ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា មាន ៤ ប្រភេទគឺៈ ១. ប្រភេទធាតុប្រទេសៈ គឺសម្រាប់ផ្ដល់ជូនវរៈជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្ដិភាព…។ មេដាយនេះមាន៣ដូចខាងក្រោម៖ ក.មេដាយជាតូបការ ខ.មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥ គឺ • មេដាយ មហាសេរីវឌ្ឍន៍ • មេដាយ មហាសេនា • មេដាយ មហាធិបឌិន្ទ • មេដាយ សេនា • មេដាយ ...
vrean.com Latest Questions
គោលនយោបាយជា យុទ្ធសាស្រ្ដសំខាន់ ៤ នៃវិស័យអប់រំ មានៈ ១. សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា។ ២.ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព។ ៣. ការផ្សារភ្ជាប់ការអប់រំបណ្ដុះបណ្ដាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម។ ៤. ការស្ដារ និងអភិវឌ្ឍការងារយុវជន និងកីឡា។
ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។ • ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត )ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។ • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ។ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភារតភាព។ • ចូលចិត្តស័្វយសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត។ • ស្រលាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីរបៀបគ្រប់គ្រងការងារត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព ...
សមាជិកទាំងអស់មាន ១២០នាក់ ហើយមានសមាជិកស្រ្ដីតែ ៧រូបទេ។
គណៈកម្មការទាំង ៩ នោះគឺៈ ១. គណៈកម្មការ ការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង ២. គណៈកម្មការ ហិរញ្ញវត្ថុ និងធនាគារ ៣. គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិដ្ឋាន។ ៤. គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត និងការបោសសំអាត
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ។
មាត្រាទី១ ជំពូក១ ត្រង់វាក្សខ័ណ្ឌទី២ បានចែងថាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹតអចិន្រ្ដៃយ៍ មិនចូលបក្ស-សម្ព័ន្ធ និងនៅមាត្រាទី៥១ វាក្សខ័ណ្ឌទី១ ជំពូក៤ ដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអនុវត្តរបបនយោបាយសេរីពហុបក្ស”។
មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
ការធ្វើកូតកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សាព្រោះ៖ • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាសម័យព្រះពុទ្ធជាដើម។ ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន៖ ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន៥ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖ • អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង • សង្គបៈ គឺការគោរពទស្សនៈរបស់អ្នកដទៃ • កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ • វន្ទាគារវៈ គឹជាការគោរពចំពោះអាយុជីវិត ច្បាប់ និងវិន័យ • បុច្មនៈ គឺការចោទសួរ ដើម្បីស្វែងរកសច្ចភាព។