រៀបរាប់ពីសមាសភាពរដ្ធាភិបាលកម្ពជាព្រមទាំងពន្យល់អំពៅមុខដំណែងគឺ៖ • នាយកមន្ត្រី ជាសមាជិករដ្ធសភា ជាអ្នកដឹកនាំ ការងាគណះរដ្ធមន្ត្រី និងចាតើចែងបញ្ចារាល់សកម្មភាពរបស់រដ្ធាភិបាលលើគ្រប់វិស័យ • ទេសរដ្ធមន្ត្រី សម្តៅលើរដ្ធមន្ត្រីដែលមានអតីតភាពជារដ្ធមន្ត្រី • រដ្ធមន្ត្រី ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ធលេខាធិការជាអនុប្រធានស្ថាប័ន • រដ្ធលេខាធិកា គឺចាប្រធានស្ថាប័ននៃរដ្ធលេខាធិការដ្ធានស្វយ័ត ។
vrean.com Latest Questions
ពន្យល់ពីការផ្តន្ទាទោសចំពោះបទឧក្រិដ្ធប្រល័យពូជសាសន៍គឺ៖ ការវិនិច្ឆឹ័យតោសប្រព្រឹត្តទៅចំពោះករណីឧក្រិដ្ធកម្មប្រល័យពូជសាសន៍មួយចំនួនតូចដែលជាលទ្ធផលនែកាបង្កើតតុលាកាឧក្រិដ្ធកម្មអន្តរជាតិនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ខណះនៃការមកដល់របស់តុលាកាឧក្រិដ្ធកម្មអន្តរជាតិក្នុងឆ្នាំ២០០២ពិភពលោកមានមូលដ្ធាននិងសក្តានុពលក្នុងការនាំឧក្រិដ្ធជនប្រល័យពូជសាសន៍កាន់តែនាំច្រើនទៅកាន់ប្រពន្ធ័យុត្តិធម៌។ជាក់ស្តែងលោកសាដាមហ៊ូស្សេន ជាមេដឹកនាំអ៊ីរ៉ាក់ពីឆ្នាំ១៩៧៩-២០០៣ស្លូបូដាម មីឡូសឺវីក អតីតមេដឹកនាំស៊ែប និងជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជា ប្រជាធិបតេយ្យមួយចំនួនដែលបានដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧៥.១៩៧៨ ដែលត្រូវបាននិងកំពុងកាត់ទោសជាបន្តបន្តាប់ពីបទឧក្រិដ្ធកម្មស្រង្គាមឧក្រិដ្ធកម្មប្រឆាំងមនុស្សជាតិ ការធ្វើទារុណកម្ម យ៉ាងសាហាវឃោឃៅ ការធ្វើទុក្ខបុកម្នេញខាងសាសនានិងអំពើប្រល័យពូជសាសន៍។
ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណះគេត្រូវ៖ ក. គ្រួសារ (family) • ត្រូវចិញ្ចឹមបីបាច់ ថែរក្សា គ្រប់គ្រង • ផ្គត់ផ្គងឲ្យសិស្សារៀនសូត្រគ្រប់កម្រិត • ត្រូវបញ្ចូនកូនៗទៅសាលារៀន • ផ្តល់ចំនីអាហារឲ្យបានគ្រប់គ្រាន់…។ ខ.សាលារៀន(school) • អប់រំ • ធម៌ទួទៅ វិជ្ជាជីវះ…។ គ.សមត្ថកិច្ចសាធារណះ(Responsible) • ជូយឧបត្ថម្ភជាសម្ភារះ ថវិការ បច្ចេកទេស • បង្កើតសាលារៀនបន្ថែមគ្រប់កម្រិត • ទប់ស្កាត់ការជួញដូរនិងកេងប្រវ័ញ្ចកុមា • ផលតល់សេវាសុខភាព កម្សាន្ត ដល់កុមារ…។
ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ធល្អគឺត្រូវ៖ ក.សិស្សល្អ • ត្រូវស្តាប់បង្គាប់ដំបូម្មានលោកគ្រូអ្នកគ្រូ • ចេះគោរពវិន័យ បទបញ្ជា សាលារៀន • យកចិត្តទុកដាក់ស្រាវជ្រាវខិតខំរៀនសូត្រ • មានអធ្យាស្រ័យល្អក្នុងនិងក្រៅថ្នាក់ • មានសីលធម៌ គុណពម៌ សច្ចធម៌ ជានិច្ច។ ខ.កូនល្អ • ស្តាប់ដំបូម្មានលោកឪពុកអ្នកម្តាយ • គោរពជួយយកអាសារលោកទាំងទ្វេ • មានសីលធម៌ក្នុងក្រុមគ្រួសារ • មានសាមគ្គីភាពល្អជាមួយបងប្អូនខ្លួន • ចេះរក្សាកិត្តិយស ទ្រព្យសម្បត្តិគ្រួសារ។ គ.រដ្ធពលល្អ • គោរពនិងអនុវត្តច្បាប់សង្គមជាតិ • ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ • រក្សាទំនៀមទំលាប់ ...
