មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា ៖ • ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ ។ • ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។ • ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបំរើនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ • សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធិភាព ។
vrean.com Latest Questions
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ • គោលការណ៍តនិត្យានុកូលភាព • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖ • កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។ • កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។ • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០ • ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។ • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។ • កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។ • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ...
ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមធ្វើដូចជា៖ • ខិតខំរៀនសូត្រសូត្រឪ្យមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីបំរើសង្គម និងប្រយោជន៍សំរាប់ខ្លួនឯងក្នុងការរស់នៅ • ត្រូវស្វែងយល់ពីច្បាប់សង្គមម និងគោរពឪ្យបានខ្ជាប់ខ្លួន • សិក្សាអំពីក្នុងប្រែប្រួលព្រឹត្តការណ៍ក្នុងសង្គម • កុំប្រព្រឹត្តក្នុងខុសសីលធម៌សង្គម • ចូលរួមគ្រប់សកម្មភាពស័្មគ្រចិត្តក្នុងសង្គម • ចូលរួមក្នុងបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន • ត្រូវខិតខំឪ្យក្លាយខ្លួនជាពលរដ្ឋគំរូក្នុងសង្គម ។
ប្រភេទនៃការរិយាល័យធិបតេយ្យមាន ៨ប្រភេទដូចជា ៖ • រាល់ការប្រតិបត្តិច្បាប់ និងនិតិវិធីគួរតែមានសរសេរជាលាយលាក់អក្សរច្បាស់លាស់ • ត្រូវបែងចែកការងារឪ្យត្រូវតាមជំនាញរបស់គេកុំឪ្យដណើមដំណែងគ្នា • រាល់សកម្មភាពទាំងឡាយត្រូវបានពិនិត្យនិងគ្រប់គ្រង់ទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រេមនៃអំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាចឪ្យគ្នាបន្ដបន្ទាប់ ។ យើងជាចៅហ្វាយគេចាំតែយកតែរបាយការណ៍សរុបពីគេ ដើម្បីធ្វើការប្រៀបធៀប និងកែតំរូវ ។ • រាល់ការប្រាស្រ័យទាក់ទងគ្នា គួរតែតាមបញ្ជាទៅតាមដំណាក់កាលនៃការរៀបចំអាចពីក្រោមឡើងលើ ឬពីលើចុះក្រោមកុំឪ្យរំលងនូវចំណុចណាមួយឪ្យសោះ • មុខដំណែងទាំងឡាយគួរតែផ្តល់ឪ្យលើកទឹកចិត្តនូវអ្វីដែលគេ បានសំរេច ជាពិសេសអ្នកដែលមានគុណសម្បត្តិល្អបំផុត • មុខតំណែងអ្នកគ្រប់គ្រង់ការិយាល័យគួរតែបង្កើតឪ្យមានកម្រិតនៃប្រាក់ការងារតាមឋានានុក្រមការងារ
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបតើអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និងបន្ដចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដីនិងគ្រួសារខ្មែរត្រូវធ្វើដូចជា ៖ • ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរដំណែលបន្សល់ទុកពីដូចតា • ពង្រីងសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើងឈរលើមូលដ្ឋានអប់រំវប្បធម៌ សិល្បៈ • ច្នៃប្រឌិតស្នាដៃសិល្បៈ ឪ្យបានច្រើនដើម្បីបញ្ជាក់ការអះអាងកាន់តែខ្លាំងឡើងនូវប្រភពសិល្បៈបុរាណខ្មែរ • បំពាក់ចំណេដឹងពីវប្បធម៌ជាតិនៅឆាតអន្ដរជាតិ ឪ្យបានផុសផុល និងសកម្មបំផុត • គោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ស្ដាប់ដំបូន្មានឪពុកម្ដាយ ចាស់ទុំ គ្រូអាចារ្យ ។
របបមាតាធិបតេយ្យមានកំណើតតាំងពីពេលសម័យព្រះនាងលីវ យី គ្រងរាជ្យប្រទេសនៅស.វទី១ នៃនគរគោកធ្លក ។ ហើយផ្នត់គំនិតនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ។ ឧទាហរណ៍ ពាក្យហៅប្រចាំថ្ងៃ មេសោរ មេទ័ព… ...
ការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រួវធ្វើដូចជា ៖ • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នក ប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួងឯង និងចំនាញបន្ថែមលើអ្នករត់ ការក្រៅផ្លូវការ ។ • ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រី្តរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាសា់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ មិនត្រូវការក៏ដោយ ។ ប៉ុន្ដែក្នុងឥរិយាបថជាអ្នករបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ • ផ្តល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈ ត្រូវផ្លល់សេវាដល់ទីកន្លែងដែលអ្នកប្រើប្រាស់ ...
ដើមកំណើតលទ្ធិប្រជាធិតតេយ្យមានដំណើរដូចតទៅ ៖ ពាក្យប្រជាធិតេយ្យដំបូងឡើយបានចាបផ្ដើមចេញពិគំនិតទស្សនវិជ្ជានិងមយោបាយ នាសម័យបុរាណរបស់ប្រទេសក្រិចដោយលោក Cleisthenes នៅឆ្នាំ៥០៧ BCE ។ លោកត្រូវបានចាត់ទុកជាបិតាធិបតេយ្យនៃប្រជាជនអាតែន ។ បន្ទាប់មកលោកបានលើកសំណើរឪ្យមានការកែទំរងទាំងស្រុងនៃប្រព័ន្ធរដ្ឋាភិបាល ហើយក្រោយមកសំណើរនេះត្រូវបាអនុម័តដោយសភាក្រិច ។ បន្ទាប់មកលោកក៏ជាអ្នកលើកឡើងនូវគោលការណ៍សមភាពសិទ្ធចំពោះ មនុស្សប្រើអំណាចទៅឪ្យប្រជាពលរដ្ឋកាន់តែច្រើន ។ ក្នុងកំឡុងពេលនោះពាក្យប្រជាធិតេយ្យ (ពលរដ្ឋជាអ្នកកាន់អំណាច) ត្រូវប្រើប្រាស់ជាលើកដំបូងដោយអ្នកអាតែន ដើម្បីកំណត់ប្រព័ន្ធថ្មីៗរបស់រដ្ឋាភិបាល ។ ដើមបង្អស់វាមានចរិតលក្ខណៈពីរដាច់គ្នា ៖ • ទី១ មានការជ្រើសតាមក្រុមនៃប្រជាពលរដ្ឋធម្មតាឲ្យចូលធ្វើការងាររដ្ឋាភិបាលនិងតុលាការ ...
ការគ្របគ្រងគឺជាការប្រើប្រាស់ធនធាន មនុស្សនិងធនធានផ្សេងៗទៀតដើម្បីសម្រេចឪ្យនូវគោលបំណងទាំងឡាយ ។