ដែលហៅថា ការវិនិច្ឆ័យដោយគតិ គឺជាការថ្លឹងថ្លែងរកខុសត្រូវ ដឹងស្រាលដឹងធ្ងន់ស្របតាមភាពជាក់ស្តែងប្រកបដោយសុឆន្ទៈពិតប្រាកដយល់ដឹងអំពើល្អនិងអាក្រក់ ដឹងសិទ្ធិ ច្បាប់ ការទទួលខុសត្រូវជាដើម ។ ដើម្បីជួយមនុស្សឲ្យធ្វើការវិនិច្ឆ័យប្រកបដោយ គតិបណ្តុះចិត្តគំនិតឲ្យស្ថិតក្នុងភាពយុត្តិធម៌ ឲ្យមានការទទួលខុសត្រូវ មានការពិចារណារកហេតុផល និងមានព្រហ្មវិហារធម៌ជាដើម ៕
vrean.com Latest Questions
ការវិនិច្ឆ័យដោយអគតិគឺមាន ៖ • ការវិនិច្ឆ័យដោយលំអៀងព្រោះស្រឡាញ់ • ការវិនិច្ឆ័យលំអៀងព្រោះស្អប់ • ការវិនិច្ឆ័យលំអៀងព្រោះវង្វេង • ការវិនិច្ឆ័យលំអៀងព្រោះភ័យខ្លាច
ការប្រកាន់ខ្ជាប់នូវសច្ចះធម៌និង ផ្តល់ផលល្អ ដល់ខ្លួនឯង គ្រួសារនិងសង្គមដូចជា ៖ • មិនធ្លាក់ខ្លួនក្នុងផ្លូវខុស • មិនមានសេចក្តីភ័យខ្លាច ឬក្តីអន្តរាយ • រួចផុតពីក្តីតិះដៀលពីសំណាក់អ្នកដទៃ • ទទួលបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ • មានស្មារតីនិងនរ • មានសេចក្តីសុខ សុភមង្គល • រក្សាបាននូវសាមគ្គីភាពរឹងមាំ • ទទួលបាននូវជំនឿទុកចិត្តពីអ្នកដទៃ • ធ្វើឲ្យបុគ្គល គ្រួសារ និងសង្គមស្អាតបរិសុទ្ធ ។
ដែលហៅថា សច្ចះធម៌ គឺសំដៅលើគុណភាពពិតប្រាកដ មិនបន្លំ ទៀងត្រង់ឥតល្អៀង អ្វីដែលប្រាកដមិនភូតកុហក ។
សច្ចះធម៌របស់តុលាការស្ថិតនៅត្រង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយឥតល្អៀង និងមិនលុះក្នុងអគតិទាំងបួន ។
ការរំលោភបំពានលើសិទ្ធិសេរីភាពរបស់មនុស្សធ្វើឲ្យមនុស្ស នោះរស់នៅក្នុងភាពអយុត្តិធម៌ ខូចចិត្ត អស់សង្ឍឹមក្នុងជីវិត គ្មានទីពឹង និងបាត់បង់ឪកាសក្នុងការអភិវឌ្ឍខ្លួន ។
ដែលហៅថា ការរំលោភសិទ្ធិមនុសុ្ស ជាទង្វើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅ សេចក្តីថ្លៃថ្នូរ កិត្តិយស និងបាត់បង់ផលប្រយោជន៍ជនណាម្នាក់ដោយការបំពានច្បាស់ និង ក្រមសីលធម៌ ។
ដើម្បីរក្សាតម្លៃរបស់ខ្លួន មនុស្សម្នាក់ៗត្រូវធ្វើដូចខាងក្រោម ៖ • ចេះគ្រប់គ្រង់ខ្លួនឯង • ចេះច្នៃប្រឌិតការងារប្រចាំថ្ងៃឲ្យស្របតាមពេលវេលា និងកាលៈទេសៈ • មានអាកប្បកិរិយាល្អសមរម្យតាមបែបបទ សង្គម ទំនៀមទម្លាប់ប្រពៃណី និងគោរពអ្នកដទៃ • ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ។
តម្លៃសំខាន់ៗរបស់មនុស្សរួមមានដូចខាងក្រោម ៖ • តម្លៃសោភ័ណ សុខភាព តម្លៃរូប • តម្លៃចិត្ត គំនិត វិចារណញាណ ការត្រិះរិះ ពិចារណាត្រឹមត្រូវ • តម្លៃសេដ្ឋកិច្ច • តម្លៃសង្គម និងនយោបាយ ។
ដែលហៅថា តម្លៃ គឺជាអ្វីៗដែលយើងពេញចិត្ត ឬអ្វីដែលគួរឲ្យស្រឡាញ់ គួរឲ្យចូលចិត្តចង់បាន និងគួរជាទីប្រាថ្នា … ។