បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារព្រោះ ៖ • កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត • វ័យកុមារត្រូវការចំណេះដឹងទូលំទូលាយ • ជាអ្នកទទួលខុសត្រូវចំពោះវាសនារបស់ ប្រទេសជាតិនិងឆាកជីវិតរបស់ខ្លួននាពេលខាងមុខ • កុមារកំពុងលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី • កុមារត្រូវការសិទ្ធិជាងអ្វីទាំងអស់ ដូចនេះយើងត្រូវផ្តល់អ្វីដែលល្អចំពោះកុមារ ឬធ្វើការជម្រុញពួកគេឲ្យក្លាយជាមនុស្សល្អ ។
vrean.com Latest Questions
ការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ • ធ្វើឲ្យមានទំនាក់ទំនងល្អ • បណ្តាលឲ្យចិត្តជ្រះថ្លារីករាយ • ទទួលបានការគោរព និងកោតសរសើរពីសំណាក់អ្នកដទៃ • ធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខក្សោមក្សាន្ត • កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម • មានទំនុកចិត្តលើអ្នកដទៃ • ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត • មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ។
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន បញ្ហាទាំងអស់នេះបណ្តាលមកពី ៖ កត្តាគ្រួសារ • ភាពកក្រីក្រលំបាក ដែលជាហេតុនាំឲ្យងាយស្រួលក្នុងការទាញយុវជន • មិនបានអប់រំកូន ឬបណ្តែតបណ្តោយកូនចៅឲ្យខ្វះការអប់រំ ឬក៏ជាអ្នកដែលទម្រើសកូន • ជាប់រវល់និងការងារ មុខរបររកស៊ី ឬក៏រវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបានអប់រំកូនហើយមានទស្សនៈថា ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅគឺជា ភារកិច្ចតែមួយរបស់គ្រួសារដែលជាហេតុធ្វើឲ្យយុវជនទាំងនោះមានឪកាសគ្រប់គ្រាន់ក្នុងការធ្លាក់ខ្ឡួនទៅក្នុងបញ្ហាអសកម្មទាំងពួងនេះ ។។ កត្តាសាលារៀន • ជីវភាពរបស់គ្រូបង្រៀនមានកម្រិតទាបជាងសិស្ស ដែលជាហេតុធ្វើឲ្យគ្រូមិនហ៊ានិយាយស្តីសិស្ស ...
អត្តសញ្ញាណជាតិខ្មែរបានប្រើនិមិត្តរូបដូចជា៖ • ទង់ជាតិ • ចម្រៀងជាតិ • និងសញ្ញាណជាតិ ។
លកក្ខណៈសំខាន់របស់និមិត្តសញ្ញាណជាតិរួមមាន៖ • ស្គាល់ពីប្រភពលក្ខណៈនិងត៥ម្លៃរបស់ព្រលឹងជាតិបានច្បាស់លាស់ ក៏ដូចជាឈានទៅស្គាល់អរិយធម៌ខ្មែរ ហើយនាំឲ្យមនុស្សខ្មែរមានមោទនៈភាពជាតិ មនសិការជាតិពិសេសស្គាល់ពីឧត្តមប្រយោជន៍ជាតិ និងប្រជាជន • ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិតាំងពីបុរាណ • មានទឹកចិត្តស្រឡាញ់ការពារ និងថែរក្សាជាតិ • ហ៊ានលះបង់អ្វីៗដើម្បីជាតិ ផលប្រយោជន៍ជាតិ ឬដើម្បីបុព្វហេតុជាតិនិងប្ហរជាជន ។
មូលហេតុដែលបង្ហាញពីការវិវាទឬខ្វែងគំនិតគ្នារួមមានៈ • ការបរិហាកេរ្តិ៍គ្នា • ការរំំលោភលើផ្លូវភេទ • ការវាយតប់គ្នាដោយមូលហេតុផ្សេងៗ • ការលែងលះប្តីប្រពន្ធ • ជម្លោះដែលនាំឲ្យមានរបួសស្នាម • ការវាយដណ្តើមស្រីញីគ្នា • អំពើចោរកម្ម • ការកាប់សម្លាប់គ្នា • ការលេងល្បែងស៊ីសង់ • ការមិនគោរពសម្តី ឬគោរពពាក្យសច្ចៈ • ជម្លោះទៅលើដីធ្លី • ការមិនចេះអត់ឪនអធ្យាស្រ័យរវាងគ្នា និងគ្នា • បងធំបងតូចជើងកាង • គ្រឿងញៀន • បុណ្យសក្តិ អំណាចទ្រព្យសម្បត្តិ • ការយល់ច្រលំនិងគ្នា ។ល។ ជាដំណោះស្រាយនូវទំនាស់ទាំងនោះប្រកបដោយសុវត្ថិភាព និងជោគជ័យខ្ពស់រួមមានដូចខាងក្រោម៖ • សិក្សា និងពិនិត្យជម្លោះដែលកើតមានឲ្យបានច្បាស់លាស់និងត្រឹមត្រូវ
