ទំនាស់គឺជាភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយ ដែលពាក់ព័ន្ធផលប្រយោជន៍ឬ ធ្វើអោយបាត់បង់កេរ្តិ៍ឈ្មោះ ។ ទំនាស់ចែកជា២គឹ៖ • ទំនាស់ក្នុង : គឺសំដៅលើទំនាស់ក្នុងប្រទេស ពោលគឺទំនាស់រវាងអង្គ ភាពមួយ ទៅអង្គភាពមួយស្ថាបនាមួយ ទៅស្ថាប័នមួយ ឬ ទំនាស់រវាងក្រុមមួយនិង ...
vrean.com Latest Questions
ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។ហើយការចូលជាសមាជិកនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចខាងក្រោម ៖ • មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម លើការនាំចេញនិងនាំចូល ។ • ទាក់ទាញ បាននូវវិយោគទុនបរទេសចូលមក ធ្វើវិនិយោគលើវិស័យផ្សេងៗ ។ • កសាងសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងឆាប់រហ័ស ។ • លែងមានព្រួយបារម្ភចំពោះគំរាមកំហែង ផ្នែកសន្តិសុខ និងលែងនៅឯកោ ។ • មានសន្តិសុខ ...
កំហុសមេបាមាន៣ គឺ ៖ • ខុសមេបាចាស់ទុំ : ការខុសដោយសារកូនចៅទាស់ទែងគ្នារហូតដល់ឈប់និយាយរកគ្នា ហើយធ្វើឲ្យការរស់នៅមិនមានសេចក្តីសុខ ។ • ខុសមេបាផ្កាប់មុខ : ការខុសដោយសារតែមានអំពើផិតក្បត់រវាងប្តីប្រពន្ធ ធ្វើអោយព្រលឹងមេបាខឹងខ្លាំង • ខុសមេបាក្រមុំកំលោះ : ការខុសដោយសារក្រមុំកម្លោះលើបំពានលើសីលធម៌មេបាហ៊ានប្រព្រឹត្តលួចលាក់ទាក់ទង់រួមសង្វាសជាមួយមិនឲ្យម្តាយឪពុកដឹងឭ។
សមធម៌យេនឌ័រគឺជាលំនាំប្រកាន់យកនូវភាបត្រឹមត្រូវយុត្តិធម៌ចំពោះបុរស និងស្ត្រី។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ វិធានការត្រូវអនុវត្តនៅនឹងកន្លែង ធ្វើឲ្យមានភាពស្មើគ្នាសម្រាប់ជនងាយរងគ្រោះ ទាំងបុរស និងស្ត្រី កុមារា និងកុមារីដើម្បីបង្ការលើការអនុវត្ត ដែលមានភាពរើសអើង។
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ៖ • ការវាយតម្លៃប៉ាន់ប្រមាណ • ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង • ការកំណត់មុខសញ្ញា • គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព។
ហេតុដែលត្រូវចាំបាច់ស្វែងរកការគាំទ្រដើម្បីធ្វើឲ្យមានៈ • ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ • ការចូលរួមគាំទ្រ និងសហការ • យុទ្ធសាស្រ្តយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។
• អាំងឌីកាទ័រ គឺជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា។ • ស្ថិតិ គឺជាបច្ចេកទេសវិទ្យាសាស្រ្តមួយប្រើប្រាស់តួលេខជាមួយមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាណាមួយជាក់លាក់។
កែវឆ្លុះយេនឌ័រ គឺជាឧបករណ៍ដែលរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលនៅក្នុងការប្រតិបត្តិការងារ។
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស៖ ជាកម្រងសំណួរ ការអង្កេត បញ្ជីលក្ខណៈវិនិច្ឆ័យ រៀបចំពាក្យពេចន៍ ឬរូបភាពងាយយល់ ងាយប្រើប្រាស់ អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបមផុត២ច្បាប់ដើម្បីឲ្យបុគ្គលិកប្រើប្រាស់ កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច១០ចំណុច ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរស និងស្រ្តី កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៌ និងជាបន្ទះ ឬជាសន្លឹកដែលធានាបាននូវភាពជាប់លាប់។
ក្រុងអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១ ដោយព្រះបាទ ពញ្ញាយ៉ាត។