ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖ • វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។ វិភាគចែកចាញជា២ផ្នែកគឺ៖ • វិភាគពិត ជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។ • វិភាគក្នុងគំនិត ជាការបំបែកក្នុងកត្តាផ្សេងៗនៃបាតុភុតដោយប្រើគំនិត។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេតែផ្ដល់ឲ្យយើងបានត្រឹមសម្មតិកម្មតែប៉ុណ្ណោះ។ • សំយោគ គឺការប្រមូលធាតុផ្សេងៗឲ្យបានជាវត្ថុរាវមួយ។ សំយោគមាន២បែបគឺ៖ • សំយោគពិត ជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់បង្កើតឲ្យបានអង្គវត្ថុមួយ។ • សំយោគក្នុងគំនិត ជាសំយោគគ្មានអត្ថិភាពផ្នែករូមធាតុទេដែជាសំយោគមួយដែលប្រព្រឹតឡើងដែក្នុងចិត្តប៉ុណ្ណោះ។ សំយោគក្នុងគំនិតចែកចេញជាសំយោគបញ្ញត្តិសំយោគណិតវិទ្យានិងសំយោគបដិសំយោគ។
vrean.com Latest Questions
ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។ គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖ • ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។ • ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត • អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប្រើលំនឹក។ • ទប់បានតថភាពដឹងច្បាស់នូវសច្ចភាពដោយពុំចាំបាច់ពិសោធន៍និងពិចារណា។ គុណវិបត្តិរបស់អព្ភន្តរញាណគឺ៖ • អាចខុស កាលបើយើងណែនាំវាមិនបានអាចមានការភ្លាំងភ្លាត់អាចច្រលំ។ • មិនត្រូវទុកចិត្តទាំងស្រុងទេព្រោះយើងមិនទាន់ស្គាល់ឬសគុលវាច្បាស់។ • មិនអាចពិនិត្យវាសាជាថ្មីបានទេ។
គុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់មាន៖ • ការស្រលាញ់សច្ចភាពៈ ជាគុណសម្បត្តិចម្បងរបស់អ្នកប្រាជ្ញនិងអ្នករុករក • ចំណង់ដឹងៈ ជាសន្ទុះអមតះរបស់គំនិតដែលហាក់នៅតែមិនទាន់ពេញចិត្តពុទ្ធិដែលធ្លាប់មានពីមុនមកព្រោះស្យង់ជាកូនរបស់ចម្ងល់។ • គំនិតវិភាគ ៖គំនិតដែលខិតខំបំបែកបម្រាប់រូបីផ្សេងៗដែលសុំាញុំាឲ្យយទៅជាហេតុងាយនិងទូទៅ។ • គំនិតវិជ្ជមានៈ ជាគំនិតចុះញ៉មការណ៍ចាត់ទុកការណ៏ជាប្រភពជាវិធាន ជារង្វាស់និងជាការត្រួតពិនិត្យលើអ្វីៗទាំងអស់មាននយ័ថាគឺការដែលបញ្ជានិងវិនិច្ឆ័យរាល់គំនិត។ • គំនិតរិះគិតៈគឺមិនព្រមទទួលស្គាល់អ្វីដែលគ្មានភស្តុតាង។ • វប្បធម៌ទូទៅៈគឺត្រួវមានវប្បធម៌ទូទៅទូលំទូលាយនិងវិជ្ជាឯកទេសច្បាស់ផងដើម្បីធានាលំនឹងផ្លូវចិត្ត។ • គំនិតសាបក្ខភាពៈគឺជឿថាស្យង់មានការលូតលាស់ឥតឈប់ឈរដូចនេះសច្ចភាពរបស់ស្យង់ជាសច្ចធៀបហើយប្រកាន់គំនិតងឿងឆ្ងល់ជានិច្ច។ • ជំនឿលើគោលការណ៏ចប្បង៖គឺត្រូវមានជំនឿស៊ប់លើគោលការរណ៏ចម្បងៗរបស់ស្យងប្រៀបបានអ្នកជឿសាសនា ហើយបដិសេធចៃដន្យ។ • គំនិតពិនិតសេរី៖ជាគំនិតមិនរណបអាជ្ញាធរណាមួយ មិននៅក្រោយឥទ្ធិពលនយោបាយឬសាសនាឬស្យង់ណាមួយឡើយ។
មនុស្សខ្វាក់ពីកំណើតក៏មានយល់សប្តិដែរ ព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់សេរីរាង្គឥន្រ្ទីយ៍តែមួយប៉ុណ្ណោះគឺ ចក្ខុវិញ្ញាណ ហើយសរីរាង្គឥន្រ្ទីយ៍ផ្សេងទៀតនៅដំណើរការធម្មតាដដែល ធ្លាប់មានឥន្រ្ទីយារម្មណ៍ធម្មតា និងធ្លាប់មានរូបភាព និងលំនឹកធម្មតា ។