បានជាខ្មែរដើមជឿលើព្រលឹងព្រោះថា៖ កាលដើមឡើយពួកគររស់នៅជាកុលសម្ព័ន្ធជាអ្នកដឹកនាំ ជាអ្នកទទូលខុសត្រូវ លើវាសនាកូនលើកុលសម្ពន្ធ័នៅបេលមានអាសន្នអន់ក្រ មេក្រុមកុលសម្ព័ន្ធ គឺជាអ្នកការពារសុខសុវត្ថិភាពឲ្យកូនក្រុមកុលសម្ព័ន្ធ ឬជាអ្នករកយុត្តិធម៌សព្វបែបយ៉ាងទាំងអស់ អំពើល្អរបស់មេក្រុមសម្ព័ន្ធនេះឯងធ្វើឲ្យជាប់នូវខួរក្បាលគ្រប់ៗគ្នារបស់កូនក្រុមកុលសម្ព័ន្ធដល់ពេលមេក្រុមកុលសម្ព័ន្ធស្លាប់ទៅ គេតែងតែលើកនរណាមួយដេលមានវីរភាពអង់អាចក្លាហាន មានគតិយុត្តិធម៌ជាអ្នកដឹកនាំបន្ត។ នៅពេលគេជួបឧបសគ្គ ឬជួបនិងបាតុភូតធម្មជាតិគេតែងតែពឹងសមត្ថភាពក្នុងខ្លួនគេឲ្យអស់ពីសមត្ថភាពហើយ ទើបគេពឹងលើកម្លាំងក្រៅខ្លួនរបស់គេទៀត កឺបន់ស្រន់អំពាវនាវរកព្រលឹងមេក្រុមកុលសម្ព័ន្ធរបស់គេឲ្យជួយដល់ពួកគេឲ្យចាកផុតពីគ្រោះថ្នាក់ ភាពអស្ចារ្យរបស់ព្រលឹងក្រៅខ្លួនដែលធ្វើឲ្យគេរួចពីគ្រោះថ្នាក់នេះ ហើយបណ្តោយឲ្យមានជំនឿលើព្រលឹងមេកុលសម្ព័ន្ធ ជាព្រលឹងរបស់វវីរជនដែលសព្វថ្ងៃនវហៅថា ជំនឿទៅលើអារក្ស អ្នកតាទើបប្រជាជនខ្មែរយើងសព្វថ្ងៃនៅតាមតំបន់ខ្ពស់ រាបនៅសេសសល់ការគោរពអារក្ស អ្នកតាបញ្ជាន់អាក្សរ ដើម្បីកសាងសួរសុំសេចក្តីសុខ គ្រប់បែបយ៉ាង ។ ជំនឿលើព្រលឹងទាំងអស់នោះហើយ ...
ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន៖ ក. សិទ្ធិ • សិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត • សិទ្ធិចូលរួមបង្កើតគណបក្សនយោបាយសមាគមន៍ផ្សេងៗ • ទាមទារឲ្យរដ្ឋាភិបាលធ្វើតាមការទាមទាររបស់ខ្លួន ខ. កាតព្វកិច្ច • គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ និងច្បាប់នានា • គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ • ចូលរួមដឹងឭ និងចូលរួមចំណែកគ្រប់ភារកិច្ចរបស់រដ្ឋ • ហ៊ានបញ្ចេញមតិ ជជែកវែកញែករកខុសត្រូវ ។
ជាតិបានន័យថាកំណើត ការរកកើត ។ ស្នេហា គឺជាការស្រឡាញ់សិទ្ធិ ស្រឡាញ់ជាប់ចិត្ត ។លក្ខណៈរួមរបស់ជាតិមាន ទឹកដី ប្រជាជន នយោបាយ និងវប្បធម៌អរិយធម៌របស់ជាតិ ។ ជាតិ ជាសកម្មភាពពលកម្មផ្នែកខួរក្បាល និងរូបរាងកាយរបស់មនុស្ស ដែលប្រកបដោយសុឆន្ទៈ ដើម្បីជាតិបុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព និងគុណធម៌របស់មនុស្ស ។ ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យលិចលង់នាំឲ្យអស់សមត្ថភាពពុំអាចហៅថាស្នេហាជាតិបានឡើយ។ គុណសម្បត្តិរបស់អ្នកស្នេហាជាតិមាន ៖ ត្រូវបំពេញវីរភាពសកម្មភាពដើម្បីជាតិដូចជា ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ស្រឡាញ់លើកតម្កើងជាតិ ...
ប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ ? ព្រះពុទ្ធសាសនាបានអប់រំទូន្មានប្រៀនប្រដៅដល់ពុទ្ធិសាសនិកជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេសកម្ពុជាដូចជា៖ • អប់រំទូន្មានពុទ្ធសាសនិកឲ្យប្រព្រឹត្តតែអំពើល្អ • តាំងចិត្តឲ្យស្អាតផូរផង់ • ដឹកនាំជីវិតដោយសន្តិភាព • ប្រកាន់ធម៌អហិង្សាតាមរយៈសីលប្រាំ និងសីលប្រាំបី ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមព្រោះ ៖ • ព្រះសង្ឃជួយប្រៀនប្រដៅមនុស្សឲ្យចេះអាន សរសេរតាំងពីដើមរៀងមក • ជួយកសាងសាលារៀន ផ្លូវ ស្ពាន ថ្នល់ មន្ទីរពេទ្យ… • ធ្វើឲ្យវិស័យនយោបាយមានការងារឯកភាពគ្នា។