ភេទ និងយេនឌ័រខុសគ្នា ភេទ និង យេនឌ័រ • ភេទៈ កត្តា/លក្ខខណ្ឌជីវសាស្ត្រ ដូច្នេះ មិនអាចកែប្រែបាន • យេនឌ័រៈ កត្តា/លក្ខខណ្ឌសង្គម ដូច្នេះ អាចកែប្រែបាន ភេទ និង យេនឌ័រ ឧទាហរណ៍ • មានតែស្រ្តីទេដែលអាចបង្កើតកូនបាន។ ឧៈ១. ...
vrean.com Latest Questions
តួនាទី “ យេនឌ័រ ” មាន៣យ៉ាងគឺ៖ • តួនាទីមានកម្រៃ • តួនាទីមិនមានកម្រៃ • តួនាទីចាត់តាំងពីសហគមន៏
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ • សិទ្ធិមានវត្តមាន • សិទ្ធិឲ្យមានការគោរពដល់សញ្ញាណជាត់ និងសញ្ញាណវប្បធម៌ • សិទ្ធិស្វ័យសម្រេច • សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ • សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ • សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអន្តរជាតិ • សិទ្ធិដើម្បីវប្បធម៌ រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌ • សិទ្ធិរក្សាការពារវប្បធម៌ • សិទ្ធិរក្សាការពារបរិស្ថាន • សិទ្ធិមិនឲ្យមានការរើសអើងមកលើខ្លួន។ល។
ការរើសអើងប្រឆាំងនារីភេទ គឺជាបានចែកការផាត់ចេញ ឬការកំហិតណាដែលធ្វើឡើងលើមូលដ្ឋានភេទ ហើយបានបង្កឡើង ឬដែលមានទិសដៅធ្វើឲ្យស្ត្រីខូចខាត ឬបាត់បង់នូវការទទួលស្គាល់ ការទទួលបាន ឬការប្រើប្រាស់សិទ្ធិ និងសេរីភាពជាគ្រឹះរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ វិស៧យសេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និងស្ត្រី។
មាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះ ឆ្នោត។
ទំនាក់ទំនងរវាងសិទ្ធិសេរីភាព និងច្បាប់ មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ រីឯច្បាប់ ជានិយាម ជាកាតព្វកិច្ចធំបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម។ ...
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុសំខាន់ៗចំនួន ៤ ដែលមិនអាចខ្វះបានគឺៈ • ផែនដី ឬទឹកដីៈ ផែនដី ដែនដីទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រទល់ អធិបតេយ្យភាពជាតិ។ • ប្រជាជន ប្រជារាស្រ្ដៈ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៍… • អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាលៈ មានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋត្រឹមត្រូវ។ • អធិបតេយ្យភាពជាតិៈ មានសិទ្ធិសម្រេចខាងកិច្ចការនយោបាយ សេដ្ឋកិច្ច ...
រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងបែបមជ្ឈការ និងវិមជ្ឈការៈ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្ដាល) ៖ • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្ដាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ • មានឋានន្ដរស័ក្ដិពី ធំ ដល់ តូច អង្គភាពមជ្ឈការដែលធំជាងគេ គឺរដ្ឋាភិបាលមានៈ • នាយករដ្ឋមន្រ្ដី • ឧបនាយករដ្ឋមន្រ្ដី • ទេសរដ្ឋមន្រ្ដី • រដ្ឋមន្រ្ដី • រដ្ឋលេខាធិការ
ឈ្មោះក្របខណ្ឌ. ប្រភេទក្របខណ្ឌ និងឋានន្ដរស័ក្ដិ នៃក្របខណ្ឌស៊ីវិលៈ ១. ក្របខណ្ឌ រដ្ឋបាលទូទៅៈ • មន្រ្ដីគ្រប់គ្រងរដ្ឋបាលៈ 1. ឧត្តមមន្រ្ដី មាន ៦ ថ្នាក់ 2. វរៈមន្រ្ដី មាន ១០ ថ្នាក់ 3. អនុមន្រ្ដី មាន ១៤ ថ្នាក់ • មន្រ្ដីក្រមការៈ 1. នាយកក្រមការ មាន ៦ ថ្នាក់