កត្តានៃការបង្កើតថ្មីមាន៖ • កត្តាចៃដន្យ ដែលជាកត្តាមិនអាចទាញទុកជាមុនបាន • ភាគនៃទេព្យកោសល្យ ដែលជានិស្សួ័យរបស់ចិត្តពីធម្មជាតិ • ពុទ្ធិរបកគំហើញចុងក្រោយទាំងឡាយរបស់ស្យង់ • តម្រូវការចាំបាច់របស់់សមូហមួយ ។
ការអប់រំបានជះឥទ្ធិពលឲ្យស្រ្តីធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រូសារ និងសង្គមជាតិដូចជា៖ អភិវឌ្ឍខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ • ចេះថែទាំសុខភាពរបស់ខ្លួន • ចេះត្រិះរិះពិចារណារកហេតុផល • មានមធ្យោស្រ័យល្អ និងគំនិតទូលំទូលាយ • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ ។ អភិវឌ្ឍន៍គ្រួសារ • ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាពអនាម័យ • អប់រំវប្បធម៌ទូទៅដល់កូន • មានផែនការពន្យាកំណើត កំណត់ចំនួនសមាជិកគ្រួសារបានច្បាស់លាស់ • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ • អាចយកចំណេះដឹងផ្តល់ដល់់វិស័យការងារខ្លួនឲ្យមានការរីកចម្រើន • បណ្តុះនូវសីលធម៌អំពើ សីលតម្លៃគ្រួសារមានសីលធម៌ ...
ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ ៖ • បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ • ជួយផ្សព្វផ្សាយវប្បធម៌ជាតិ • ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស • បញ្ចាប់សង្រ្គាមស៊ីវិល • ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនបានឃើញនិងចោរលួច ។
កត្តា ដែលធ្វើឲ្យអារម្មណ៍របស់មនុស្សមិននឹងនរមានដូចជា ៖ • សុខភាពមិនសូវល្អ ឧស្សាហ៍ឈឺញឹកញាប់ • ជីវភាពក្នុងគ្រួសារជួបការលំបាក • អស់សង្ឃឹម ជួបនិងភាពតក់ស្លុត • ភាពច្រណែនឈ្នានីស • កើតមានអំពើលោភលន់ គុំគួនចងអាឃាត ។ ដូចនេះយើងត្រូវយកបញ្ញាប្រាជ្ញាមកដោះស្រាយ ។
គេចែកអំពើពុករលួយ ជា៣ ដំណាក់កាលខុសៗគ្នាគឺ៖ • ដំណាក់កាលទី១ គឺជាដំណាក់កាលដែលអំពើពុករលួយកើតនៅក្នុងមជ្ឈដ្ឋានលើ ឬកំពូលនៃរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញធំៗ ។ • ដំណាក់កាលទី២ គឺជាដំណាក់សាយភាយគ្រប់ទីកន្លែង ហើយកើតឡើងគ្រប់ពេលវេលា ។ មកដល់ដំណាក់កាលនេះអ្នកណាក៏ស៊ី អ្នកណាក៏សូក ។ • ដំណាក់កាលទី៣គឺជា ដំណាក់កាលស៊ីរូងដល់ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដូចជា ទំនិញចេះតែឡើងថ្លៃប្រាក់រៀលចេះតែថោក អំពើចោរកម្មឃាតកម្ម ឧក្រិដ្ឋកម្ម ចេះតែកើតមានឡើងជាបន្តបន្ទាប់ ។
នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖ • ទំនិញឡើងថ្លៃលើសកម្រិត • ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព • អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត • ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល • គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្នុងសង្គម ។ ហើយដើម្បីទប់ស្កាត់អំពើពុករលួយយើងត្រូវ៖ • ជ្រើសរើសអ្នកដឹកនាំល្អដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់ • សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន • ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែលមានអំណាច និងបានកិត្តិស័ព្ទ ស្ថាប័ននោះមុខជាទាញមនុស្សល្អៗមកជិតខ្លួនឲ្យធ្វើការហើយច្រានមនុស្សពុករលួយឲ្យឃ្លាតឆ្ងាយ ។