ដើម្បីអាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសដំណាងសិស្សបានគេត្រូវ ៖ • ដាក់ពាក្យឈរឈ្មោះជាបេក្ខជន ដោយមានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួនឲ្យបានច្បាស់លាស់ • មានសមត្ថភាព សីលធម៌ សុជីវធម៌ និងសុខភាពល្អ • ចេះអធ្យាស្រ័យ ចំពោះមិត្តរួមថ្នាក់ • ឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ទាំងការរៀនសូត្រ ទាំងការគោរពវិន័យសាលារៀន • មករៀនទៀងទាត់ យកចិត្តទុកដាក់ក្នុងការសម្អាតអនាម័យថ្នាក់រៀននិងសាលារៀន ។
ការបោះឆ្នោតត្រឹមត្រូវគឺ ៖ • អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធបោះឆ្នោតតែមួយសន្លឹក និងបោះបានតែម្តងគត់ ហើយត្រូវបោះដោយខ្លួនឯងផ្ទាល់ ។ ការបោះឆ្នោតត្រូវធ្វើជាការសម្ងាត់ • អ្នកបោះឆ្នោតមានសេរីភាពក្នុងការសម្រេចចិត្ត បោះឆ្នោតតាមឆន្ទៈ គ្មានការបង្ខិតបង្ខំការគំរាមកំហែង ការលួងលោម ការលួច បន្លំ និងការរារាំង • អ្នកបោះឆ្នោតបានគោរព តាមបទបញ្ជានៃការបោះឆ្នោត ដើម្បីរក្សារបៀបរៀបរយនិងសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោត • មានបេក្ខជនច្រើនរូបចូលរួមក្នុងការប្រកួតប្រជែង ( ពហុបក្ស ) ។
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណះត្រឹមត្រូវគេត្រូវចេះ៖ • កំណត់បញ្ហាឲ្យបានច្បាស់លាស់ ៖ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត។ • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន៖ សរសេរឲ្យបានសមស្រប សម្រាប់ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតឲ្យបានច្រើនតាមដែលអាចធ្វើបាន។ • ពិចារណាទៅលើតម្លៃ៖ តម្លៃខ្លះបានមកពីការបណ្តុះបណ្តាលនិងការអប់រំពីគ្រួសារតម្លៃ ខ្លះទៀតបានមកពីមិត្រភក្តិនិងសង្គមជាតិ។ • ពិចារណាលើឥទ្ធិពលប៉ះពាល់ដល់អ្នកដទៃ៖ ការសម្រេចរបស់យើង អាចប៉ះពាល់ដល់មនុស្សជាច្រើនដូចជាម្តាឪពុក បងប្អូនប្រុសស្រីសាច់ញាតិមិត្រភក្តិនិងអ្នកដទៃ • ជ្រើសរើសវិធីដោះស្រាយមួយ៖ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេបំផុតតាមរយះចំណេះដឹង តម្លៃ សីលធម៌ ទស្សនះសាសនាគោលដៅបច្ចប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេចរបស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ។
ភាពខុសគ្នារវាងអព្ភន្តរញ្ញាណនិងវិចារួមមាន៖ ក. អព្ភន្តញ្ញាណ • ជាពុទ្ធិដំបូងបង្អស់របស់មនុស្សជាពុទ្ធិផ្ទាល់និងភ្លាមៗអ • ជាពុទ្ធិពលផ្ទាល់និងភ្លាមៗ • អវិចាភាព • ចាពុទ្ធិបែបសំយោគ • ជាពុទ្ធិគ្មានទំនាក់ទំនងគ្មានលំដាប់លំដោយ • មានលក្ខណះជាប្រធានវិសយ័ភាព។ ខ. វិចារ • ជាពុទ្ធិបន្ទាប់ • ជាពុទ្ធិប្រយោល • ជាពុទ្ធិបែបវិភាគ • ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់ • ជាពុទ្ធិមានទំនាក់ទំនងមានភាពច្បាស់លាស់មានលក្ខណះជាវត្ថុវិស័យភាព។
សេចក្តីប្រាថ្នារបស់មនុស្សមាន២ប្រភេទ៖ • បំណង់ គឺជាសភាពផ្លូវចិត្តរបស់មនុស្សដែលមនុស្សដឹងខ្លួននៅពេលដែលគេប្រទះឃើញរបស់អ្វីមួយដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះខ្លួនគេ។ • ចំណង់ គឺជាសេចក្តីប្រាថ្នាឬអារម្មណ៍ខ្លាំងក្លាក្នុងការចង់បានឬចង់ធ្វើអ្វីមួយដែលបង្ហាញឲ្យឃើញច្បាស់លាស់ជាបង្គួរ។
រ៉េផ្លិច គឺក្នុងការស់នៅមនិស្សទទួលអំពើមេជ្ឈដ្ធានខាងក្រៅ។