ចតុកោណទាំងបួនសម្រាប់ជម្រុញកំណើមាន ៖ ចតុកោណទី១ ការលើស្ទួយវិស័យ កសិកម្ម ដែលរួមមានមុំ៤គឺ • ការលើកម្ពស់ផលិតភាព និងពិធីកម្មវិស័យកសិកម្ម • កំណែទម្រង់ដីធ្លី និងបោសសម្អាតមីន • កំណែទម្រង់វិស័យនេសាទ • កំណែទម្រង់ព្រៃឈើ ចតុកោណទី២ ការបន្តស្តារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានមុំ៤គឺ ៖ • បន្តការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស • គ្រប់គ្រង់ធនធានទឹក ...
vrean.com Latest Questions
នៅក្នុងសង្គមគ្រួសារមានសារៈសំខាន់ដូចជា ៖ • គ្រួសារជាកន្លែងសម្រាប់ពូជសាស្រ្ដរបស់មនុស្ស • គ្រួសារជាកន្លែងសម្រាប់ធ្វើ សង្គមនីយកម្មដល់អ្នក ជំនាន់ក្រោយរបស់ពួកគេ • គ្រួសារជាភ្នាក់ងារត្រួតពិនិត្យសង្គម • គ្រួសារជាស្នូលនៃសេដ្ឋកិច្ច • របៀបរៀរយនៃទំនាក់ផ្លូវភទ • អារម្មណ៍ឪ្យគ្នាទៅវិញទៅមក • អនុវត្តសកម្មភាពសេដ្ឋកិច្ច ។
ការបង្កើតនូវការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខ័ណ្ឌមានគោបំណងដូចជា ៖ • ធ្វើឪ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព កាន់បន្ថយអំពើពុករលួយ បង្កើនភាពទុកចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ • បង្កើននូវយន្ដការការចូលរួមនិងផ្ដល់ឪកាលសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ ជាមួយរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ • ធ្វើឪ្យប្រជាពលរដ្ឋទទួកបាននូវអ្នកសម្រុះសម្រួល អព្យាក្រឹត្យមួយដែលជួយពួកគាត់ក្នុងការដោះស្រាយជម្លោះជាមួយរដ្ឋបាលក្រុង ស្រុកខ័ណ្ឌ ។
រៀបរាប់ប្រាសាទតាមរចនាបថនីមួយៗ ៖ + រចបថបភ្នំដា ស.វទី១ ដល់ស.វទី៥ + រចនាថបសម្បូរណ៍ គ.ស៦១៥ ដល់៦៥០ ពាក់កណ្ដាលទី១ នៃស.វី៧រួមមានប្រាសាទ • ប្រាសាទភ្នំធំ • ប្រាសាទដំបងដែក + រចនាបថព្រៃក្មេង គ.ស ៦៣៥ ដល់ ៧០០ • ប្រាសាទព្រៃក្មេង • ប្រាសាទស្វាយព្រាហ្មណ៍ • ប្រាសាទភ្នំបាសិត • ប្រាសាទអណ្ដែត ។
ការសិក្សាវប្បធម៌ អរិយធម៌ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ពីប្រភពលក្ខណៈ និងតម្លៃនៃវប្បធម៌ដេលជាដួងព្រលឹងរបស់ខ្មែរឲ្យបានច្បាស់លាស់ ។ ការដឹង ការស្គាល់អរិយធម៌ខ្មែរបានច្បាស់លាស់ ធ្វើឲ្យកូនខ្មែរមានមោទភាពចំពោះជាតិ ពោលគឺ អត្តសញ្ញាណជាតិ ឧត្តមគតិជាតិរបស់កូនខ្មែរយើង ។ តើឧត្តមគតិជាតិ និងអត្តសញ្ញាណជាតិជាអ្វី ?
បានជាគេពោលថា វប្បធម៌លូតលាស់ដោយសារការអប់រំបញ្ញាពីព្រោះ ៖ • បញ្ញាស្ថិតនៅត្រង់ខួរក្បាល ដែលក្លាយទៅជាទីបញ្ជាការគ្រប់គ្រង់សកម្មភាពរបស់មនុស្ស ។ • ការអប់រំ ការបណ្តុះបណ្តាលចំណេះដឹង បញ្ញានិងគុណធម៌ជាមូលដ្ឋានគ្រឹះនៃការលូតលាស់លើគ្រប់វិស័យ ។ • ការអប់រំបញ្ញាធ្វើឲ្យមនុស្សចេះគិត ត្រិះរិះពិចារណាវែកញែក វិភាគ ថ្លឹងថ្លែង ដើម្បីឈានទៅរកគំនិតច្នៃប្រឌិតប្រកបដោយវិចារណញាណ ។
អាយុជីវិតអាចរស់បាន ឬបាត់បង់គឺស្ថិតនៅត្រង់វប្បធម៌របស់ជាតិនោះ ហេតុនេះហើយបានជាគេនិយាយថា វប្បធម៌ជាព្រលឹងជាតិ បើវប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិរុងរឿង ។ វប្បធម៌ សំដៅដល់ការបណ្តុះបណ្តាយ ចំណេះវិជ្ជា ប្រាជ្ញាស្មារតី ឲ្យបានលូតលាស់ចម្រើនតាមវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។ ឯប្រលឹងជាតិ បានដល់អាយុជីវិតរបស់ប្រជាជន និងមាតុភូមិរបស់ខ្លួនហើយវប្បធម៌ជាមែកធាងរបស់អរិយធម៌ ដេលក្នុងនោះមាននៅភាសានិយាយ ទស្សនវិជ្ជា អក្សរសាស្រ្ត អក្សរសិល្ប៍ ជំនឿសាសនា ប្រពៃណី ទំនៀមទំម្លាប់ របៀបរបបរស់នៅ ...
ទេសចរណ៍ត្រូវបានគេបែងចែកជា៤ប្រភេទ គឺ ៖ • ទេសចរណ៍ធម្មជាតិ • ទេសចរណ៍វប្បជាតិ • ទេសចរណ៍កែច្នៃ • និងទេសចរណ៍ជំនួញ ។
គ្រូ ជាជនគំរូដល់មហាជនគ្រប់រូប និងគ្រប់ឥរិយាបថ ទាំងដេក ដើរ ឈរ អង្គុយ និយាយស្តី ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ យើងត្រូវកសាងមនុស្សពេញលេញ ដែលមានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែកព្រមគ្នាដោយតុល្យភាពរវាង ប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្នៃថ្នូរ មានចំណេះដឹង បំណិន បទពិសោធន៍ ចេះអធ្យាស្រ័យ សហការ សាមគ្គីភាព ...
ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរ ដូចជា ៖ ក. ផលប្រយោជន៍នៃទេសចណ៍ អន្ដររជាតិ • បង្កើតចំនូចនិងការផ្លាស់ប្ដូរជាមួយបរទេស • បង្កើតអាជីពដោយផ្ទាល់ មួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវា • វិភាគទានដល់ចំណូលរដ្ឋ • ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមនទាំងមូល • ជំរុញការពង្រឹកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សិប្យកម្ម ជលផល… ។ ល ។ • ជួយរក្សាប្រពៃណី វប្បធម៌ ...