បានជាប្រទេសកំពុងអភិវឌ្ឍន៍មានបញ្ហាការបរិភោគមិនគ្រប់គ្រាន់ព្រោះ ប្រទេសនោះមានកំណើនប្រជាជនខ្ពស់និងផលិតកម្មមានកំណើនយឺតការរីកចម្រើននៃសេដ្ឋកិច្ចនៅមានកម្រិតតម្រូវការក្នុងការប្រើប្រាស់មានការកើនឡើង។ ជីវភាពប្រជាជនកាន់តែក្រីក្រនិងមានកូនច្រើន ។
vrean.com Latest Questions
បានជាគេចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លងព្រោះ ដោយសារជំងឺនេះវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូលដែកគោលញីខាំ ។
ខេត្តដែលប្រឈមមុខនឹងឆ្លងជំងឺគ្រុនចាញ់ច្រើនជាងគេគឺរតនៈគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ បាត់ដំបូង ប៉ៃលិន កោះកុង ពោធិ៍សាត់ ។ ដោយសារតែខេត្តទាំងនោះជាតំបន់ភ្នំ សំបូរព្រៃឈើ ក្រាស់ស្តុក និងការយល់ដឹងពីការឆ្លងជំងឺគ្រុនចាញ់របស់ប្រជាជននៅមានកម្រិត ។
បានជាមានការបំលាស់ប្តូរទីលំនៅជាបាតុភូតសកលព្រោះកើតមាននៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក មិនថាប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍឡើយ ។
មានព្រឹត្តិការណ៍កើតឡើងនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥- ១៩៧៩ដូចជា៖ • ការជម្លៀសប្រជាជនទីក្រុងភ្នំពេញ ដោយបង្ខំឲ្យទៅរស់នៅតាមជនបទ • ការរត់គេចរបស់ប្រជាជនពីប្រទេសទៅសុំជ្រកកោកនៅតាមប្រទេសជិតខាង • ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការកាប់សម្លាប់យ៉ាងរង្គាល ។
ដែលហៅថាការបំលាស់លំនៅ គឺជាកាផ្លាស់ប្តូរកន្លែងរស់នៅពីទីតាំងភូមិសាស្រ្តមួយទៅទីតាំងភូមិសាស្រ្តមួយទៀត ។
មូលហេតុដែលនាំឲ្យមានការបំលាស់នៅគឺ ដោយសារការប្តូរកន្លែងធ្វើការ ការស្វែងរកការងារធ្វើ ការសិក្សា រៀបអាពាហ៍ពិពាហ៍ គ្រួុសារផ្លាស់ទីលំនៅ មាតុភូមិនិវត្តន៍ គ្រោះធម្មជាតិ អសន្តិសុខ ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន ។
បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៍ ។
ចលនាបំលាស់លំនៅផ្ទុយគ្នារវាងឆ្នាំ១៩៧០និងឆ្នាំ ១៩៧៥មានចរន្តពីរផ្ទុយស្រឡះ នៃចលនាបំលាស់លំនៅរបស់ប្រជាជន ។ ក្នុងនោះនៅដើមអំឡុងឆ្នាំ ១៩៧០ ចលនាបំលាស់លំនៅមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងប្រជាជនរស់នៅជនបទ ដែលមកជ្រកកោន និងរកការងារធ្វើនៅក្នុងទីក្រុង ។ ប៉ុន្តែនៅឆ្នាំ១៩៧៥ជាចលនាជម្លៀសប្រជាជនទាំងអស់ដែលរស់នៅទីរួមខេត្ត និងទីក្រុង ឲ្យទៅរស់នៅតាមជនបទវិញ ។
បានជាប្រើប្រាស់កុមារឲ្យធ្វើការងារ ព្រោះ៖ • កុមារជាមនុស្សទន់ខ្សោយគ្មានកម្លាំងតវ៉ា ឬប្រកែកបាន • កុមារមានចំណេះដឹងទាបងាយស្រួលក្នុងការបោកបញ្ជោត • ខ្វះកម្លាំងពលកម្ម និងភាពក្រីក្រ ឳពុកម្តាយគាបសង្កត់ • បរិស្ថានជុំវិញ ។