូម ម៉ាឡារីយ៉ា ( Plasmodium ...
រោគសញ្ញាជំងឺគ្រុនចាញ់មាន ២កម្រិត គឺកម្រិតស្រាល និងកម្រិតធ្ងន់ ។ កម្រិតស្រាយ មាន៣ដំណាក់កាល គឺ : • ដំណាក់កាលទី១ : ស្រៀងស្រាញ រងារញាក់ • ដំណាក់កាលទី២ : គ្រុនក្តៅរហូតដល់ ៣៩-៤០អង្សាសេស្បែកក្រហមរវើរវាយ • ដំណាក់កាលទី៣ : បែកញើសដូចមុជទឹក កំដៅចុះថយ ឈឺក្បាលអស់កម្លាំង កម្រិតធ្ងន់ : ប្រកាច់ ...
តំបន់ដែលប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់ខ្ពស់ជាងគេ គឺតំបន់មាត់សមុទ្រ ខ្ពង់រាប និងតំបន់ជួរភ្នំ ពិសេសគឺភូមិភាគឦសាន ពាយ័ព្យ ឩត្តរ និងចម្ភារកៅស៊ូ ។
ដើម្បីបង្ការជំងឺគ្រុនចាញ់ យើងត្រូវ ៖ • បំផ្លាញជម្រកមូស • ដេកក្នុងមុង ឬមុងអង្រឹងជ្រលក់ថ្នាំ ជារៀងរាល់យប់គ្រប់ពេលទាំងនៅ ក្នុងផ្ទះ និងព្រៃ • ស្លៀកពាក់ ខោអាវវែង និងពាក់ស្រោមដៃ ស្រោមជើងចាប់ពីព្រលប់ទល់ព្រលឹម • ពិនិត្យមុងឲ្យបានត្រឹមត្រូវ ដោយដាក់ជើងមុងក្រោមកន្ទេល ឬកម្រាល មុងនឹងដេក • ដុតធូបមូស ឬបាញ់ថ្នាំមូសនៅតាមទីងងឹត ដើម្បីបណ្តេញមូស ( ប្រសិនបើមាន) • លាបថ្នាំលើស្បែក បង្ការមូសខាំ (ប្រសិនបើមាន)
ជំងឺគ្រុនចាញ់កើតមានលើគ្រប់វ័យទាំងអស់។
មានតែការធ្វើការតេស្តឈាមតាមក្បួរវេជ្ជសាស្ត្រត្រឹមត្រូវតែមួយគត់ដែលអាច ឲ្យអ្នកដឹងថាខ្លួនអ្នកមានឬគ្មានផ្ទុកមេរោគអេដស៍។
ជំងឺអេដស៍មានផលប៉ះពាល់ដល់បុគ្គល គ្រួសារ និងសង្គមដូចតទៅ ៖ • ចំពោះបុគ្គល : សុខភាពចុះខ្សោយ អសមត្ថភាពការងារចំណាយថវិកា ច្រើនលើការព្យាបាល មានវិប្បដិសារីក្នុងជីវិតនិងបាត់បង់ជីវិត ។ • ចំពោះគ្រួសារ : ប្តី ប្រពន្ធ និងកូនអាចឆ្លងមេរោគអេដស៍ បាត់បង់កម្លាំង ពលកម្ម ជីវភាពគ្រួសារធ្លាក់ចុះ មានបន្ទុកថែទាំអ្នកជំងឺក្នុងគ្រួសារ មានទំនាស់ ក្នុងគ្រួសារ ប្រពន្ធ ឬប្តី ក្លាយជាមេម៉ាយ ...
យុទ្ធវិធីរបស់ក្រសួងសុខាភិបាលដើម្បីទប់ទល់និងបញ្ហាកង្វះសារជាតិចិញ្ចឹមដល់កុមារ មានដូចជា ខិតខំប្រឹងប្រែងអប់រំមាតាបិតា ឬអាណាព្យាបាល ឲ្យចេះថែទាំកុមារឲ្យបានត្រឹមត្រូវ ទាំងការបំបៅដោះកូន និងការបង្កើនគុណ ភាពចំណីអាហារដែលសំបូរជីវជាតិអាដូចជា បន្លែសឹ្លកបៃតង បន្លែផ្លែឈើ ពណ៍លឿង សាច់ ស៊ុត ថ្លើមជាដើម ។
អេដស៍ឆ្លងនិងមិនឆ្លងក្នុងករណីដូចជា៖ ករណីឆ្លងអេដស៍ • ការរួមភេទ ដោយមិនបានប្រើសោមអនាម័យត្រឹមត្រូវ • ការប៉ះពាល់ឈាមដោយប្រើម្ជុល ឬរបស់មុតស្រួចរួមគ្នា • ឆ្លងពីម្តាយមកកូនពេលពពោះនិងពេលសម្រាលនិងពេលបំបៅកូន ករណីមិនឆ្លង • ការរស់នៅជាមួយគ្នា អោបរិត ថើប កាន់ដៃ នឹងការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ • តាមរយៈទឹកមាត់ ការដកដង្ហើម • ការបរិភោគ ទឹក ចំណីអាហារមួយគ្នាជាមួយអ្នកជំងឺ • ការប្រើប្រាស់សម្លៀកបំពាក់រួមគ្នាជាមួយគ្នាជំងឺ • ការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមជាមួយគ្នាជំងឺ។ល។