សិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ ៖ • សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព • សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា • សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី • សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំឱ្យមានការងារកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ • សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន គឺត្រូវមានច្បាប់អនុញ្ញាតឱ្យស្រ្តីឈប់សម្រាកពីការងារក្នុងពេលមុនពេលនិងក្រោយពេលសម្រាលកូន • សិទ្ធិរួមផុតពីទោសប្រហាជីវិតក្នុងពេលមានគភ៌ ប្រសិនបើមានទោសប្រហាជីវិតមនុស្សទោសនេះមិនត្រូវអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។
vrean.com Latest Questions
សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ ។
សិទ្ធិ គឺជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។
បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះបើតាមលក្ខណៈធម្មជាតិនារីភេទ ជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ និងទទួលរងនូវការគម្រាមកំហែងជាពិសេសពីសំណាក់មនុស្សប្រុស ។ ការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានឹងគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់មនសុ្ស គឺជាឩបសគ្គដល់ការចូលរួមរបស់នារី ក្នុងជីវភាពនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌ក្នុងប្រទេស របស់ខ្លួន និងប៉ះពាល់ដល់ការលូតលាស់និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ ។ អនុសញ្ញាបានចែងថា • មាត្រា ១ ៖ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នានៅក្នុងសង្គម គ្រួសារ និងលើគ្ររប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ...
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិនារីមាន ៣០ មាត្រា ។ មាត្រាដែលពាក់ព័ន្ធនឹងសិទ្ធិនារីមានដូចខាងក្រោម • មាត្រា ១ ៖ មនុស្សទាំងអសស់កើតមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ មនុស្សមានវិចារណញ្ញាណ និងសតិសម្យជញ្ជៈ ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព • មាត្រា ៣ ៖ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន • មត្រា ៧ ៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីរច្បាប់ស្មើៗគ្មានដោយគ្មានការរើសអើង ។ ...
មូលហេតុ ដែលកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់បាននោះ គឺដោយសារ ៖ ក. កត្តាទំនៀមទម្លាប់ • កូនស្រីត្រូវនៅជួយកិច្ចការមេផ្ទះ (ការងារផ្ទះបាយ) • កូនស្រីត្រូវធានារ៉ាប់រងជីវភាពគ្រួសារ (លក់ដូរ) ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ • រ៉ាប់រងកិច្ចការសព្វសារពើជំនួសមាតាបិតា ដូចជា ថែទាំប្អូនៗឬចាត់ចែងការងារផ្សេងៗ ។ ខ. សេដ្ឋកិច្ចគ្រួសារ ឬស្ថានភាពគ្រួសារ • ជីវភាពខ្វះខាត មាតាបិតាត្រូវធ្វើជម្រើសដោយផ្តល់អាទិភាពឱ្យកូនប្រុស • កូនស្រីនៅផ្ទះមានប្រយោជន៍ច្រើនជាងកូនប្រុស ។ គ. បញ្ហាទីតាំងសាលារៀន
អង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយអនុវត្តលោមតាមធម្មនុញ្ញនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ដែលមានប្រទេសចូលរួមចំនួន ៥០ ។ ក្នុងគោលបំណង • ធានាសន្តិភាព រិះរកវិធានការកាត់បន្ថយ និងរំសាយគ្រឿងសព្វាវុធ • ប្រឆាំងនឹងការប្រកាន់ពូជសាសន៍ • បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យរវាងប្រជាជាតិនានានៅលើសកលលោក ។
ព្រហ្មវិហារធម៌ទាំងបួនក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុច ៖ • សិទ្ធិមនុស្សបានណែនាំមនុស្សឱ្យចេះស្រលាញ់រាប់អានគ្នាជាបងប្អូន (មេត្តា) • សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃ (មុទិតា) • សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះគោរពសិទ្ធិគ្នា គោរពច្បាប់របស់ប្រទេសស្រឡាញ់យុត្តិធម៌ (ឩបេក្ខា) ។
ករណីកិច្ចរបស់សាមីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន ៖ ក. ចំពោះសាមីខ្លួនផ្ទាល់ • ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា សិ្វយស្រាវជ្រាវ • យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសារសាលារៀនដាក់ឱ្យធ្វើ • គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់ • គោរព និងអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតា ឬអាណាព្យាបាល គ្រូបាធ្យាយ • ចេះរស់ក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព ។
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាកិច្ចព្រមព្រៀងមួយដែលតភ្ជាប់កាតព្វកិច្ចភអនុវត្តដែលផ្តល់អានុភាពគតិយុត្តិពេញលេញដល់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ ដូចនេះ កតិកាសញ្ញានេះជាសមាសភាគីនៃកតិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្នុងសេចក្តីប្រកាសនេះ ។