គោលនយោបាយអប់រំរបស់កម្ពុជានាបច្ចុប្បន្ននេះ ជម្រុញឲ្យមានស្រ្តីទាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ឧត្តមសិក្សា ។ ការអប់រំពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ព្រោះវាបានជះឥទ្ធិពលដល់ស្រ្តីឲ្យមានការអភិវឌ្ឍដូចជា ៖ ក. អភិវឌ្ឍខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ • ចេះថែទាំសុខភាពរបស់ខ្លួន • ចេះត្រិះរិះពិចារណារកហេតុផលបានត្រឹមត្រូវ • មានអធ្យាស្រ័យល្អ និងគំនិតទូលំទូលាយ • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ…។ ខ. អភិវឌ្ឍគ្រួសារ • ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាព និងអនាម័យ • អប់រំវប្បធម៌ទូទៅដល់កូន
vrean.com Latest Questions
បានជាការកំណត់គោលដៅនៃជិវិតសម្រាប់មនុស្សម្នាក់ៗមានសារៈសំខាន់ៗព្រោះ ៖ • ធ្វើឲ្យជីវិតកាន់តែប្រសើរជាងអ្វីដែលបានជួបកន្លងមក • មានគម្រោងផែនការ • អនុវត្តតាមគម្រោងផែនការនោះបានជោគជ័យ ចំណេញពេលវេលាប្រាក់កាស មិនខាតបង់កម្លាងកាយចិត្ត • អភិវឌ្ឍចំណេះដឹង និងជំនាញកាន់តែប្រសើរឡើង • ជាថ្នោលជម្រុញដ៏ល្អ • ជាត្រីវិស័យសម្រាប់ជីវិត • ឆាប់ទទួលបានជោគជ័យ
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការចូលរួមកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឲ្យបានខ្លាំងក្លាដូចជា ៖ • ចូលរួមបង្កបង្កើនផល • បង់ពន្ធអាករជូនរដ្ឋ • គោរពច្បាប់រដ្ឋ • ថែរក្សាលើកតម្កើង វប្បធម៌ប្រពៃណីជាតិ • ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ក្នុងការគ្រប់គ្រង់ និងអភិវឌ្ឍប្រទេសជាតិ • ការពារនិង ចេះគោរពសិទ្ធិមនុស្ស • ថែរក្សានិង ការពារបរិស្ថាន • ថែរក្សា និងការពារទ្រព្យសម្បត្កិសាធារណៈ ។
យុវជនដែលមានសក្តានុពលមិនអាចវាស់ និងប៉ាន់ប្រមាណបានអាចចូលរួមជួយអភិវឌ្ឍសហគមន៍ និងសង្គមដូចជា ៖ • រៀបចំខ្លួន ខិតខំស្វែងរកចំណេះដឹង ជំនាញ • មានអាកប្បកិរិយាថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងធ្វើអ្វីៗស្របតាម ច្បាប់សង្គម ទំនៀមទំម្លាប់ប្រពៃណីខ្មែរ • ចូលរួមសហការគ្នា ក្នុងការធ្វើអ្វីមួយឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញា ថាមពល និងមានសកម្មនភាពជានិច្ច • ជួយថែរក្សាអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយទៀត • មានគំនិតផ្តួចផ្តើមក្នុងការជួយអភិវឌ្ឍសហគមន៍មិនចាំបាច់តែមនុស្សចាស់ទេ • មិនប្រើប្រាស់គ្រឿងញឿន ជួយទប់ស្កាត់ជម្ងឺអេដស៍មិនប្រព្រឹត្តអំពើអ្វីដែលសង្គមស្អប់ខ្ពើម • ចូលរួមរាល់សកម្មភាពសង្គម • គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជូន ។
ជនដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតគឺ ៖ • អនីតិជន (ជនដែលមានអាយុក្រោម១៨ឆ្នាំ) • វិកលចរិតជន (ជនដែលមានសតិមិនប្រក្រតី) • ពនេចរជន (ជនដែលគ្មានអាស័យដ្ឋានពិតប្រាកដ) • ទណ្ឌិត (ជនដែលជាប់ពន្ធធនាគារ) • ពិរុទ្ធជន (ជនដែលជាប់ចោទ ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថប័នមានសមត្ថកិច្ច) • អនិកជន (ជនដែលមិនមានសញ្ចាតិជាខ្មែរ) ។
រាប់ឈ្មោះក្រសួងនៃរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលបានបម្រើឲ្យវិស័យរដ្ឋបាល វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៌ និងសង្គមសិល្បៈគឺ ៖ ក. ក្រសួងបម្រើឲ្យវិស័យរដ្ឋបាល • ក្រសួងមហាផ្ទៃ • ក្រសួងការពារជាតិ • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ • ក្រសួងផែនការ • ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ • រដ្ខលេខាធិការដ្ឋាន មុខងារសារធារណៈ • ក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ច • ក្រសួងព្រះបរមរាជវាំង ខ. ក្រសួងបម្រើឲ្យវិស័យសេដ្ឋកិច្ច • ក្រសួងសេដ្ឋលកិច្ចនិងហិរញ្ញវត្ថុ • ក្រសួងឧស្សាហកម្ម រ៉ែ ...
សាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បានទេ ។ តួនាទីសង្គមចំពោះសាសនា • ប្រជាជន សាសនិក អ្នកស្រុកអ្នកភូមិ សមាជិកសង្គមគឺជា ស្ថាបនិកជំនឿសាសនាតាមកម្រិតនៃទស្សនៈយល់ដឹងរបស់ខ្លួន ហើយធ្វើការកែលម្អទៅតាមសម័យកាលទៅតាមការនិយមរហូតបង្កើតបានជាអង្គការសាសនាដែលមានអត្ថិភាពមកដល់់សព្វថ្ងៃនេះ ។ • សមាជិកសង្គម គឺជាអ្នកកំណត់ទីសក្ការៈបូជារបស់សហគមន៍ សង្គម ហើយនាំគ្នាកសាងវត្តអារាម ព្រះវិហារ សម្បត្តិវប្បធម៌ លទ្ធកម្ម រៀបចំឲ្យមានវិធីប្រតិបត្តិផ្សេងៗ ខុសប្លែកគ្នាតាមជំនឿសាសនានីមួយៗរៀងខ្លួនបង្កើតបានជាទំនៀមទំម្លាប់ប្រពៃណី ហើយនាំគ្នាប្រតិបត្តិតៗគ្នារៀងមក ។ • ឧបាសក ឧបាសិកា សាសនិកគាំទ្រផ្នែកជីវភាពសម្ភារៈទាំងផ្នែកជីវភាពស្មារតីដល់សាសនាបានបញ្ជូនបុត្រធីតាឲ្យទៅបួសរៀនដើម្បីរក្សា ...
ពុទ្ធពរសម័យពុទ្ធកាលផ្សាភ្ជាប់និងការអប់រំ ។ នៅសម័យពុទ្ធកាលព្រះពុទ្ធពរមាន ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ។ • អាយុៈ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីរក្សាការពារអាយុជីវិតឲ្យគង់វង្ស កុំយកអាយុជីវិតទៅប្រលែងនិងគ្រោះថ្នាក់ ពិសេសពេលធ្វើចរាចរណ៍បើកបរមិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ឡើយ ។ • វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ។ • សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើហឹង្សា បុគ្គលស្ងប់នាំដល់គ្រួសារស្ងប់ ហើយសហគមន៍ក៏ស្ងប់ ឯសង្គមជាតិក៏មានសន្តិភាពដែរ ...
ចំពោះសមាសភាព ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺ ៖ • ព្រះមហាក្សត្រ • ក្រុមប្រឹក្សាធម្មនុញ្ញ • ស្ថាប័ននីតិបញ្ញត្តិ • ស្ថាប័នរដ្ឋាភិបាល • ស្ថាប័នតុលាការ • មន្រ្តីរាជការ កងកម្លាំងងប្រដាប់អាវុធក្នុងមុខតំណែង • បុព្វជិតសាសនា • សមាជិកគណបក្សនយោបាយ • ក្រុមប្រឹក្សាឃុំ សង្កាត់ • ទណ្ឌិត ពិរុទ្ធជន អនីតិជន មនុស្សឆ្កួត ។
ប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ៤ដងរួចមកហើយគឺ នៅឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និងឆ្នាំ ២០០៨ ។ ហើយអាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមក្នុងការប្រកួតប្រជែងយកសម្លេងគាំទ្រគឺ ៖ • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ • គណបក្សហ៊្វុនស៊ីនប៉ិច • គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ • គណបក្សប្រជាជនកម្ពុជា • គណបក្សសង្គ្រោះជាតិ • គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច